27/08/2026
“ដើរជាមួយអ្នកណា ពិតជាសំខាន់ណាស់!”
ស៊ីម៉ង់ និងខ្សាច់ មិនមែនជារបស់វត្ថុរឹងទេ តែដាក់បញ្ចូលគ្នា បង្កើតបានជញ្ជាំងដ៏រឹងមាំ
ស្រូវ និងសាំង សុទ្ធតែជារបស់ល្អ តែដាក់មិនស្រួល ឆេះអស់គ្មានសល់
ដើរតាមរុយជួបបង្គន់ ដើរតាមឃ្មុំជួបលម្អងផ្កា
ដើរតាមអ្នកមាន គេបង្រៀនយើងឱ្យចេះរកលុយ
ដើរតាមអ្នកល្បែង គេបង្រៀនយើងឱ្យចេះបញ្ចាំរបស់
មិនបាច់ប្រាប់ខ្ញុំពីអនាគតអ្នកទេ ណែនាំឱ្យខ្ញុំស្គាល់មនុស្សជុំវិញខ្លួនអ្នកទៅ ខ្ញុំដឹងហើយ។