06/13/2026
មិនគួរសោះឡើយ អតីតសិស្សពូកែនិទ្ទេស A ប្រចាំខេត្តមណ្ឌលគិរីម្នាក់ គឺក្មួយប្រុស ងិន អីយាន ដែលធ្លាប់ដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ទូទាំងខេត្ត និងទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសវៀតណាម តែដោយសារនៅទីនោះមិនចេះធ្វើម្ហូប និងចូលចិត្តហូបតែមីកញ្ចប់ ព្រមទាំងអាហារឆ្អិនស្រាប់ញឹកញាប់ពេក ពេលនេះត្រឡប់មកស្រុកវិញត្រូវធ្លាក់ខ្លួនឈឺស្បែកដណ្ដប់ឆ្អឹង ដោយសារជំងឺខូចថ្លើមនិងសួតធ្ងន់ធ្ងរ។
ស្ដាយសមត្ថភាពណាស់ យុវជនឆ្នើមនិទ្ទេស A ខូចថ្លើមនិងសួតអស់ ក្រោយបន្តការសិក្សានៅប្រទេសវៀតណាមតែមួយរយៈ!
ពេលនេះអនាគតទំពាំងស្នងឫស្សីដ៏ល្អមួយដើមនេះ កំពុងត្រូវការសប្បុរសជនជួយសង្គ្រោះជាបន្ទាន់ ដូច្នេះបងប្អូនដែលមានបំណងចង់ជួយឧបត្ថម្ភម្នាក់បន្តិចបន្តួច អាចទំនាក់ទំនងតាមលេខ៖ 097 733 1297 ដើម្បីផ្តល់ឱកាសឱ្យយុវជនឆ្នើមរូបនេះបានរស់រានមានជីវិតបន្តទៀត។