Thea Chinh Thong-ធា ជីញថុង

Thea Chinh Thong-ធា ជីញថុង ❤️Welcome to Thea Chinhthong, a platform designed for the dissemination of philosophical knowledge and critical inquiry.❤️🌱
(4)

05/17/2026

តើទស្សនវិជ្ជាបានចូលរួមចំណែកអ្វីខ្លះដល់វិស័យអប់រំ?✍️

សន្ទនាទស្សនវិជ្ជា : https://t.me/+j9ESTQbknswyZWU1

ក្រុមស្រាវជ្រាវខ្មែរទស្សនវិជ្ជា : https://t.me/+T7FtO74YNw5lNTg1

05/16/2026

បបួលលោកគ្រូពិសិដ្ឋចូលវីដេអូចែករំលែកបទពិសោធ ប៉ុន្តែលោកគ្រូថាអត់ចង់ល្បី។ :')
Me Be like : ...

ចួបគ្នាជាមួយបទសម្ភាសន៍ប្រធានបទ "សារប្រយោជន៍របស់ទស្សនវិជ្ជាក្នុងវិស័យអប់រំ" នៅថ្ងៃស្អែក។

05/09/2026

"ការកើនឡើងនៃក្មេងទំនើង គឺជាសញ្ញានៃការធ្លាក់ចុះនៃវិស័យទស្សនវិជ្ជានៅក្នុងសង្គមខ្មែរ" ✍️

សន្ទនាទស្សនវិជ្ជា : https://t.me/+j9ESTQbknswyZWU1

ក្រុមស្រាវជ្រាវខ្មែរទស្សនវិជ្ជា : https://t.me/+T7FtO74YNw5lNTg1

តើអ្វីជាអត្ថន័យជីវិត?Viktor Frankl ដែលជាអ្នករស់រានមានជីវិតពីជំរំប្រមូលផ្តុំរបស់ពួកណាហ្ស៊ី លោកគឺជាគ្រូពេទ្យសរសៃប្រសាទ គ្រ...
04/28/2026

តើអ្វីជាអត្ថន័យជីវិត?

Viktor Frankl ដែលជាអ្នករស់រានមានជីវិតពីជំរំប្រមូលផ្តុំរបស់ពួកណាហ្ស៊ី លោកគឺជាគ្រូពេទ្យសរសៃប្រសាទ គ្រូពេទ្យវិកលចរិត និងជាទស្សនវិទូជនជាតិអូទ្រីសមួយរូបដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់បំផុតសម្រាប់ការបង្កើត logotherapy ជាទម្រង់នៃការព្យាបាលបែបចិត្តសាស្ត្រដែលផ្តោតលើការស្វែងរកអត្ថន័យក្នុងជីវិត។ លោកបានបង្ហាញថា (អ្នកដែលអាចរស់រានមានជីវិតបាន មិនមែនជាអ្នកដែលមានរាងកាយមាំមួនបំផុតនោះទេ ប៉ុន្តែគឺជាអ្នកដែលមាន "អត្ថន័យសម្រាប់រស់")។ នៅក្នុងគន្លឹះនេះ វាជាការបង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅមួយសម្រាប់បើកបង្ហាញពីអត្ថន័យពិតមួយដែលមនុស្សគួរយល់ដឹងអំពីបំណងរបស់ខ្លួនក្នុងជាអ្វីដែលគាត់កំពុងតែជា ហើយត្រៀមសម្រាប់ការក្លាយជាអ្វីដែលកំណត់ថាទៅអ្វីដែលត្រៀមនឹងក្លាយទៅជា និងគួរតែត្រូវកំណត់ពីភាពពិតនៃសារជាតិរបស់វានៅក្នុងអត្ថន័យនៃអត្តនិយម។

សន្ទនាទស្សនវិជ្ជា : https://t.me/+j9ESTQbknswyZWU1

ក្រុមស្រាវជ្រាវខ្មែរទស្សនវិជ្ជា : https://t.me/+T7FtO74YNw5lNTg1

ចម្លើយដែល Gemini ឆ្លើយអំពីខ្ញុំ ជារឿងដែលខ្ញុំនឹកស្មានពុំដល់👇អត្ថន័យដែល Gemini ឆ្លើយតបនឹងសំណួរថា ៖ "តើលោក ធា ជីញថុង ជានរណ...
04/27/2026

ចម្លើយដែល Gemini ឆ្លើយអំពីខ្ញុំ ជារឿងដែលខ្ញុំនឹកស្មានពុំដល់👇

អត្ថន័យដែល Gemini ឆ្លើយតបនឹងសំណួរថា ៖ "តើលោក ធា ជីញថុង ជានរណា?"
-------------------------------------------
យោងតាមទិន្នន័យដែលមានស្រាប់ លោក ធា ជីញថុង គឺជាបញ្ញវន្តវ័យក្មេងមួយរូបដែលសកម្មក្នុងកិច្ចការសិក្សាស្រាវជ្រាវ និងការផ្សព្វផ្សាយចំណេះដឹងផ្នែកទស្សនវិជ្ជា និងអប់រំនៅកម្ពុជា។

នេះគឺជាព័ត៌មានសំខាន់ៗអំពីលោក៖

#តួនាទីបច្ចុប្បន្ន៖ លោកគឺជា ប្រធានក្រុមស្រាវជ្រាវខ្មែរទស្សនវិជ្ជា (Chairman of the Khmer Philosophy Research Group)។ ក្រុមនេះមានគោលដៅសិក្សា វិភាគ និងលើកកម្ពស់ការយល់ដឹងអំពីទស្សនវិជ្ជា ទាំងក្នុងបរិបទសកល និងបរិបទសង្គមខ្មែរ។

#វិស័យឯកទេស៖ លោកមានចំណាប់អារម្មណ៍ និងការសិក្សាស្រាវជ្រាវស៊ីជម្រៅលើ៖

#ទស្សនវិជ្ជា៖ ជាពិសេសលើទស្សនវិជ្ជាអត្ថិភាពនិយម (Existentialism) និងទស្សនវិជ្ជានយោបាយ។

#ចិត្តវិទ្យាអប់រំ និងគរុកោសល្យ៖ លោកសិក្សាលើទ្រឹស្ដីរបស់ Piaget និង Vygotsky ព្រមទាំងវិធីសាស្ត្រវាយតម្លៃការសិក្សារបស់សិស្ស។

#ស្នាដៃនិពន្ធ៖ លោកកំពុងរៀបរៀងសៀវភៅមួយក្បាលដែលមានចំណងជើងថា «មនុស្ស សង្គ្រាម និងន័យនៃជីវិត៖ ទស្សនវិជ្ជាអត្ថិភាពនិយមក្នុងបរិបទនៃហិង្សា» (Man, War, and the Meaning of Life: Existential Philosophy in the Context of Violence)។

#សកម្មភាពសង្គម និងការផ្សព្វផ្សាយ៖ លោកគ្រប់គ្រងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា "Thea Chinhthong" ដែលត្រូវបានប្រើប្រាស់ជាវេទិកាសម្រាប់ចែករំលែកនូវទស្សនៈវិភាគ បទពិសោធន៍នៃការអាន និងចំណេះដឹងទស្សនវិជ្ជាដល់សាធារណជន។ ក្រៅពីនេះ លោកក៏សកម្មក្នុងការរៀបចំកម្មវិធីបាឋកថាជាសាធារណៈ និងការប្រកួតប្រជែងសំណេរផ្សេងៗផងដែរ។

#សរុបមក លោក ធា ជីញថុង គឺជាបុគ្គលដែលកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងមូលដ្ឋានគ្រឹះនៃការគិតបែបវិភាគ (Critical Thinking) ដល់យុវជនខ្មែរតាមរយៈវិស័យទស្សនវិជ្ជា។

