Tong Len - តូង លេន

Tong Len - តូង លេន Indigenous History and Culture Photography
(8)

ដាំស្រូវចំការវិលជុំជនជាតិដើមភាគតិចពូនង ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ការធ្វើចំការវិលជុំរបស់ជនជាតិដើ...
06/16/2026

ដាំស្រូវចំការវិលជុំជនជាតិដើមភាគតិចពូនង ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

ការធ្វើចំការវិលជុំរបស់ជនជាតិដើមភាគតិច៖
តាមលក្ខណៈប្រពៃណី ជនជាតិ​ដើមភាគតិចភាគច្រើន ដែលរស់នៅតំបន់ខ្ពងរាបគឺអនុវត្តការដំាដុះជាលក្ខណៈចំការវិលជុំ។ ការធ្វើចំការមានលក្ខណៈពិសេសដោយបង្កើតអោយមាននិរន្តរភាពនៃបរិស្ថាន និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ព្រោះ ទំលាប់ដែលគាត់ធ្វើគឺ ក្នុងមួយគ្រួសារជនជាតិដើមភាគតិចជាទូទៅមានចំការបួន ទៅប្រាំកន្លែង ការកំណត់ជ្រើសរើសទីតាំងចំការ គឺត្រូវធ្វើឡើងដោយយកចិត្តទុក្ខដាក់បំផុត មិនអោយប៉ៈពាល់ដល់តំបន់ប្រភពទឹក ជំរកសត្វ និងធនធានធម្មជាតិនោះទេ ហើយរបៀបដែលពួគគាត់ ធ្វើចំការទៀតគឺ មុនកាប់ត្រូវធ្វើការសែនព្រេនជាមុនដើម្បីរំលឺកដឹងគុណ និងសុំការអនុវត្តពីអរុកអរក្សអ្នកតា ពេលគាត់កាបគឺតែងតែទុក្ខដើមឈើ ធំអោយនៅដដែល ហើយដើមដែលគាត់កាប់គឺមិនអោយងាប់ទាំងស្រុកទេ ដោយតម្រូវអោយកាប់ត្រឹមតែជង្គុង រឺចង្គេះដើម្បីអោយដើមនោះអាចលួតលាស់ទៅមុខទៀតបាន។

ជាធម្មតាមគាត់ធ្វើក្នុងចំការមួយរយៈពេល៣ ទៅបួនឆ្នាំ រួចដូរទៅកន្លែងទីពីរ ហើយបី បួនឆ្នាំ ទៅកន្លែងមួយទៀតដោយទុកចំការ ចាស់អោយព្រៃដុះលួតលាល់ឡើងវិញ គាត់ធ្វើបែបនេះបន្តដល់ចំការទីបួន រឺទីប្រាំទើបវិលចូលចំការដើមវិញដែលក្នុងរយៈពេលប្រហែលជា ១៥ ទៅ២០ ឆ្នាំ។

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

06/14/2026

បន្លែធម្មជាតិមានអ្នកគាំទ្រច្រើន

ចាស់ទុំជនជាតិដើមភាគតិចពូនង គ្រងសម្លៀកបំពាក់ប្រពៃណី ក្នុងថ្ងៃបុណ្យវប្បធម៌ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី គឺជាទិដ្ឋភាព...
06/12/2026

ចាស់ទុំជនជាតិដើមភាគតិចពូនង គ្រងសម្លៀកបំពាក់ប្រពៃណី ក្នុងថ្ងៃបុណ្យវប្បធម៌ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី

គឺជាទិដ្ឋភាពដ៏មានតម្លៃ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងព្រលឹងវប្បធម៌ដ៏យូរលង់។

ព្រលឹងវប្បធម៌តាមរយៈសម្លៀកបំពាក់ប្រពៃណី
សំពត់ដែលចាស់ទុំស្ត្រីពូនងស្លៀក ពោរពេញដោយផ្ទាំងទស្សនីយភាពនៃពណ៌ធម្មជាតិ (ភាគច្រើនពណ៌ខ្មៅ ក្រហម និងខៀវចាស់) ដែលត្បាញយ៉ាងសម្រិតសម្រាំង។ រាល់ក្បូរក្បាច់រចនានៅលើសាច់ក្រណាត់ គឺជានិមិត្តរូបនៃធម្មជាតិ ព្រៃភ្នំ និងជីវចម្រុះ

តួនាទីដ៏ឧត្តុង្គឧត្តមរបស់ «ស្ត្រីចាស់ទុំ»
«ចាស់ទុំស្ត្រី គឺជាអ្នកថែរក្សាព្រលឹង និងជាស្ពានចម្លងចំណេះដឹងវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ។»
នៅក្នុងថ្ងៃបុណ្យវប្បធម៌ ខេត្តមណ្ឌលគិរី វត្តមានរបស់ស្ត្រីចាស់ទុំពូនង គឺជានិមិត្តរូបនៃ៖

ពួកគាត់ជាអ្នកដឹកនាំក្នុងពិធីបន់ស្រន់សុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី និងបុព្វបុរស។

ស្នាមញញឹមប្រកបដោយមេត្តារបស់ពួកគាត់ រួមជាមួយការសម្តែងរបាំប្រពៃណី ឬការគោះគង ជួយឱ្យយុវជនជំនាន់ក្រោយមើលឃើញពីតម្លៃពិតនៃអត្តសញ្ញាណខ្លួន។

Copyright of this image is retained by the owner of this image
© Tong Len All rights Reserved

