វត្តគិរីរស្មី-ចុងអូរ

វត្តគិរីរស្មី-ចុងអូរ Like Follow Share �

អបអរសាទរ​ចំពោះគ្រប់អង្គដែលបានប្រឡងជាប់សាលាបាលីរងជាស្ថាពរមានចំនួន៣អង្គ។              ១. ទ្រាង សុីត្រេង  និទ្ទេស ល្អ២.​ ថន...
31/01/2025

អបអរសាទរ​ចំពោះគ្រប់អង្គដែលបានប្រឡងជាប់សាលាបាលីរងជាស្ថាពរមានចំនួន៣អង្គ។
១. ទ្រាង សុីត្រេង និទ្ទេស ល្អ
២.​ ថន ថាយុ និទ្ទេស ល្អ
៣.ម៉ាប់ ម៉េងលាង និទ្ទេស មធ្យម
សូមប្រគេនពរគ្រប់អង្គ ហើយសូមឱ្យបន្តការខិតខំប្រឹងបន្ថែមដើម្បីត្រៀមប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យបន្តទៀត។
៣១/១/២៥

ព្រះអង្គគ្រូចៅអធិការបានដឹងនាំព្រះសង្ឃក្នុងវត្តគិរីរស្មី(ចុងអូរ) បង្សុកូលចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពដែលបានបាត់បង់ ឧប...
29/09/2024

ព្រះអង្គគ្រូចៅអធិការបានដឹងនាំព្រះសង្ឃក្នុងវត្តគិរីរស្មី(ចុងអូរ) បង្សុកូលចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពដែលបានបាត់បង់ ឧបាសក ជឹម ភន់ ត្រូវជាអាចារ្យវត្តគិរីរស្មី(ចុងអូរ)
សូមឧបាសកទៅកាន់ទីដ៏សមគួរ តាមកម្លាំងបុណ្យដែលបានបំពេញគន្លងមក។
សម្ភារ:ចូលរួមមាន
-ទឹកបរិសុទ្ធ
-មី ភេសជ្ជ:
-អង្ករមួយបេ
-បច្ច័យ៤០មុឺនរៀល
ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024

សូមថ្លែងអំណគុណចំពោះញាតិញោមដែលមកពីបណ្ដាលវត្តទាំង១០ ដែលបាននាំយកនៅចង្ហាន់បិណ្ឌបាត្រព្រមទាំងទេយ្យទាន មានបច្ច័យសម្រាប់កសាងមួយ...
05/09/2024

សូមថ្លែងអំណគុណចំពោះញាតិញោមដែលមកពីបណ្ដាលវត្តទាំង១០ ដែលបាននាំយកនៅចង្ហាន់បិណ្ឌបាត្រព្រមទាំងទេយ្យទាន មានបច្ច័យសម្រាប់កសាងមួយចំនួន យកមកប្រគេនព្រះសង្ឃក្នុងវត្តគិរីរស្មី(ចុងអូរ)នារដូវចូលព្រះវស្សានេះ។
សូមញាតិញោមអនុមោទនាទទួលយកនៅបុណ្យកុសលដែលបានបំពេញនាពេលនេះ។
ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

អាត្មាភាពជាព្រះចៅអធិការវត្តគិរីរស្មី(ចុងអូរ)សូមចម្រើនពរញាតិញោមទាំងអស់ឱ្យបានជ្រាបថា នៅក្នុងវត្តមានការកសាងនៅរោងបុណ្យដែលមាន...
27/08/2024

អាត្មាភាពជាព្រះចៅអធិការវត្តគិរីរស្មី(ចុងអូរ)សូមចម្រើនពរញាតិញោមទាំងអស់ឱ្យបានជ្រាបថា នៅក្នុងវត្តមានការកសាងនៅរោងបុណ្យដែលមានទទឹង៩ម៉ែត្របណ្ដោយ៣៤ម៉ែត្រ ប៉ុន្តែពេលនេះមានការខ្វះខាតថវិកាក៏សូមអំពាវនាវញាតិញោមទាំងក្នុងនិងគ្រៅប្រទេសជួយតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
#បញ្ជាក់មួយការ៉េ១៥$ ស្មើនិង៦០០០០៛
👉ឬញាតិញោមអាចទំនាក់ទំនងទៅគណនីព្រះគ្រូចៅអធិការSrorng Sok Kung ផ្ទាល់បាន។
លេខទូរស័ព្ទ 0888832457
27/08/2024

សូមថ្លែងអំណគុណចំពោះញាតិញោមនៅខាងស្រុកកញ្ជៀក ខេត្តព្រៃវែង មានសទ្ធាជ្រះថ្លាបាននាំយកនៅទេយ្យទានមកប្រគេនព្រះសង្ឃគង់ចាំវស្សាក្ន...
16/08/2024

សូមថ្លែងអំណគុណចំពោះញាតិញោមនៅខាងស្រុកកញ្ជៀក ខេត្តព្រៃវែង មានសទ្ធាជ្រះថ្លាបាននាំយកនៅទេយ្យទានមកប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងវត្តគិរីរស្មី(ចុងអូរ)
សូមប្រសិទ្ធិពរជ័យជួនដល់ញាតិញោមទាំងអស់គ្នាសូមឱ្យបាននៅសេចក្ដីសុខប្រាសចាករួចចាកទុក្ខទាំងអស់គ្នា។
ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤

 #អបអរសាទរ  សេចក្តី​សម្រេចប្រកាសនីយបត្រតែងតាំងព្រះភិក្ខុ សីលប្បភាតោ ស្រោង សុខគង់ ជាព្រះគ្រូចៅអធិការវត្តគិរីរស្មី(ចុងអូរ)...
29/07/2024

#អបអរសាទរ
សេចក្តី​សម្រេចប្រកាសនីយបត្រតែងតាំងព្រះភិក្ខុ សីលប្បភាតោ ស្រោង សុខគង់ ជាព្រះគ្រូចៅអធិការវត្តគិរីរស្មី(ចុងអូរ) កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា តាំងនាមព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និង​ឧបាសក ឧបាសិកា ព្រមទាំងពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គិរីរស្មី (ចុងអូរ)មានសេចក្តីត្រេកអររីករាយ និងអបអរសាទរព្រះអង្គគ្រូចៅអធិការវត្ត បានឡើងកាន់ឋានៈតួនាទីជាចៅអធិការវត្តចុងអូរពេញសិទ្ធដើម្បីបានដឹកនាំព្រះសង្ឃក្នុងវត្តឱ្យសិក្សារៀនសូត្រមានបិដកជាគោល។
សូមប្រគេនពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃច័ន្ទ ៩រោច ខែអាសាឍ​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី29 ខែកក្កដា ឆ្នាំ២០២៤

សូមថ្លែងអំណគុណចំពោះញោមមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃិន ស៊ាត ព្រមទាំងបុត្រ បានប្រគេននៅ(ស្គរ)ទុកដាក់នៅក្នុងវត្តគិរីរស្មី(...
28/07/2024

សូមថ្លែងអំណគុណចំពោះញោមមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃិន ស៊ាត ព្រមទាំងបុត្រ បានប្រគេននៅ(ស្គរ)ទុកដាក់នៅក្នុងវត្តគិរីរស្មី(ចុងអូរ) សូមប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ សូមឱ្យញោមឧបាសិកាបានជាពីជំងឺរោគាទាំងពួង។
ថ្ងៃអទិត្យ ៨រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤

21/07/2024

ថ្ងៃអាទិត្យ ១រោច ខែអាសាឍ
ជាថ្ងៃដែលព្រះសង្ឃអធិដ្ឋានចូលចាំព្រះវស្សា
សូមញាតិញោមអនុមោនា។

 #ពេលព្រឹកសកម្មភាពញាតិញោមយកចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីបង្សុកូល និងនាំមកនៅទេយ្យវត្ថុមានសំពត់សាដក គ្រឿងបរិក្ខាផ្សេងៗដើម្...
20/07/2024

#ពេលព្រឹក
សកម្មភាពញាតិញោមយកចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីបង្សុកូល និងនាំមកនៅទេយ្យវត្ថុមានសំពត់សាដក គ្រឿងបរិក្ខាផ្សេងៗដើម្បីវេប្រគេនចំពោះព្រះសង្ឃ ក្នុងរដូវចូលកាន់ព្រះវស្សាខាងមុខនេះ ស្ថិតក្នុងឱកាសនោះផងដែលក៏មាននៅកម្មវិធីរាប់បាត្រដារឆ្លងក្នុងថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃផងដែរ។
ថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤

ពិធីចម្រើនព្រះបរិត្តសូត្រ ថ្ងៃចូលព្រះវស្សា នាអាមដ្ឋានវត្តគិរីរស្មី(ចុងអូរ) និងពុទ្ធាភិសេកព្រះពុទ្ធរូបអង្គថ្មីដែលសាងពី(ស្...
19/07/2024

ពិធីចម្រើនព្រះបរិត្តសូត្រ ថ្ងៃចូលព្រះវស្សា នាអាមដ្ឋានវត្តគិរីរស្មី(ចុងអូរ) និងពុទ្ធាភិសេកព្រះពុទ្ធរូបអង្គថ្មីដែលសាងពី(ស្ពាន់)ដែលជាសទ្ធាជ្រះថ្លារបស់ញោមឧបាសក ប៉ាវ ឡុងឌឿន និងញោមមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ នូ សំអាត នៅភូមិទួលល្ហើយ និងក្រុមញាតិព្រះធម៍ ដែលកម្មវិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ញាតិញោមចំណុះជើងទាំងអស់ដែលជាអ្នកទំនុកបម្រុងព្រះសង្ឃក្នុងវត្ត។
សូមប្រសិទ្ធិពរជ័យដល់ញោមមហាឧបាសិកា ព្រមទាំងញោមចំណុះជើងវត្តទាំងអស់ទទួលបាននៅពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីអាក់ខានឡើយ។
ថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៤

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ វត្តគិរីរស្មី-ចុងអូរผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์