Khlei Khloem Daily

  • Home
  • Khlei Khloem Daily

Khlei Khloem Daily Khlei Khloem Daily

ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ទទួលបានចង្ក្រានសន្សំសំចៃថាមពល ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពខេត្តមណ្ឌលគិរី ...
22/08/2026

ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ទទួលបានចង្ក្រានសន្សំសំចៃថាមពល ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនាគកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល ជូនដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ សមាជិក សមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ដែលប្រារព្ឋឡើងនៅឃុំសែនមនោរម្យ ស្រុកអូររាំង ។

សូមអរគុណថ្នាក់ដឹកនាំទាំងអតីតកាលនិងបច្ចុប្បន្ន​ ដែលខិតខំអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី​ជាបន្តបន្ទាប់
01/08/2026

សូមអរគុណថ្នាក់ដឹកនាំទាំងអតីតកាលនិងបច្ចុប្បន្ន​ ដែលខិតខំអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី​ជាបន្តបន្ទាប់

29/07/2026

ចំណាប់អារម្មណ៍សិស្សសិក្សាជំនាញអគ្គិសនីនៅវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេសមណ្ឌលគិរី

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិ-ផ្លូវខេត្ត ក្នុងផែនការឆ្នាំ២០២៧ នៅខេត្តមណ្ឌលគិរី ដើម្ប...
26/07/2026

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិ-ផ្លូវខេត្ត ក្នុងផែនការឆ្នាំ២០២៧ នៅខេត្តមណ្ឌលគិរី ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន

(មណ្ឌលគិរី)៖ ក្រុមការងារអន្តរក្រសួង រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ និងវាយតម្លៃលើគម្រោងផែនការឆ្នាំ២០២៧ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្ត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
បេសកកម្មចុះពិនិត្យនេះ បានធ្វើឡើងលើកំណាត់ផ្លូវជាតិលេខ៧៦, ផ្លូវខេត្តលេខ៣៧៦៦, ផ្លូវខេត្តលេខ៣៧៦៤ និងផ្លូវខេត្តលេខ ៣MK៣ ក្នុងគោលបំណងរៀបចំផែនការជួសជុលកំណាត់ផ្លូវដែលរងការខូចខាត ព្រមទាំងស្ថាបនាពង្រីកបន្ថែមជាប្រភេទកម្រាលកៅស៊ូ DBST និងផ្លូវដីល្បាយថ្ម។
ការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនេះ ធ្វើឡើងដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងរហ័សរហួន ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូនផលដំណាំកសិកម្មរបស់ប្រជាកសិករទៅកាន់ទីផ្សារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តមណ្ឌលគិរី៕ខ្លីខ្លឹមដេលី

វេទិកាសន្ទនាក្រោមប្រធានបទ ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល សម្រាប់អង្គការសង្គមស៊ីវិលនៅខេត្តមណ្ឌលគិរ...
23/07/2026

វេទិកាសន្ទនាក្រោមប្រធានបទ ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល សម្រាប់អង្គការសង្គមស៊ីវិលនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ដោយមានតំណាងមកពីអង្គការសង្គមស៊ីវិល រួមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ឋក្នុងខេត្ត បានចូលរួមយ៉ាងច្រើនកុះករ។
ថ្លែងក្នុងអង្គវេទិកានានេះ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. បានមានប្រសាសន៍ថា វ.ស.ស. នៅតែបន្តលើកកម្ពស់វប្បធម៌សន្ទនាក្នុងគ្រួសារនៃអង្គការសង្គមស៊ីវិល តាមរយៈការរៀបចំវេទិកាសន្ទនាដូចដែលបានរៀបចំឡើងនាពេលនេះ ក្នុងគោលបំណងថែរក្សាសុខសន្តិភាពនិងសុខដុមនីយកម្មសង្គមស៊ីវិល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល។
លោក ចាន់ រតនា អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរី តែងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុត និងមិនអាចខ្វះបាន។បច្ចុប្បន្ន ខេត្តមណ្ឌលគិរីមានសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍សរុបចំនួន ១២៣។
លោកបន្តថា អង្គការសង្គមស៊ីវិលបានបំពេញបន្ថែមយ៉ាងសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត តាមរយៈសកម្មភាពគាំទ្រកិច្ចការពារសង្គម ការលើកកម្ពស់បរិស្ថាន ការអភិវឌ្ឍន៍សហគមន៍ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ការរួមចំណែកនេះមានសារៈសំខាន់ជាពិសេស ក្នុងដំណាក់កាលដែលខេត្តកំពុងបង្កើនការទាក់ទាញការវិនិយោគ។ ការទាក់ទាញវិនិយោគនេះទាមទារឱ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តមណ្ឌលគិរី ដែលបានចូលរួមក្នុងអង្គវេទិកាសន្ទនានានេះ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត និងចូលរួមលើកកម្ពស់ការកសាងសង្គមឌីជីថលនៅកម្ពុជា តាមរយៈការចូលរួមជំរុញបរិវត្តកម្មឌីជីថលក្នុងសហគមន៍៕ អត្ថបទនិងរូបភាពដោយ ខ្លីខ្លឹមដេលី

សេចក្តីជូនដំណឹងស្តីពីការចែកកូនឈើ ដោយឥតគិតថ្លៃ ជូនសាធារណជនមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដល់ សូម ឯកឧ...
17/07/2026

