Tong Len - តូង លេន

Tong Len - តូង លេន Indigenous History and Culture Photography
(8)

អ្នកលេងឧបករណ៍ភ្លេងប្រពៃណីជនជាតិដើមភាគតិចទំពួន ខេត្តរតនគិរី រួមគ្នាអភិរក្សឧបករណ៍តន្ត្រីបុរាណជនជាតិដើមភាគតិច  គឺជាកាតព្វកិ...
08/26/2026

អ្នកលេងឧបករណ៍ភ្លេងប្រពៃណីជនជាតិដើមភាគតិចទំពួន ខេត្តរតនគិរី

រួមគ្នាអភិរក្សឧបករណ៍តន្ត្រីបុរាណជនជាតិដើមភាគតិច គឺជាកាតព្វកិច្ចដ៏សំខាន់មួយក្នុងការថែរក្សាព្រលឹង និងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច កុំឱ្យបាត់បង់តាមពេលវេលា សម័យកាល​ ។

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង See less See less

08/22/2026

ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី 🌿🌱

08/19/2026

រដូវកាលបៃតងជាមួយជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី

អត្ថបទរបស់ខ្ញុំកាលពីឆ្នាំ២០២១ 👇គាំទ្ររាល់ការអភិវឌ្ឍន៍ក្នុងតំបន់ឬភូមិសាស្រ្តណាមួយដើម្បីមានភាពរីកចម្រើន (ស៊ីវីល័យ) ប៉ុន្តែ...
08/16/2026

អត្ថបទរបស់ខ្ញុំកាលពីឆ្នាំ២០២១ 👇

គាំទ្ររាល់ការអភិវឌ្ឍន៍ក្នុងតំបន់ឬភូមិសាស្រ្តណាមួយដើម្បីមានភាពរីកចម្រើន (ស៊ីវីល័យ) ប៉ុន្តែមុននិងដំណើរការនៃការអភិវឌ្ឍន៍ក្នុងតំបន់ណាមួយសូមមេត្តាសិក្សារឲ្យបានច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ របៀបរបបការរស់នៅ វប្បធម៌ប្រពៃណី ជំនឿ របស់ប្រជាពលរដ្ឋក្នុងតំបន់ជាមុនសិនដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ពួកគាត់ ជាជាពិសេសជនជាតិដើមភាគតិច ។

ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅមានកម្រិត ការសិក្សារៀនសូត្រទទួលចំណេះដឹងនៅមានកម្រិត។

*និយាយជារួម ការរីកចម្រើនលើគ្រប់វិស័យទាំងអស់របស់ជនជាតិដើមភាគតិចគឺនៅមានកម្រិត ដោយសារភាគច្រើននៃការរស់នៅ ប្រកបមុខរបរចិញ្ចឹមជីវិត ធ្វើស្រែចម្ការ ចិញ្ចឹមគោ ក្របី មាន់ ទា ធ្វើដំណាំកសិកម្មផ្សេងៗ ដើម្បីសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសហគមន៍គឺនៅតែពឹងផ្អែក និងធ្វើតាមបែបប្រពៃណី ទំនៀមទម្លាប់ពីបុរាណសឹងតែទាំងអស់។

08/15/2026

ជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចទំពួន ភូមិល្អឺនក្រែន ខេត្តរតនគិរី

រួមគ្នាអភិរក្សឧបករណ៍តន្ត្រីបុរាណជនជាតិដើមភាគតិច  គឺជាកាតព្វកិច្ចដ៏សំខាន់មួយក្នុងការថែរក្សាព្រលឹង និងអត្តសញ្ញាណវប្បធម៌របស...
08/11/2026

រួមគ្នាអភិរក្សឧបករណ៍តន្ត្រីបុរាណជនជាតិដើមភាគតិច គឺជាកាតព្វកិច្ចដ៏សំខាន់មួយក្នុងការថែរក្សាព្រលឹង និងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច កុំឱ្យបាត់បង់តាមពេលវេលា សម័យកាល​ ។

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង See less

អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជាក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដ...
08/08/2026

អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា
ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព»

ខាងក្រោមនេះជាជីវប្រវត្តិសង្ខេបចាស់ទុំជាឆ្មបបុរាណរបស់ជនជាតិដើមព្រៅ

លោកយាយ ប៉ង តែល ជាចាស់ទុំជនជាតិដើមភាគតិចព្រៅ មានអាយុ១០០ឆ្នាំ ដែលមានជីវិតប្រកបដោយការអត់ធន់ និងកម្លាំងចិត្តរឹងមាំ។ សព្វថ្ងៃនេះលោកយាយរស់នៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយពីបាត់បង់ប្តីនៅសម័យប៉ុលពត លោកយាយរស់នៅជាមួយកូនៗ និងចៅ ដោយខិតខំប្រឹងប្រែងប្រកបរបចិញ្ជឹមកូនតែម្នាក់ឯង ដោយប្រកបមុខរបរធ្វើចម្ការ ដាំដំណាំ និងប្រមូលអនុផលព្រៃឈើតាមបែបប្រពៃណី ដើម្បីចិញ្ចឹមកូនៗ ។

លោកយាយជាចាស់ទុំអ្នកដឹកនាំសម្រាប់សែនព្រេនកម្មវិធីប្រពៃណីនៅក្នុងសហគមន៍ ហើយលោកយាយក៏ជាឆ្មបដ៏ជំនាញម្នាក់នៅក្នុងសហគមន៍របស់លោកយាយផងដែរ លោកយាយតែងតែជួយសម្រាលកូនៗអោយអ្នកស្រុកភូមិ បានដោយជោគជ័យជាច្រើននាក់ផងដែរ ។

ក្រៅពីការងារនោះ លោកយាយក៏បានស្ពាយកាផា ដើរលក់បន្លែព្រៃ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជីវិតរបស់លោកយាយជាឧទាហរណ៍ដ៏ល្អនៃភាពរឹងមាំ ស្មោះត្រង់ និងការលះបង់ដើម្បីគ្រួសារ និងសហគមន៍។

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#កួយ​ #ព្រៅ #ព្នង #ទំពួន #ចារ៉ាយ #កាវ៉ែត #លន់ #គ្រឹង #កាចក់ #ម្ហូន #ក្រោល #ស្ទៀង #ជង #កាជ្រូក

រដូវកាលបៃតង នៅភូមិភាគឥឦសាននៃខេត្តមណ្ឌលគិរី គឺជាពេលវេលាដែលព្រៃព្រឹក្សា ព្រៃឈើប្រែជាពណ៌បៃតងស្រស់បំព្រង ភ្នំស្មៅលាតសន្ធឹងដូ...
08/08/2026

រដូវកាលបៃតង នៅភូមិភាគឥឦសាននៃខេត្តមណ្ឌលគិរី គឺជាពេលវេលាដែលព្រៃព្រឹក្សា ព្រៃឈើប្រែជាពណ៌បៃតងស្រស់បំព្រង ភ្នំស្មៅលាតសន្ធឹងដូចកម្រាលព្រំ ឯទឹកធ្លាក់ក៏ហូរពោរពេញដោយកម្លាំងធម្មជាតិ។

ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការបើកទ្វារបេះដូង និងភូមិឋាន ដើម្បីស្វាគមន៍លោកអ្នកមកទស្សនា និងឆ្លងកាត់បទពិសោធន៍ដ៏ពិតប្រាកដរួមមានផ្លាស់ប្តូរបទពិសោធន៍រស់នៅជាមួយធម្មជាតិ ដើរព្រៃ ទស្សនាជីវភាពរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតតាមប្រពៃណី និងការគោរពតំបន់ព្រៃអារក្សរបស់សហគមន៍យើង។
ចូលរួមសកម្មភាពថែរក្សា និងដើរលេងជាមួយដំរីដែលរស់នៅក្នុងបរិស្ថានធម្មជាតិ តាមបែបអភិរក្ស។ សាកល្បងម្ហូបប្រពៃណីប្រចាំតំបន់ «សម្លបំពង់ឫស្សី » ស្រាពាង ព្រមទាំងទស្សនាការសម្តែងគង និងឃ្មោះប្រពៃណីរបស់ជនជាតិដើមភាគតិចពូនង នៅតាមបណ្តាសហគមន៍។

ស្នាក់នៅជាមួយផ្ទះអណ្តើក (ផ្ទះប្រពៃណីពូនង) និងទទួលយកខ្យល់អាកាសត្រជាក់បរិសុទ្ធ ព្រមទាំងអ័ព្ទព្រឹកប្រហាមលើកំពូលភ្នំ។

ស្វាគមន៍លោកអ្នកដោយស្នាមញញឹម និងក្តីរាប់អានយ៉ាងកក់ក្តៅបំផុត។ ការមកដល់របស់លោកអ្នក មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយគាំទ្រជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាការពារព្រៃឈើ វប្បធម៌ប្រពៃណីដូនតាយើងខ្ញុំឱ្យបានគង់វង្ស។

សូមអញ្ជើញមកកម្សាន្តនៅខេត្តមណ្ឌលគិរី ដើម្បីទទួលយកការចងចាំដ៏ពិសេសមិនអាចបភ្លេចបានក្នុងរដូវកាលបៃតងនេះ! 🌱🌿

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

ជួបគ្នាឆាប់ៗ ទិវាអន្តរជាតិជនជាតិដើមភាគតិច ០៩ សីហា ២០២៦ Copyright ©️ of this image is retained by the owner of this image...
08/04/2026

ជួបគ្នាឆាប់ៗ ទិវាអន្តរជាតិជនជាតិដើមភាគតិច ០៩ សីហា ២០២៦

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

ការត្បាញក្រណាត់ដោយដៃរបស់ជនជាតិដើមភាគតិច ពូនង គឺជាសិល្បៈវប្បធម៌ដ៏មានតម្លៃ ប្រពៃណីបុរាណ និងជាអត្តសញ្ញាណដ៏សំខាន់មួយនៃជីវភាព...
08/02/2026

ការត្បាញក្រណាត់ដោយដៃរបស់ជនជាតិដើមភាគតិច ពូនង គឺជាសិល្បៈវប្បធម៌ដ៏មានតម្លៃ ប្រពៃណីបុរាណ និងជាអត្តសញ្ញាណដ៏សំខាន់មួយនៃជីវភាពរស់នៅ ជាពិសេសស្ត្រីពូនងដែលជាអ្នកថែរក្សាកេរដំណែលនេះពីមួយជំនាន់ទៅមួយជំនាន់។

ការត្បាញក្រណាត់ជនជាតិដើមភាគតិចពូនង មិនត្រឹមតែជាការផលិតសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាភាសាតម្បាញ ដែលបង្កប់នូវប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងភាពប៉ិនប្រសប់នៃវិញ្ញាណបុព្វបុរសពូនងយ៉ាងជ្រាលជ្រៅ។

Copyright of this image is retained by the owner of this image
© Tong Len All rights Reserved

​ See less

Address

New York, NY
10075

Telephone

+85586747951

Website

Alerts

Be the first to know and let us send you an email when Tong Len - តូង លេន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tong Len - តូង លេន:

Shortcuts

Share

Category