views in my eyes keep memories in pictures

តាំងពីតូចក្រូចឆ្មាមក ម៉ែតែងតែនិយាយប្រាប់កូនថា "កូនត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ឲ្យចេះដឹងខ្ពង់ខ្ពស់ គ្រួសារយើងជា...
10/09/2025

តាំងពីតូចក្រូចឆ្មាមក ម៉ែតែងតែនិយាយប្រាប់កូនថា "កូនត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ឲ្យចេះដឹងខ្ពង់ខ្ពស់ គ្រួសារយើងជាកសិករ គ្មានទ្រព្យឯណាចែកទុកឲ្យកូនទេ មានតែចំណេះវិជ្ជាប៉ុណ្ណោះ សម្រាប់ទុកជាស្បៀងជាប់ខ្លួនដល់កូននាថ្ងៃខាងមុខ"។ ម៉ែតែងតែនិយាយថា ម៉ែមិនចង់ឲ្យកូនមានវាសនាដូចម៉ែឡើយ កាលពីមុន ម៉ែបានរៀនត្រឹមតែថ្នាក់ទី 2 ប៉ុណ្ណោះ សម្រេចចិត្តជួយធ្វើការ ធ្វើស្រែ ធ្វើចម្ការ ចិញ្ចឹមជ្រូក ដាំចេក ដាំក្រូច ជួយគ្រួសារ។អ្នកម៉ែជាកូនច្បង ប្អូនជាស្រី ថែមទាំងនៅក្មេង ទើបម៉ែត្រូវទទួលបន្ទុកការងារខាងលើដោយខានពុំបាន។ ម៉ែរៀនសូត្របានតិចណាស់ ទើបត្រូវហត់នឿយចាប់តាំងពីក្មេងរហូតដល់ចាស់ ប្រើកម្លាំងកាយប្តូរយកប្រាក់កាស់បន្តិចបន្តួចយកមកចិញ្ចឹមគ្រួសារ មិនដូចមិត្តផ្សេងទៀត គេបានឱកាសរៀនសូត្រខ្ពស់ ឥឡូវពួកគេនោះសុទ្ធតែខ្ពង់ខ្ពស់ មានមុខមាត់នៅក្នុងសង្គម និងមានបាន ដូច្នោះហើយ ម៉ែមិនចង់ឲ្យកូនមានវាសនាដូចម៉ែឡើយ។ រាល់ពាក្យសម្តីទូន្មានរបស់ម៉ែ ជាកម្លាំងចិត្ត លើកទឹកចិត្ត និងកម្លាំងជំរុញដល់កូនឲ្យខិតខំរៀនសូត្ររហូតមក។ ម្យ៉ាងទៀត ម៉ែចង់ឲ្យកូនក្លាយជាមនុស្សល្អ មានក្រមសីលធម៌ និងចេះគោរពចាស់ទុំ ដោយសារមនុស្សយើង មានចំណេះវិជ្ជាហើយ ត្រូវមានសីលធម៌និងជាមនុស្សល្អផងដែរ ដូចពាក្យចាស់លោកពោលថា "ងើយស្រក ឱនដាក់គ្រាប់" ដូច្នោះដែរ។ កូនបានល្អនៅថ្ងៃនេះ ដោយសារពាក្យទូន្មានរបស់អ្នកម៉ែ អរគុណដែលតែងតែបង្ហាត់បង្រៀនកូនឲ្យបានក្លាយជាមនុស្សល្អ។.......
អរគុណម៉ែ🙏🏻🤱🏻

សៀវភៅ “ព្រះអង្គម្ចាស់តូច” និពន្ធដោយលោក អង់ទ័ន ដឺ សាំងតិចស៊ុយប៉េរី (Antoine de Saint – Exupéry) ក្នុងឆ្នាំ១៩៤៣ និងជាអក្សរ...
10/09/2025

