Rothana sary ពណ៌នាផ្សេងៗ

ខ្ទេចបេះដូងអស់ហើយខ្ញុំ 😭😭😭 សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ...
12/11/2025

ខ្ទេចបេះដូងអស់ហើយខ្ញុំ 😭😭😭 សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖

វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

សង្គមបច្ចុប្បន្ន គឺបែបនេះ - មិត្តកាន់តែតិច កាន់តែស្ងប់ស្ងាត់- លុយ អាចដោះស្រាយបញ្ហាបាន - ចិត្តស្ងប់ អាចជៀសនូវជម្លោះ - បើអ...
22/03/2025

សង្គមបច្ចុប្បន្ន គឺបែបនេះ

- មិត្តកាន់តែតិច កាន់តែស្ងប់ស្ងាត់
- លុយ អាចដោះស្រាយបញ្ហាបាន
- ចិត្តស្ងប់ អាចជៀសនូវជម្លោះ
- បើអ្នកគ្មានសមត្ថភាព អ្នកណាក៏មើលងាយអ្នកដែរ
- មានតែអ្នកខ្លាំងនិងពូកែ ទើបអាចជួយខ្លួនឯងបាន
- យុត្តិធម៌មានតែសម្រាប់តែអ្នកមានលុយប៉ុណ្ណោះ
- គេចង់ឱ្យយើងល្អ តែគេមិនចង់ឃើញយើងល្អជាងគេនោះទេ 😊

ចុងខែ គ្រាន់បើជាង អ្នកខ្លះ🤣🤣
26/02/2025

ចុងខែ គ្រាន់បើជាង អ្នកខ្លះ🤣🤣

ខ្ញុំមិនដែពឹងលើសំណាងទេ._ហើយក៏មិនសង្ឃឹមលើវាសនាដែរ អ្វីៗគឺខ្ញុំជឿជាក់លើខ្លួនឯង._នឹងដៃទាំងសងខាងរបស់ខ្ញុំ…
26/02/2025

ខ្ញុំមិនដែពឹងលើសំណាងទេ._ហើយក៏មិនសង្ឃឹមលើវាសនាដែរ
អ្វីៗគឺខ្ញុំជឿជាក់លើខ្លួនឯង._នឹងដៃទាំងសងខាងរបស់ខ្ញុំ…

ជីវិតមនុស្ស "... ពេលអ្នកមានលុយកុំមើលងាយនរណាម្នាក់។ពេលគ្មានលុយ កុំមើលងាយខ្លួនឯង។ពេលអ្នកមានអំណាច កុំក្រអឺតក្រទម។ពេលអ្នកគ្ម...
25/02/2025

ជីវិតមនុស្ស "... ពេលអ្នកមានលុយ
កុំមើលងាយនរណាម្នាក់។
ពេលគ្មានលុយ កុំមើលងាយខ្លួនឯង។
ពេលអ្នកមានអំណាច កុំក្រអឺតក្រទម។
ពេលអ្នកគ្មានអំណាច អ្នកមិនត្រូវបាក់ទឹកចិត្តឡើយ។

ជីវិតទោះបីលំបាកយ៉ាងណាក៏ត្រូវតែតស៊ូ💪💪💵💪
25/02/2025

ជីវិតទោះបីលំបាកយ៉ាងណាក៏ត្រូវតែតស៊ូ💪💪💵💪

កីឡាករគុនខ្មែរយើង  គិតថាមានតែ ៣ នាក់ហ្នឹងទេដែលអាចទៅវាយក្រៅស្រុក មានទំនុកចិត្តជាងគេ អាចយកជ័យជនះត្រឡប់មកវិញ .... ក្រៅពីហ្ន...
25/02/2025

កីឡាករគុនខ្មែរយើង គិតថាមានតែ ៣ នាក់ហ្នឹងទេដែលអាចទៅវាយក្រៅស្រុក មានទំនុកចិត្តជាងគេ អាចយកជ័យជនះត្រឡប់មកវិញ .... ក្រៅពីហ្នឹងពិបាកបន្តិច 🔥🥊

ចុះបងប្អូនយល់យ៉ាងណាដែរ ?

#គនខ្មែរ​ #សរលាញ់គុនខ្មែរ

25/02/2025
 #កង្កែបធម្មជាតិស្រុកស្រែធាត់ល្អៗណាស់។
25/02/2025

#កង្កែបធម្មជាតិស្រុកស្រែធាត់ល្អៗណាស់។

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Rothana saryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท