NB Photos

NB Photos Photos, Videos, Nice View

ព្រឹកថ្ងៃទី០៥ មិថុនា នេះ ឣាចោរ  #សៀម ដុតបំផ្លាញស្ពាន១០០០កាំរបស់កម្ពុជា ឡើងទៅប្រាសាទខ្នា ចោលហើយ គិតទៅពួកឣាណេវ រករឿងមិនឈប់...
05/06/2026

ព្រឹកថ្ងៃទី០៥ មិថុនា នេះ ឣាចោរ #សៀម ដុតបំផ្លាញស្ពាន១០០០កាំរបស់កម្ពុជា ឡើងទៅប្រាសាទខ្នា ចោលហើយ គិតទៅពួកឣាណេវ រករឿងមិនឈប់មែនតាហ្មង។

ការទួត លោក ស៊ីហាសាក់នេះដឹងឬទាំងអស់ តែប្រហែលមានអីនៅពៅក្រោយទើបលោកសាក់ និយាយត្រឡប់ត្រឡិន បាយបិនជាបាយបាតអស់លោក Sihasak គឺជាអ...
05/06/2026

ការទួត លោក ស៊ីហាសាក់នេះដឹងឬទាំងអស់ តែប្រហែលមានអីនៅពៅក្រោយទើបលោកសាក់ និយាយត្រឡប់ត្រឡិន បាយបិនជាបាយបាតអស់

លោក Sihasak គឺជាអ្នកការទូតអាជីពដែលយល់ដឹងពីរឿងនេះ ច្បាស់ណាស់ ប៉ុន្តែ​ប្រហែល​ជាត្រូវធ្វើជាមិនដឹងមិនលឺ ដើម្បីកុំឱ្យមានទំណាស់ជាមួយនឹងនាយករដ្ឋមន្ត្រីដែលបាន​ប្រកាសពីជំហររួចទៅហើយ។ នេះហើយជាបញ្ហានៃការប្រើប្រាស់អំណាចដែលបរាជ័យ។

ជាធម្មតា អ្នកនយោបាយឡើងមកហើយក៏ទៅវិញ កាន់តំណែងតែប៉ុន្មានឆ្នាំក៏ត្រូវ​ផ្លាស់​ប្តូរ ប៉ុន្តែមន្ត្រីរាជការអចិន្ត្រៃយ៍ ដូចជានាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ឬនាយកដ្ឋានផែនទី​ទា​ហាន មនុស្សក្រុមនេះគឺជាអ្នកដែលរក្សាចំណេះដឹង រក្សាឯកសារ និងរក្សាប្រវត្តិសាស្ត្រមក
រាប់រយឆ្នាំ ពួកគេគឺជា «ការចងចាំរបស់ជាតិ»។

លោក ស៊ី ហាសាក់ ចោទកម្ពុជា ថាបិទផ្លូវចរចា ក្រោមសម្តេចធិបតី ប្រើយន្តការផ្សះផ្សារដោយចាប់បង្ខំ UNCLOS«រដ្ឋទំនើងកំពូលល្បិច»បន...
05/06/2026

លោក ស៊ី ហាសាក់ ចោទកម្ពុជា ថាបិទផ្លូវចរចា ក្រោមសម្តេចធិបតី ប្រើយន្តការផ្សះផ្សារដោយចាប់បង្ខំ UNCLOS

«រដ្ឋទំនើងកំពូលល្បិច»

បន្ទាប់ពីកម្ពុជាប្រកាសជាផ្លូវការអំពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីម្សិលមិញម្ង៉ៃ កញ្ជ្រោងការទូតនៃរដ្ឋទំនើងមួយបានចេញមកសម្តែងភាពស្លន់ស្លោចំពោះយន្តការនេះ ហើយថែមទាំងព្យាយាមទម្លាក់កំហុសមកលើកម្ពុជា ដោយចោទប្រកាន់ថា កម្ពុជាជាអ្នកបិទផ្លូវចរចាទ្វេភាគីទៅវិញ។ ទាំងនេះជាការចោទប្រកាន់ដែលខ្វះមូលដ្ឋាន ព្រោះយន្តការចរចាទ្វេភាគីដ៏សំខាន់រវាងប្រទេសទាំងពីរ គឺ MOU ឆ្នាំ២០០១ ត្រូវបានរដ្ឋទំនើងនោះលុបចោលជាឯកតោភាគីរួចទៅហើយ។