​ See less

ឧបករណ៍គង់រ៉េង គឺជាឧបករណ៍តន្ត្រីប្រពៃណីដ៏មានតម្លៃ និងជាអត្តសញ្ញាណវប្បធម៌ដ៏សំខាន់របស់បងប្អូនជនជាតិដើមភាគតិចពូនង ។គង់រ៉េង ត...
06/09/2026

ឧបករណ៍គង់រ៉េង គឺជាឧបករណ៍តន្ត្រីប្រពៃណីដ៏មានតម្លៃ និងជាអត្តសញ្ញាណវប្បធម៌ដ៏សំខាន់របស់បងប្អូនជនជាតិដើមភាគតិចពូនង ។

គង់រ៉េង ត្រូវបានធ្វើឡើងពីបំពង់ឫស្សីធំល្មមមួយកង់ (ភាគច្រើនជាប្រភេទឫស្សីព្រៃដែលមានសាច់ក្រាស់ និងវែង)។
ខ្សែសម្លេង៖ កាលពីដើមឡើយ គេចិតសំបកឫស្សីនៅលើបំពង់នោះជាសរសៃៗឆ្នូតវែងៗ រួចកល់ដុំឈើតូចៗនៅចុងសងខាងដើម្បីធ្វើជាខ្សែបង្កើតសម្លេង (ហៅថា ខ្សែសំបកឫស្សី)។ ប៉ុន្តែនៅពេលបច្ចុប្បន្ន ដើម្បីឱ្យសម្លេងកាន់តែពិរោះ និងជាប់បានយូរ គេបានកែច្នៃមកប្រើខ្សែលួសតូចៗ ឬខ្សែហ្គីតាជំនួសវិញ ដោយមានចងរឹតយ៉ាងណែននៅលើបំពង់ឫស្សីនោះ។

គង់រ៉េងមាន២ប្រភេទ គឺគង់រ៉េងរ៉ាឡា និងគង់រ៉េងនទោះ ជាទូទៅគង់រ៉េងរ៉ាឡាមានខ្សែ ៦ ទៅ គង់រ៉េងនទោះ ១២ ឬ ១៣ ទៅតាមការច្នៃប្រឌិត និងទម្លាប់នៃតំបន់នីមួយៗ។

គេប្រើម្រាមដៃសម្រាប់ចាប ឬដេញលើខ្សែលួសទាំងនោះ បង្កើតបានជាលំនាំវង់តន្ត្រីគងឃ្មោះយ៉ាងពិរោះរណ្តំ។

គេច្រើនលេងវានៅពេលទំនេរពីការងារចម្ការ ពេលយាមចម្ការ ឬពេលរាត្រីជួបជុំគ្រួសារនៅក្នុងផ្ទះ។
បច្ចុប្បន្ន ឧបករណ៍គង់រ៉េងនេះ កំពុងត្រូវបានយកចិត្តទុកដាក់អភិរក្សយ៉ាងខ្លាំងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអង្គការនានា ដើម្បីការពារកុំឱ្យបាត់បង់នូវមរតកដូនតារបស់បងប្អូនជនជាតិដើមភាគតិចយើង។

អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ៥មិថុនា ឆ្នាំ២០២៦ ខួបលើកទី៣០​។ Let’s celebrate this National Environment Da...
06/05/2026

អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ៥មិថុនា ឆ្នាំ២០២៦ ខួបលើកទី៣០​។

Let’s celebrate this National Environment Day and World Environment Day together!

06/03/2026

ពិធីសែនផ្នូរ របស់ជនជាតិដើមភាគតិចពូនង គឺជាពិធីទំនៀមទម្លាប់ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយ ដែលឆ្លុះបញ្ចាំងពីជំនឿលើអ្នកតា ព្រលឹងដូនតា និងការដឹងគុណចំពោះញាតិសន្ដានដែលបានចែកឋានទៅ។

Bunong indigenous people's grave-sweeping ceremony is a deeply meaningful tradition that reflects their belief in ancestors, their spirits, and their gratitude for their departed relatives.

05/30/2026

ជីវិតផ្សារភ្ជាប់ជាមួយធម្មជាតិ

បន្លែធម្មជាតិក្នុងផ្សារជនជាតិដើមភាគតិច ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី Copyright of this image is retained by the ow...
05/30/2026

បន្លែធម្មជាតិក្នុងផ្សារជនជាតិដើមភាគតិច ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

Copyright of this image is retained by the owner of this image
© Tong Len All rights Reserved

​ See less

ស្នាមញញឹមដ៏ស្រស់ស្អាតរបស់ចាស់ទុំជនជាតិដើម ពូនង ម្ហូន កាវែត កាចក់ ព្រៅ ជង ព័រ ទំពួន 😍🙏Copyright of this image is retained...
05/28/2026

ស្នាមញញឹមដ៏ស្រស់ស្អាតរបស់ចាស់ទុំជនជាតិដើម ពូនង ម្ហូន កាវែត កាចក់ ព្រៅ ជង ព័រ ទំពួន 😍🙏

Copyright of this image is retained by the owner of this image
© Tong Len All rights Reserved

05/26/2026

ភ្ជាប់ពាក្យយុវជនពូនង ស្រុកអូររាំង ខេត្តមណ្ឌលគិរី

Address

New York, NY
10075

Telephone

+85586747951

Website

Alerts

Be the first to know and let us send you an email when Tong Len - តូង លេន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tong Len - តូង លេន:

Share

Category