សេចក្តីជូនដំណឹង

ស្តីពីការចែកកូនឈើ ដោយឥតគិតថ្លៃ ជូនសាធារណជន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដល់ សូម ឯកឧត្តមលោកជំទាវ លោក លោកស្រី សាសាធារណជន និងអ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នឹងរៀបចំការចែកកូនឈើ ដោយឥតគិត ថ្លៃ ជូនដល់សាធារណជន ដើម្បីឱ្យប្រជាពលរដ្ឋយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗនៅរដូវវស្សានេះ ដើម្បីពង្រីកចលនាស្រលាញ់ និងដាំដើមឈើ សំដៅបង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា និងចូលរួមឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុជាសកល។

ការចែកកូនឈើនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ តទៅ ។ ដូចនេះ សាធារណជនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ រៀងរាល់ម៉ោងធ្វើការ និងស្កេនកូដQR ដើម្បីទទួលបាន ព័ត៌មាននៃទីតាំងចែកកូនឈើ ដូចខាងក្រោម៖

១-មន្ទីរបរិស្ថាន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

២-ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់កែវសីមា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា
១-មន្ទីរបរិស្ថាន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

២-ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់កែវសីមា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា

៣-ស្នាក់ការដីខ្មៅ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី

៤-ស្នាក់ការត្រពាំងធៀរ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី

៥-ស្នាក់ការត្រាច ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី

៦-ស្នាក់ការរយ៉លើ ស្ថិតនៅក្នុដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី

៧-ស្នាក់ការមេម៉ង់ ស្ថិតនៅក្នុដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី

៨-ស្នាក់ការកែរពៅ ស្ថិតនៅក្នុដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី

អាស្រ័យហេតុនេះ សូម ឯកឧត្តមលោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបជា ព័ត៌មាន និងចូលរួមទទួលយកកូនឈើ ដោយឥតគិតថ្លៃ នៅតាមទីតាំងខាងលើ តាមការគួរ ។

ទិដ្ឋភាពនៅរង្វង់មូលគោព្រៃ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបរិយាកាសដ៏ស្រស់ស្រាយ
16/07/2026

ទិដ្ឋភាពនៅរង្វង់មូលគោព្រៃ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបរិយាកាសដ៏ស្រស់ស្រាយ

15/07/2026

ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក នារដូវកាលបៃតងនេះ ហៃលែនផាករីស៊ត មានកម្មវិធីពិសេសសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ

ករណីគ្រុនឈាមនៅមណ្ឌលគិរីហក់ឡើងដល់ ២៦៩ករណី ភាគច្រើនលើកុមារនិងយុវវ័យខេត្តមណ្ឌលគិរី ៖ ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តមណ្ឌលគ...
30/06/2026

ករណីគ្រុនឈាមនៅមណ្ឌលគិរីហក់ឡើងដល់ ២៦៩ករណី ភាគច្រើនលើកុមារនិងយុវវ័យ

ខេត្តមណ្ឌលគិរី ៖ ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងបង្ហាញពីសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ចំនួនអ្នកផ្ទុកមេរោគបានហក់ឡើងរហូតដល់ ២៦៩ ករណី។ នេះបើយោងតាមការបញ្ជាក់ពីលោក គីម ហេង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្ត។
អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះ គឺអ្នកជំងឺភាគច្រើនគឺជាក្រុមកុមារ និងយុវវ័យ ដែលមានអាយុចន្លោះពី ៦ ដល់ ១៨ ឆ្នាំ។ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានករណីស្លាប់បាត់បង់ជីវិតឡើយ។
ជុំវិញការព័ត៌មានខាងលើនេះលោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ មាតាបិតា និងលោកគ្រូអ្នកគ្រូ ត្រូវរួមគ្នាសម្អាតបរិស្ថានជុំវិញលំនៅឋាន និងសាលារៀន។ ជាមួយគ្នានេះ លោកបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៤ ចំណុច ដើម្បីចូលរួមអនុវត្តជាដាច់ខាត៖
១. កម្ទេចជម្រកមូសខ្លា ត្រូវផ្កាប់ពាង អាងទឹក និងប្រមូលកម្ទេចសំបកកង់ឡាន-ម៉ូតូ ឬវត្ថុដក់ទឹកភ្លៀង ដែលជាប្រភពបង្កាត់ពូជមូសខ្លា។
២. សហការដាក់ថ្នាំអាបេត ត្រូវចូលរួមសម្របសម្រួលជាមួយមន្ត្រីសុខាភិបាល ក្នុងការដាក់ថ្នាំអាបេតក្នុងអាងទឹក និងបាញ់ថ្នាំសម្លាប់មូស។
៣. ការពារការខាំពីមូសខ្លា ត្រូវតម្រូវឱ្យកូនៗពាក់អាវដៃវែង ខោជើងវែង និងគេងក្នុងមុងជានិច្ចទាំងថ្ងៃទាំងយប់។
៤. ហាមដាច់ខាតការផ្សំថ្នាំព្យាបាលខ្លួនឯង ប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ការទិញថ្នាំលេប ឬចាក់ដោយខ្លួនឯង អាចបង្កគ្រោះថ្នាក់ដល់ជីវិត។

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តក៏បានបញ្ជាឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឱ្យបាន ១០០ ភាគរយ ទាំងកម្លាំង ឱសថ និងបរិក្ខារ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្រោមស្លោក «ការពារប្រសើរជាងព្យាបាល»៕

16/06/2026

ចំណាប់អារម្មណ៍របស់យុវតី ណុប រតនា និស្សិតឆ្នាំទី២ ជំនាញវិស្សកម្មអគ្គិសនីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី អំពី TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តមណ្ឌលគិរី

Address

3615 County Road 621, Lake Placid, FL 33852

33852

Website

Alerts

Be the first to know and let us send you an email when Khlei Khloem Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Photography Service?

Share