ស្រាប់តែកាលពីម្សិលមិញដដែល កញ្ជ្រោងការទូតរូបនោះបានប្រកាសយ៉ាងសឿងបឿងថា ប្រទេសរបស់ខ្លួនបានត្រៀមលក្ខណៈផ្លូវច្បាប់រួចជាស្រេច ដើម្បីតតាំងជាមួយកម្ពុជាក្រោមឆត្រ UNCLOS ព្រោះខ្លួនបានដឹងជាមុនថា កម្ពុជានឹងជ្រើសរើសផ្លូវនេះ។

តាមពិតទៅ ជំហររបស់កម្ពុជាចំពោះការដោះស្រាយជម្លោះអធិបតេយ្យដែនសមុទ្រជាមួយប្រទេសជិតខាងនេះ មិនដែលមានការប្រែប្រួលនោះទេ ហើយក៏គ្មានការលាក់លៀមដែរ។ កម្ពុជាបានសម្តែងការសោកស្តាយជាបន្តបន្ទាប់ចំពោះការប៉ុនប៉ង និងការសម្រេចលុបចោល MOU ឆ្នាំ២០០១ ជាឯកតោភាគី។ ប៉ុន្តែកម្ពុជាមិនអាចរារាំងសកម្មភាពបែបនេះបានឡើយ ទោះបីជា MOU នោះមានលក្ខណៈជាកិច្ចព្រមព្រៀងទ្វេភាគីក៏ដោយ។ ជាក់ស្តែង រដ្ឋដែលប្រកាន់អាកប្បកិរិយាទំនើងតែងតែផ្តល់អាទិភាពដល់កម្លាំង និងផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងការគោរពគោលការណ៍និងបទដ្ឋានច្បាប់អន្តរជាតិ។

ផ្ទុយទៅវិញ កម្ពុជាដែលជារដ្ឋស្រឡាញ់សន្តិភាព តែងតែប្រាថ្នារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសដទៃ និងប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមយន្តការការទូត និងច្បាប់អន្តរជាតិ។ ដោយមិនលាក់លៀមជំហររបស់ខ្លួន ភ្លាមៗក្រោយពេលគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោល MOU ឆ្នាំ២០០១ ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមឆត្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាអធិបតេយ្យដែនសមុទ្រ។

បងប្អូនឃើញទេ? ទង្វើទាំងនេះបង្ហាញឱ្យឃើញនូវល្បិចកលនយោបាយ និងការទូតពុតត្បុត ដែលត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន។ ការបង្កសម្ពាធ និងការបង្កភាពតានតឹងមកលើកម្ពុជា មិនមែនគ្រាន់តែដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងពង្រីកឥទ្ធិពល និងជំរុញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន ជាពិសេស គឺចេតនាឥតប្រែប្រួលតជំនាន់តាំងពីសតវត្សរ៍ទី១៣ ក្នុងការលេបត្របាក់ទឹកដីខ្មែរ។ នេះគឺជាបញ្ហាដែលប្រជាជនខ្មែរត្រូវតែមានការប្រុងប្រយ័ត្ន និងយល់ដឹងឱ្យបានច្បាស់។

ដូច្នេះ មានតែយើងរួមគ្នាពង្រឹងសមត្ថភាពជាតិឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាត៨ិ សេដ្ឋកិច្ច ការទូត និងច្បាប់អន្តរជាតិ ប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់កម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែង និងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក និងជាពិសេស អាចប្រដៅក្បាលរដ្ឋបិសាចកុំឱ្យវាព្រហើនដាក់យើងបាន៕

៥ មិថុនា ២០២៦
ប្រភព #លោកគ្រូ គិន ភា

ផ្ទេរភារកិច្ចមន្ដ្រីរាជការ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ១៥២អនក្រ.តត ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០...
05/06/2026

ផ្ទេរភារកិច្ចមន្ដ្រីរាជការ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ១៥២អនក្រ.តត ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ រូមមាន ៖

១-លោក លាង រឿនសុធី ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលក្រុងកំពត ឱ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលក្រុងបូកគោ ។

២-លោកស្រី ងិន ផលរ័ត្ន ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងបូកគោ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងកំពត ។

៣-លោកស្រី គឹម សុធារី ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលស្រុកជុំគិរី ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពត ៕

ប្រភពផែនទីខ្នាត 1:50,000 ដែលនាយករដ្ឋមន្ត្រីជ្រើសរើសមកប្រើប្រាស់ មិនត្រូវបានចាត់​ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ👉ប្រភពផែនទីខ្...
04/06/2026