សៀវភៅ “ព្រះអង្គម្ចាស់តូច” និពន្ធដោយលោក អង់ទ័ន ដឺ សាំងតិចស៊ុយប៉េរី (Antoine de Saint – Exupéry) ក្នុងឆ្នាំ១៩៤៣ និងជាអក្សរសិល្បិ៍បារាំងដ៏ល្បីល្បាញមួយ ដែលបានបកប្រែជាភាសាជាច្រើននៅក្នុងពិភពលោក។ សៀវភៅមួយនេះអាចជាសៀវភៅសម្រាប់កុមារ អានកំសាន្ត ដោយសារសាច់រឿងនិយាយពីដំណើរផ្សងព្រេងរបស់ព្រះអង្គម្ចាស់តូច ដែលបានចាកចេញពីភពដ៏តូចរបស់ខ្លួន ឈ្មោះថា ភពប៉េ៦១២(B 612)។ មូលហេតុដែលព្រះអង្គម្ចាស់តូចចាកចេញពីភពរបស់ខ្លួន បណ្តាលមកពីអាក់អន់ស្រពន់ចិត្តលើផ្កាកុលាបមួយដើមដែលខ្លួនតែងតែមើលថែយកចិត្តទុកដាក់សព្វបែបយ៉ាង។ ប៉ុន្តែចំពោះខ្ញុំ សៀវភៅព្រះអង្គម្ចាស់តូច ជាសៀវភៅសម្រាប់យុវជន និងមនុស្សធំផងដែរ ដោយសារខ្លឹមសារនៅក្នុងសៀវភៅបង្កប់នូវគោលគំនិតអប់រំ និងការយល់ឃើញជាច្រើនដែលអាចភ្ជាប់ជាមួយបទពិសោធន៍របស់អ្នកអានម្នាក់ៗបាន ម្យ៉ាងទៀតមុនពេលក្លាយខ្លួនជាមនុស្សធំ កាលពីមុនក៏ជាក្មេងតូចម្នាក់ដែរ ក្មេងតូចម្នាក់នោះអាចស្ថិតនៅក្នុងខ្លួនមនុស្សធំសព្វថ្ងៃ។ ខ្លឹមសារអប់រំជាច្រើនបង្កប់នៅក្នុងសៀវភៅមួយក្បាលនេះ ដូចជា ការស្រមើលស្រមៃ ក្តីស្រឡាញ់ បង្កើតចំណងមិត្តភាព និងការរក្សាចំណងមិត្តភាពជាដើម។ សៀវភៅព្រះអង្គម្ចាស់តូច ជាសៀវភៅមួយដែលអាចធ្វើឱ្យគំនិតរបស់អ្នកអានបត់បែនទៅតាមអាយុ និងបទពិសោធន៍របស់អ្នកអានផង កាលពីមុនអានសៀវភៅនេះទទួលបានគំនិតមួយបែប តែជាច្រើនឆ្នាំក្រោយមក ចាប់សៀវភៅដដែលយកមកអាន បែបជាទទួលបានគំនិតនិងការយល់ដឹងខុសប្លែកពីកាលពីមុនយ៉ាងដាច់ស្រឡះទៅវិញ។
ប្រយោគនៅក្នុងសៀវភៅ ដែលជាគំនិតល្អៗ

កញ្ជ្រោងឆ្លើយថា រឿង “ផ្សាំង” នេះ គេឈប់គិតអស់ហើយ។ ពាក្យនេះមានន័យថា “បង្កើតចំណងទាក់ទង.....”
"បង្កើតចំណងទាក់ទងឬ?"
កញ្ជ្រោងឆ្លើយថាៈ មែនហើយ។ សម្រាប់ខ្ញុំ ឯងគ្រាន់តែជាក្មេងប្រុសម្នាក់ដែលដូចជាក្មេងប្រុសរាប់ម៉ឺននាក់ដទៃទៀតប៉ុននោះ។ ខ្ញុំមិនត្រូវការឯងទេ ហើយឯងក៏មិនត្រូវការខ្ញុំដែរ។ សម្រាប់ឯង ខ្ញុំគ្រាន់តែជាកញ្ជ្រោងមួយ ដែលដូចជាកញ្ជ្រោងរាប់ម៉ឺនទៀតដែរ។ ប៉ុន្តែបើឯងផ្សាំងខ្ញុំ យើងនឹងត្រូវការគ្នាទៅវិញទៅមក។ ក្នុងលោកនេះ នឹងមានឯងតែមួយគត់សម្រាប់ខ្ញុំ ហើយនឹងមានខ្ញុំតែមួយគត់សម្រាប់ឯង.... (ទំព័រ.៧២)

ព្រះអង្គម្ចាស់តូចសួរថា "តើត្រូវធ្វើយ៉ាងម៉េច? " (ទាក់ទងការផ្សាំង)
កញ្ជ្រោងឆ្លើយថា៖
គឺត្រូវចេះអត់ធ្មត់ជាទីបំផុត។ ជាដំបូង ឯងត្រូវអង្គុយនៅក្នុងស្មៅឱ្យឆ្ងាយពីខ្ញុំបន្តិច ដូចពេលនេះអញ្ចឹង។ ខ្ញុំនឹងមើលឯងដោយកន្ទុយភ្នែក ហើយឯងមិននិយាយស្តីអ្វីទាំងអស់ ព្រោះភាសាគឺជាមូលហេតុនៃការស្តាប់គ្នាមិនបាន។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ឯងអាចខិតចូលជិតខ្ញុំបន្តិតម្តងៗ.... (ទំព័រ. ៧៤)

(ព្រះម្ចាស់តូចតែងគិតក្នុងចិត្ត ថា មនុស្សធំៗចំជាចម្លែកមែន។)
ព្រះអង្គម្ចាស់តូចសួរថា៖
“ហេតុបានជាឯងផឹក?”
មនុស្សប្រមឹកឆ្លើយថា៖
“ផឹកដើម្បីបំភ្លេច”។
ព្រះអង្គម្ចាស់តូចដែលចាប់ផ្តើមមានចិត្តអាណិតមនុស្សប្រមឹក ក៏ដេញដោលសួរទៀតថា៖
“បំភ្លេចអ្វី?”
មនុស្សប្រមឹកសារភាពដោយអោនមុខចុះថា៖
“ដើម្បីបំភ្លេចភាពអាម៉ាស់របស់ខ្ញុំ”។
ព្រះអង្គម្ចាស់តូចមានបំណងជួយមនុស្សនោះ ក៏សួរទៀតថា៖
“អាម៉ាសរឿងអី?”
អាម៉ាសដោយសារប្រមឹក។
(ទំព័រ.៤៧)

23/11/2024

ការធ្វើដំណើរផ្លាស់ទីទីកន្លែងមួយទៅកន្លែងមួយ ឆ្លងកាត់ទីកន្លែង ភូមិសាស្រ្ត និងការរស់នៅរបស់ប្រជាជន តាមដងផ្លូវដែលបានឆ្លងកាត់ជាមិនខាន កាលណាធ្វើដំណើរកាន់តែច្រើននោះ ជួយធ្វើឲ្យជួបប្រទះបទពិសោធន៍ច្រើនដូចគ្នា បទពិសោធន៍កាន់តែច្រើន ឆ្លងកាត់រឿងរ៉ាវកាន់តែច្រើន ធ្វើឲ្យគំនិត ការយល់ឃើញមានការផ្លាស់ប្តូរទៅតាមបទពិសោធន៍នោះដែរ។

