13/10/2026
[English below] នៅលើភ្នំគូលែន មានអាថ៌កំបាំង ជំនឿ និងបារមីផ្លូវងងឹតជាច្រើន ដែលបន្តនៅសេសសល់មកដល់បច្ចុប្បន្ននេះទៀតផង។ ទឹកផុស៧ពណ៌ ដែលស្ថិតនៅកណ្តាលទ្រូងព្រៃយ៉ាងកណ្ដោចកណ្ដែងនៅលើភ្នំកម្ពស់ប្រមាណ៤៩២ម៉ែត្រ ដែលអ្នកស្រុក និងភ្ញៀវទេសចរជាច្រើនមានជំនឿយ៉ាងមុតមាំថា ជាទីកន្លែងស័ក្តិសិទ្ធិ និងជាទីសក្ការៈ ដែលគេបានមកអុជធូបទៀនបួងសួងសុំសេចក្តីសុខ និងដងទឹកនេះជាប្រចាំថ្ងៃ។ ទីតាំងរបស់ទឹក៧ពណ៌នេះ មានទំហំប្រមាណ២ម៉ែត្រ៤ជ្រុង និងមានជម្រៅប្រហែល២ទៅ២.៥ម៉ែត្រ។ នៅក្នុងអំឡុងខែសីហា ទឹកនេះមាន៧ពណ៌ គឺពណ៌ខៀវ បៃតង លឿង មាស ទឹកសមុទ្រជាដើម។ ទឹកនេះមានស្លែដុះជុំវិញ ថ្លាឆ្លុះឃើញដល់ខ្សាច់សក្បុសនៅបាតដី។ ពេលទឹកនេះត្រូវពន្លឺព្រះអាទិត្យជះចាំងម្តងៗ ពណ៌ផ្ទៃទឹកនេះភ្លឺដូចជាគ្រាប់ពេជ្រ។ ម្យ៉ាងទៀត បើយើងសង្កេតមើលបាតដីនោះ ឃើញទឹកនេះមានសភាពដូចទឹកកំពុងពុះ គួរឱ្យចាប់អារម្មណ៍ណាស់។ នៅក្បែរទឹក៧ពណ៌ មានអាស្រមចាស់ៗអមសងខាង ដែលគេសង់សម្រាប់អុជធូប បួងសួងសុំសេចក្តីសុខ រកស៊ីមានបាន និងសុំទឹកនេះយកទៅព្យាបាលជំងឺជាច្រើន ប្រភេទតាមជំនឿរបស់ម្នាក់ៗថែមទៀតផង
Phnom Kulen holds many mysteries, beliefs, and mystical spiritual forces that persist to this day. The "Seven-Colored Spring" lies in the heart of the forest atop the mountain—which stands approximately 492 meters high—and is revered by locals and tourists alike as a sacred, miraculous site; people frequently visit to light incense, offer prayers for well-being, and collect the water. The spring itself measures roughly two meters square and is about 2 to 2.5 meters deep. During August, the water displays seven distinct hues, including blue, green, yellow, gold, and sea-green. Moss grows around the edges, yet the water is clear enough to reveal the pristine white sand at the bottom. When sunlight strikes the surface, the water sparkles like diamonds. Furthermore, observing the bottom reveals a fascinating sight: the water appears to be bubbling. Flanking the spring are old hermitages where people come to pray for peace and prosperity, as well as to collect the water for use in treating various ailments, in accordance with their personal beliefs.
📍(ចូលតាមលិង្ហ១០០០ ក្បែរព្រះអង្គរធំ)
#ដើរលេងជាមួយ LIFE of TRIP #ទេសចរណ៍ក្នុងស្រុក