ប្រភពផែនទីខ្នាត 1:50,000 ដែលនាយករដ្ឋមន្ត្រីជ្រើសរើសមកប្រើប្រាស់ មិនត្រូវបានចាត់​ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ

👉ប្រភពផែនទីខ្នាត 1:50,000 ដែលលោកនាយករដ្ឋមន្ត្រីជ្រើសរើសមកប្រើប្រាស់ មានការ​សរ​សេរប្រយោគសម្គាល់ទុកថា «Boundary representation is not necessarily authoritative» ដែលមានន័យថា «ខ្សែបន្ទាត់ព្រំដែនដែលបានបង្ហាញនេះ មិនត្រូវបានចាត់​ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ»។

👉 ប្រសិនបើយើងទៅតុលាការ ហើយយើងលើកផែនទីនេះទៅបង្ហាញ រួចនិយាយថា «ខ្សែ​បន្ទាត់​ព្រំដែនស្ថិតនៅត្រង់នេះ បើយោងតាមផែនទីរបស់ខ្ញុំ» ហើយនៅពេល​ចៅក្រម​ក្រឡេក​ទៅ​អាននៅលើគែមផែនទី បែរជាជួបប្រយោគដែលសរសេរថា «ខ្សែបន្ទាត់ព្រំដែនដែល​បង្ហាញ​នេះ មិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ» វាប្រៀបដូចជាយើងយកភស្តុតាង ដែល​គ្មានភាពគួរឱ្យទុកចិត្ត ទៅដាក់ជូនតុលាការពិនិត្យ។

👉 និយាយឱ្យសាមញ្ញ គឺវាជាភស្តុតាង ដែលបានចុះហត្ថលេខាបដិសេធខ្លួនឯងតាំងពី​ដំបូង​មកម្ល៉េះ ដែលធ្វើឱ្យទម្ងន់នៃភស្តុតាងរបស់យើងត្រូវបាត់បង់ស្ទើរតែទាំងស្រុង។
ចំណុចនេះ គឺត្រូវគ្នានឹងគោលការណ៍ ដែលតុលាការពិភពលោកតែងតែប្រើប្រាស់ជា​ដរាបមក គឺតុលាការចាត់ទុកថា «ផែនទីជាទូទៅគ្រាន់តែជាភស្តុតាងបន្ទាប់បន្សំ ឬភស្តុតាង​តាមកាលៈ​ទេសៈ មិនមែនជាភស្តុតាងសន្និដ្ឋាននោះទេ»។
១០៖ ធ្លាប់មានក្តីវិវាទព្រំដែនរវាងប្រទេស Burkina Faso និងប្រទេស Niger ដែលតុលាការ​ពិភពលោកបានសង្កត់ធ្ងន់លើគោលការណ៍នេះយ៉ាងច្បាស់លាស់ថា «ផែនទីនឹងមានទម្ងន់ លុះត្រាតែវាត្រូវបានចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញា ឬមានការទទួលស្គាល់​ពីភាគីទាំងសង​ខាង»។

ស្នងការនគរបាលរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមគាំទ្រលុបបំបាត់ ការបង្ហោះផ្សព្វផ្សាយរូបភាពអាសអាភាស ការជេរប្រមាថ និងប...
04/06/2026

ស្នងការនគរបាលរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមគាំទ្រលុបបំបាត់ ការបង្ហោះផ្សព្វផ្សាយរូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ។

04/06/2026

ទំនាស់រវាងអ្នកចតឡានលើផ្លូវនិងអ្នកលក់ទូរសព្ទ !

តេីផ្លូវសាធារណៈ​ ជាកម្មសិទ្ធផ្តាច់មុខរបស់ម្ចាស់ផ្ទះដែរឬទេ?
តេីការចតរថយន្តមួយភ្លែត​ អាចប៉ះពាល់ដល់អាជីវកម្មដែរឬទេ?
ករណីនេះ​ កេីតឡេីងកាលពីព្រឹកថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០២៦​ ម្តុំផ្សារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រា​ចារ្យ​ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញខាងកិច្ចការយោធា និងសន...
04/06/2026

សាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រា​ចារ្យ​ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញខាងកិច្ចការយោធា និងសន្តិសុខថៃ បានសរសេរអត្ថបទយ៉ាងវែង តែសុំលើកតែចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

👉សៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៣ច្បាប់ ហើយនៅពេលសរសេរ​សន្ធិសញ្ញារួចរាល់ ក៏ត្រូវមកគូសវាស់ខ្សែបន្ទាត់ជាក់ស្តែងនៅលើផ្ទៃដី។ ហេតុនេះ ទើបគេ​បង្កើត​គណៈកម្មការបោះបង្គោលព្រំដែនរួមគ្នា ដើម្បីដើរអង្កេតភ្នំ ទន្លេ និងខ្សែផ្លូវទឹក (watershed) រួចរៀបចំបង្កើតឡើងជាផែនទី នោះគឺ «ផែនទីបោះបង្គោលព្រំដែន» ដែលបានធ្វើរួចរាល់នៅទី
ក្រុងប៉ារីស រួចផ្ញើមកឱ្យរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសនៅ​ខែ​សីហា ឆ្នាំ១៩០៨។

👉ផែនទីបោះបង្គោលព្រំដែនឈុតនេះ គឺមានខ្នាត 1:200,000 ដោយលោកសាស្ត្រាចារ្យ Surachart បានពន្យល់យ៉ាងច្បាស់ថា «ផែនទីខ្នាត 1:50,000 ដែលថៃយកមកអះអាង​នោះ តាមពិតទៅ គឺជាផែនទីដែលកងទ័ពអាមេរិក បានធ្វើឡើងនៅក្នុងយុគសម័យ​សង្គ្រាម​វៀតណាម»។
វាជាផែនទីទាហាន ឬផែនទីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធមិនមែនជាផែន​ទី​ដែលធ្វើឡើងក្នុងគោលបំណងបោះបង្គោលព្រំដែនឡើយ ហើយក៏មិនដែលទទួល​បានការ​ផ្តល់​សច្ចាប័នពីភាគីណាមួយនោះដែរ។

👉លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ទៀតថា នៅក្នុងវេទិកាច្បាប់អន្តរជាតិ គេពិនិត្យទៅលើ «ភាព​ត្រឹមត្រូវខាងផ្លូវច្បាប់» មិនមែនពិនិត្យទៅលើភាពលម្អិតរបស់ផែនទីនោះទេ បើទោះបី​ជា​ផែនទីខ្នាត 1:50,000 មានភាពលម្អិតជាង ច្បាស់ជាង ឬស្អាតជាងក៏ដោយ ប៉ុន្តែបើគ្មាន​ការ​ទទួលស្គាល់រួមគ្នាទេ គឺមិនអាចយកទៅប្រើប្រាស់ដើម្បីអះអាងសិទ្ធិនៅក្នុងតុលាការបាន​ឡើយ។

ប្រភព ://www.facebook.com/share/v/1B74ai5GgB/?mibextid=wwXIfr

សូមណែនាំសមាសភាគសមាជិកតំណាងកម្ពុជា១រូបទៀត តតាំងក្តីនៅUNCLOSEលោកសាស្រ្តាចារ្យ Jean-Marc Thouvenin ជាជនជាតិបារាំង។ លោកជាសាស...
04/06/2026

សូមណែនាំសមាសភាគសមាជិកតំណាងកម្ពុជា១រូបទៀត តតាំងក្តីនៅUNCLOSE

លោកសាស្រ្តាចារ្យ Jean-Marc Thouvenin ជាជនជាតិបារាំង។ លោកជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Paris Nanterre, ជាអគ្គលេខាធិការនៅបណ្ឌិត្យសភាផ្នែកច្បាប់ប្រចាំទីក្រុងឡអេ, ជាសមាជិករងនៃវិទ្យាស្ថានអន្តរជាតិ Institut de droit ព្រមទាំងជាសមាជិករបស់ Paris Bar, Sygna Partners (Seychelles)។ លោកជាអ្នកជំនាញដែលមានចំណាត់ថ្នាក់ខ្ពស់លើច្បាប់អន្តរជាតិសាធារណៈសកល ហើយលោកមានបទពិសោធន៍សម្បូរបែបដោយធ្លាប់បង្ហាញខ្លួនតវ៉ាក្តីជាច្រើននៅ ICJ, PCA (Permanent Court of Arbitration) ព្រមទាំងតុលាការអន្តរជាតិដោះស្រាយវិវាទព្រំដែនសមុទ្រផងដែរ។

04/06/2026

ការប្រកួតមិត្តភាពអន្តរជាតិ រវាងកម្ពុជា និងប៊ូតង់ បានបញ្ចប់ដោយបរិបូរណ៍
លទ្ធផល កម្ពុជា 4-0 ប៊ូតង់

Address

Samdach Sothearos Boulevard (3)
Phnom Penh
12000

Alerts

Be the first to know and let us send you an email when NB Photos posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share