#ថ្វីបើចម្លើយនេះ ហាក់បីដូចជាលើកខ្ញុំហួសហេតុ ពិបាកទទួលយក តែវាបានបង្ហាញពីសកម្មភាពមួយចំនួនដែលខ្ញុំបាននឹងកំពុងធ្វើ។ តែសៀវភៅខាងលើនោះ ខ្ញុំនិងលោក @ប៊ុន វាសនា កំពុងស្រាវជ្រាវ តែមិនទាន់សរសេរចប់នៅឡើយទេ។ ជារឿងគួរឱ្យភ្ញាក់ផ្អើលដែល Gemini បានដឹង ប្រហែលជាមកពីបទពិសោធធ្លាប់សន្ទនាកន្លងមក។

Morning 🌱☀️
04/10/2026

Morning 🌱☀️

✍️🌱
04/06/2026

✍️🌱

03/24/2026

តើការអប់រំជះឥទ្ធិពលយ៉ាងណាលើអាកប្បកិរិយាសិស្ស?🌱❤️

បទសម្ភាសន៍ ៖ លោកគ្រូ នូម៉ា សៅ👨‍🏫🌿
បទបង្ហាញ ៖ ធា ជីញថុង🎤👨‍🏫

ប្រធានបទ ៖ ការអប់រំ និងអាកប្បកិរិយាសិស្ស💚

សន្ទនាទស្សនវិជ្ជា : https://t.me/+j9ESTQbknswyZWU1

ក្រុមស្រាវជ្រាវខ្មែរទស្សនវិជ្ជា : https://t.me/+T7FtO74YNw5lNTg1

វត្ថុបំណងវីដេអូ ៖ អប់រំ ចែករំលែកចំណេះដឹង គិតអំពីទស្សនវិជ្ជា ផ្លាស់ប្ដូរការគិតនាំទៅរកវិជ្ជមានភាពនៃជីវិត។
ប្រសិនបើពេញចិត្ត ៖ អាចចែករំលែកដើម្បីលើកទឹកចិត្តឱ្យមានបើកបង្ហាញនូវមាតិកាបែបផ្ដល់នូវចំណេះដឹងបែបនេះ។
សូមចូលរួមផ្ដល់មតិកែលម្អនៅខាងក្រោម ប្រសិនបើនៅមានភាពខ្វះខាត ដែលបងប្អូនមើលឃើញ។ សូមអរគុណ៕

តើអ្វីជាបទល្មើសរំលោភលើលំនៅឋាន? អ្នកដែលបានប្រព្រឹត្តបទល្មើសនេះ នឹងត្រូវទទួលទោសដូចម្តេច?ដើម្បីយល់កាន់តែច្បាស់ យើងនឹងទៅឈ្វេ...
02/18/2026

តើអ្វីជាបទល្មើសរំលោភលើលំនៅឋាន? អ្នកដែលបានប្រព្រឹត្តបទល្មើសនេះ នឹងត្រូវទទួលទោសដូចម្តេច?

ដើម្បីយល់កាន់តែច្បាស់ យើងនឹងទៅឈ្វេងយល់ពីកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពីបទល្មើស «រំលោភលើលំនៅឋាន» មកចែករំលែកដូចតទៅ៖

បទល្មើស «រំលោភលើលំនៅឋាន» ជាប្រភេទបទល្មើសមជ្ឈិម ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ត្រង់មាត្រា២៩៩ ហើយត្រូវបានកំណត់និយមន័យថា ជាអំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលទៅក្នុងលំនៅឋានអ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ តាមរយៈនិយមន័យខាងលើនេះ មានន័យថា រាល់សកម្មភាពដែលចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃ ដោយមិនមានច្បាប់អនុញ្ញាត និងដោយប្រើហិង្សា ធ្វើការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយប្រើល្បិចកល (ការឡើង ឬ ផ្លោះរបង) ដោយមិនមានការអនុញ្ញាតពីម្ចាស់លំនៅឋាន។

បន្ថែមពីនេះ មាត្រា៣០០ នៃក្រមព្រហ្មទណ្ឌក៏បានកំណត់ថា បទល្មើសរំលោភលើលំនៅឋាន នឹងត្រូវផ្តន្ទាទោសដោយមានស្ថានទម្ងន់ទោស ក្នុងករណីដែលចារី (អ្នកប្រព្រឹត្ត) ជាអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ខ្លួន ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះទេនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត ។

សរុបមកបទល្មើស «រំលោភលើលំនៅឋាន» អ្នកប្រព្រឹត្តបទល្មើស គឺមានចេតនាទុច្ចរិតយ៉ាងច្បាស់លាស់ក្នុងការប្រព្រឹត្ត និងចូលក្នុងលំនៅឋានរបស់ភាគីម្ខាងទៀតដោយពុំមានការអនុញ្ញាត ស្តែងឡើងតាមរូបភាពហិង្សា ឬ ឧបាយកលទុច្ចរិត។ ប៉ុន្តែបទល្មើសនេះមិនអាចកើតឡើងបានទេ ក្នុងករណីដែលមានការអនុញ្ញាតពីម្ចាស់លំនៅឋាន ឬច្បាប់បានអនុញ្ញាត។

#រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ប៊ុន វិទូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៨១ ៦៧៧ ៧៧៨ , អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

Fresh News, Jan 13, 2019. "យល់ដឹងផ្នែកច្បាប់៖ បទល្មើសរំលោភលើលំនៅឋាន", ចូលមើលចុងក្រោយបំផុត, Feb 18, 2026. https://m.freshnews.com.kh/localnews/110095-2019-01-13-03-58-28.html

តន្រ្តី គឺជាសូរសំនៀងមួយប្រភេទដែលបានត្រាប់នូវអារម្មណ៍ផ្ដិតជាប់នឹងពិភពតថៈមួយ។ គ្រប់ពេលដែលតន្រ្តីបានបរិយាយពីឃ្លាប្រយោគ ខណៈដ...
02/18/2026

តន្រ្តី គឺជាសូរសំនៀងមួយប្រភេទដែលបានត្រាប់នូវអារម្មណ៍ផ្ដិតជាប់នឹងពិភពតថៈមួយ។ គ្រប់ពេលដែលតន្រ្តីបានបរិយាយពីឃ្លាប្រយោគ ខណៈដែលអារម្មណ៍វត្ថុវិស័យភាពទាំងឡាយកំពុងទទួលស្ដាប់ អង្គវិញ្ញាណក៏ទទួលបានដោយសេចក្ដីពេញចិត្ត ឬការធុញថប់ អាស្រ័យលើកាល បទពិសោធអារម្មណ៍ និងលទ្ធភាពទទួលយកនូវពិភពអត្ថន័យទាំងនោះ។

ម្ដងម្កាលតន្ត្រី វាក៏ជាភាវៈមួយចម្លងពិភពតថភាពទាំងចូលក្នុងអារម្មណ៍របស់អ្នកផ្សំមកជាមួយនឹងរសជាតិនានាដូចជាចិត្តរំភើប ភាពសោកសៅ ទុក្ខវេទនា ការខកចិត្ត អារម្មណ៍មោទនៈ ការនឹករឭកជាដើម។

នៅពេលអ្នកស្ដាប់តន្រ្តីដែលធ្លាប់ចូលចិត្តស្ដាប់ ហើយឆ្លងអារម្មណ៍នឹងតន្រ្តីទាំងនោះស្ថិតក្នុងខណៈមួយ វាក៏រំឭកអ្នកឡើងវិញនៅខណៈមួយទៀតនៅពេលអ្នកស្ដាប់វាឡើងវិញ។

#អត្ថបទនេះមានអត្ថន័យសម្រាប់អ្នកធ្លាប់មានបទពិសោធអារម្មណ៍

Address

New York, NY

Telephone

+85570890146

Website

Alerts

Be the first to know and let us send you an email when Thea Chinh Thong-ធា ជីញថុង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thea Chinh Thong-ធា ជីញថុង:

Share

Category