ឥន្ទ្រី ក្រហម

ឥន្ទ្រី ក្រហម Like និង Follow របស់អ្នកជាការចុលរួមជួយដល់ស្រុកបារាយណ៍យើងទាំងអស់គ្នា Admin និងជួយផ្សព្វផ្សាយ ទីតាំងកំសាន្ត និង ការអភិវឌ្ឍភូមិស្រុក
(3)

រសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ន...
11/09/2026

រសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងផ្នែកសឹករងស្រុក ដែលត្រៀមទៅបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅសាលប្រជុំផ្នែកសឹករងស្រុកបារាយណ៍ ខេត្តកំពង់ធំ

10/09/2026

ទិដ្ឋភាពផ្លូវកៅស៊ូដែលជាអំណោយដ៏ថ្លៃថ្លារបស់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អមដោយទេសភាពបៃតង ស្និតក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ
#រដ្ឋបាលស្រុកបារាយណ៍ #ស្រុកបារាយណ៍

ទិដ្ឋភាពផ្លូវកៅស៊ូដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អមដោយទេ...
10/09/2026

ទិដ្ឋភាពផ្លូវកៅស៊ូដែលជាអំណោយដ៏ថ្លៃថ្លារបស់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អមដោយទេសភាពបៃតង ស្និតក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ចំណុះទាំងពីរភូមិ ចតុលោក និង អូរសួស្ដី នៅតែបន្តហាត់ត្រៀមរាល់ថ្ងៃ នៅអូរកាច់
09/09/2026

ចំណុះទាំងពីរភូមិ ចតុលោក និង អូរសួស្ដី នៅតែបន្តហាត់ត្រៀមរាល់ថ្ងៃ នៅអូរកាច់

ចំណុះទូក ចតុលោកតេជោសែនជ័យ ហាត់សមត្រៀមសំរាប់ការប្រកួតថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
07/09/2026

ចំណុះទូក ចតុលោកតេជោសែនជ័យ ហាត់សមត្រៀមសំរាប់ការប្រកួតថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

រសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦      ***********     លោក...
07/09/2026

រសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
***********
លោក កើ សាឡឹម អភិបាលរង តំណាងលោកអភិបាលស្រុក បានចូលរួមពិធីប្រគល់ផ្ទះ ១ ខ្នង ជូនគ្រួសាររបស់អតីតយុទ្ធជន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតនៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

កាន់តែជិតដល់រដូវកាលភ្ជុំបិណ្ឌឃើញថាចំណុះទូកនីមួយៗកាន់តែខំហាត់សមកាន់តែខ្លាំង ល្ងាចនៅអូរកាច់
06/09/2026

កាន់តែជិតដល់រដូវកាលភ្ជុំបិណ្ឌឃើញថាចំណុះទូកនីមួយៗកាន់តែខំហាត់សមកាន់តែខ្លាំង ល្ងាចនៅអូរកាច់

06/09/2026

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការី បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រួសារ លោកតា ញាំ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ការចុះសួរសុខទុក្ខ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លើសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលកំពុងជួបការលំបាក ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមនឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់ឡើយ

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦    លោក ឃន ចាន់ថៃ អភិប...
06/09/2026

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាគំរូស្រុកបារាយណ៍ ក្រោមប្រធានបទ "ជិះកង់ដើម្បីមិត្តភាព និងការអប់រំ

សម្ភារៈសិក្សាដែលបានចែកជូនសិស្សានុសិស្ស ទទួលបានការឧបត្ថម្ភពី ក្រុមជិះកង់តារាសី ក្រុមជិះកង់ចម្រុះ សាលាថ្មដាកម្ពុជា និងសាលាសំបុកប្រាជ្ញា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅមូលដ្ឋាន

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦      លោក ឃន ចាន់ថៃ អភ...
06/09/2026

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការី បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រួសារ លោកតា ញាំ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ការចុះសួរសុខទុក្ខ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លើសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលកំពុងជួបការលំបាក ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមនឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់ឡើយ

Address

Baray
0601

Alerts

Be the first to know and let us send you an email when ឥន្ទ្រី ក្រហម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ឥន្ទ្រី ក្រហម:

Shortcuts

Share