ពេលវេលាខ្លីណាស់ យកពេលខ្លះ សម្រាប់ជាកាដូខ្លួនឯង ❤
10/03/2024

ពេលវេលាខ្លីណាស់ យកពេលខ្លះ សម្រាប់ជាកាដូខ្លួនឯង ❤

10/03/2024

🌍

ទោះបីស្ថិតនៅពេលវេលាខុសគ្នាយ៉ាង ភាពស្រស់ស្អាតនៅតែមាន ត្រឹមតែការផ្តល់គុណតម្លៃដល់ភាពស្រស់ស្អាតនោះប៉ុណ្ណោះ។ ភាពស្រស់ស្អាតដែល...
14/02/2024

ទោះបីស្ថិតនៅពេលវេលាខុសគ្នាយ៉ាង ភាពស្រស់ស្អាតនៅតែមាន ត្រឹមតែការផ្តល់គុណតម្លៃដល់ភាពស្រស់ស្អាតនោះប៉ុណ្ណោះ។ ភាពស្រស់ស្អាតដែលមើលឃើញតាមរយៈកែវភ្នែក អាស្រ័យលើអ្នកសំឡឹងមើល ដោយមនុស្សម្នាក់ៗ មានភាពស្រស់ស្អាត និងគុណតម្លៃនៃភាពស្រស់ស្អាតផ្សេងពីគ្នា។

ភាពស្រស់ស្អាត មានម្នាក់មួយបែប ភាពស្រស់ស្អាតមួយមិនអាចប្រៀបជាមួយភាពស្រស់ស្អាតមួយបែបទៀតឡើយ។
05/02/2024

ភាពស្រស់ស្អាត មានម្នាក់មួយបែប ភាពស្រស់ស្អាតមួយមិនអាចប្រៀបជាមួយភាពស្រស់ស្អាតមួយបែបទៀតឡើយ។

រាល់ទំនាក់ទំនងល្អតែងតែមានការយល់ចិត្តជាស្នូល។ យល់ពីស្ថានភាពដែលអ្នកដ៏ទៃប្រឈម ដោយមិនវិនិច្ឆ័យថាតើគាត់ត្រូវ ខុស ល្អ ឬអាក្រក់...
19/12/2023

រាល់ទំនាក់ទំនងល្អតែងតែមានការយល់ចិត្តជាស្នូល។ យល់ពីស្ថានភាពដែលអ្នកដ៏ទៃប្រឈម ដោយមិនវិនិច្ឆ័យថាតើគាត់ត្រូវ ខុស ល្អ ឬអាក្រក់?
🌳
ពេលមនុស្សជិតស្និទ្ធនឹងយើងមកនិយាយពីបញ្ហារបស់ពួក គេអោយយើងស្តាប់តើយើងពិតជាបានស្តាប់សំឡេងគាត់មែន ឬ គិតថាវាគ្រាន់តែជាការត្អូញត្អែរ? ប្រសិនបើយើងស្តាប់គាត់ដោយយកចិត្តទុកដាក់យើងនឹងអាចដាក់ខ្លួនយើងកាន់តែ ងាយស្រួលក្នុងស្ថានភាពដូចគាត់។ ពេលនោះយើងនឹងយល់ គាត់កាន់តែច្បាស់អំពីមូលហេតុដែលគាត់និយាយបែបនេះ។ ការស្តាប់មានសារៈសំខាន់ណាស់នៅក្នុងសង្គមដែលមនុស្សគ្រប់គ្នាចង់និយាយ។...( ◜‿◝ )♡

12.12.2023 សូមឲ្យឆ្នាំថ្មី មានជោគ មានជ័យ
12/12/2023

12.12.2023
សូមឲ្យឆ្នាំថ្មី មានជោគ មានជ័យ

តោះទៅមើលកុន ចាក់បញ្ចាំងរៀងរាល់ថ្ងៃទី30 ខែកុម្ភៈ ខាងមុននេះ
11/12/2023

តោះទៅមើលកុន
ចាក់បញ្ចាំងរៀងរាល់ថ្ងៃទី30 ខែកុម្ភៈ ខាងមុននេះ

ที่อยู่

Wang Thonglang
Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ views in my eyesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท