13/08/2026
ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
*********
លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការីបានចុះពិនិត្យស្ថានភាពទឹក និងការប្រមូលផលស្រូវ របស់បងប្អូនប្រជាកសិករ ក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកអភិបាលបានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹក និងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ ជាពិសេសនៅតំបន់ដែលអាចប្រឈមនឹងការខ្វះទឹក ឬបញ្ហាផ្សេងៗដែលប៉ះពាល់ដល់ផលិតកម្មកសិកម្ម។ ប្រសិនបើមានបញ្ហាប្រឈមអ្វីមួយ ត្រូវសហការគ្នាក្នុងការជួយសម្របសម្រួល និងដោះស្រាយជូនពុកម៉ែបងប្អូនប្រជាកសិករឲ្យទាន់ពេលវេលា