ឫស្សីស្រុក ស្រុកខ្ញុំ

ឫស្សីស្រុក ស្រុកខ្ញុំ 🇷🇴 𝕂𝕙𝕞𝕖𝕣 𝕜𝕣𝕠𝕞 🇷🇴

កម្រងរូបភាព អំពីគណៈមន្រ្តីសង្ឃតំបន់ទី៣និមន្តសួរសុខទុក្ខសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី១និងឆ្នាំទី៤ នាវត្តវេឡុវ័នឫស...
25/08/2026

កម្រងរូបភាព អំពីគណៈមន្រ្តីសង្ឃតំបន់ទី៣និមន្តសួរសុខទុក្ខសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី១និងឆ្នាំទី៤ នាវត្តវេឡុវ័នឫស្សីស្រុក 🌺❤️🌹

25/08/2026
13/08/2026

រាត្រីប្រកាសលទ្ធផលជូនដល់ប្អូនៗកុមារាកុមារី❤️🌹 នាវត្តវេឡុវ័នឫស្សីស្រុក🌹🌹

🙏ប្រជុំខែទី៣ នាវត្តវេឡុវ័ន ឫស្សីស្រុក ស្តីអំពីវិស័យសិក្សា និងប្រឡងថ្នាក់ខេមរភាសាទាំង៥ថ្នាក់ ជាពិសេសទៅទៀតបានប្រជុំគណៈកម្ម...
29/07/2026

🙏ប្រជុំខែទី៣ នាវត្តវេឡុវ័ន ឫស្សីស្រុក ស្តីអំពីវិស័យសិក្សា និងប្រឡងថ្នាក់ខេមរភាសាទាំង៥ថ្នាក់ ជាពិសេសទៅទៀតបានប្រជុំគណៈកម្មការវត្តរួមជាមួយគណៈមេវេនទាំង៧ ស្តីអំពីបង្កើតសង្គមមរណៈនៅក្នុងភូមិស្រុក🙏🌹។
👉មានការចូលរួមអំពី៖
១. ព្រះអង្គគ្រូគ្រប់ព្រះអង្គ
២. គណៈកម្មការវត្ត
៣. គណៈគ្រូបង្រៀនគ្រប់អង្គនិងរូប
៤. គណៈមេវេនទាំង៧

🙏❤️ ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦  ធ្វើកិច្ចវត្តចំពោះព...
27/07/2026

🙏❤️ ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ធ្វើកិច្ចវត្តចំពោះព្រះគ្រូព្រះចៅអធិការតាមប្រវេណីពីបុរាណ ជារៀងរាល់ឆ្នាំ មុនពេលព្រះសង្ឃចូលកាន់ព្រះវស្សា។ ព្រះសង្ឃកូនស្រុករួមទាំងអស់បាន២៨អង្គ ភិក្ខុ៩ សាមណេរ១៩ ។🙏❤️🌹

ការប្រគេនភត្ត (អាហារ) ដល់ព្រះសង្ឃ គឺជាទានដ៏ឧត្តម ដែលនាំមកនូវអានិសង្ស ៥ ប្រការ៖ អាយុ (មានអាយុយឺនយូរ), វណ្ណៈ (មានសម្បុរផូរ...
21/07/2026

ការប្រគេនភត្ត (អាហារ) ដល់ព្រះសង្ឃ គឺជាទានដ៏ឧត្តម ដែលនាំមកនូវអានិសង្ស ៥ ប្រការ៖ អាយុ (មានអាយុយឺនយូរ), វណ្ណៈ (មានសម្បុរផូរផង់), សុខៈ (មានសេចក្តីសុខកាយសប្បាយចិត្ត), ពលៈ (មានកម្លាំងមាំមួន) និង បដិភាណៈ (មានប្រាជ្ញាឈ្លាសវៃ)។ ទន្ទឹមនឹងនេះ ក៏ទទួលបាននូវការស្រឡាញ់ពីមនុស្សទូទៅ និងបានកើតក្នុងសុគតិភព។
យាយៗរៀនធម៌ប្រគេនភត្តដល់ព្រះសង្ឃ🙏
សូមអនុមោទនា🙏🌹

ព្រះសង្ឃនិងប្អូនៗចេញពលកម្មនៅខាងមុខរបងវត្តនិងខាងក្នុងបរិវេណវត្ត👉អានិសង្សនៃការបោសសម្អាតមាន៥យ៉ាង គឺៈ ១. សកចិត្តំ បសីទតិ ចិត...
20/07/2026

ព្រះសង្ឃនិងប្អូនៗចេញពលកម្មនៅខាងមុខរបងវត្តនិងខាងក្នុងបរិវេណវត្ត

👉អានិសង្សនៃការបោសសម្អាតមាន៥យ៉ាង គឺៈ
១. សកចិត្តំ បសីទតិ ចិត្តរបស់ខ្លួនរមែងជ្រះថ្លា
២. បរចិត្តំ បសីទតិ ចិត្តរបស់អ្នកដទៃរមែងជ្រះថ្លា
៣.ទេវតា អត្តមនា ហោន្តិ ពួកទេវតាតែងពេញចិត្ត
៤. បសាទិកសំវត្តនិយំ កម្មំ ឧបចិនតិ អ្នកបោសរមែងសន្សំនូវការដែលប្រព្រឹត្តទៅដើម្បីសេចក្ដីជ្រះថ្លា ។
៥. កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្ដីស្លាប់ក៏រមែងទៅកើតសុគតិ សួគ៌ ទេវលោក ។
(បិដកលេខ១៣.ទំព័រ.៦១)
អនុមោទនា !!! 🙏🙏🙏🌹🌹🌹

🙏🌹បុណ្យខួបដារទក្ខិណានុប្បទានថ្វាយប្រគេនព្រះឧបជ្ឈាយ៍គ្រប់ជំនាន់៖ទី១.ព្រះឧបជ្ឈាយ៍ ព្រះមុនីបុទុមបរមសត្ថាវិរិយាធម្មព្រហ្មត្ថ...
20/06/2026

🙏🌹បុណ្យខួបដារទក្ខិណានុប្បទានថ្វាយប្រគេនព្រះឧបជ្ឈាយ៍គ្រប់ជំនាន់៖
ទី១.ព្រះឧបជ្ឈាយ៍ ព្រះមុនីបុទុមបរមសត្ថាវិរិយាធម្មព្រហ្មត្ថេរ ព្រះនាមណឹម

ទី២.ព្រះឧបជ្ឈាយ៍ព្រះវិនយត្ថេរ ព្រះនាម ថាច់ក្រាញ់

ទី៣.ព្រះឧបជ្ឈាយ៍ ព្រះបញ្ញាវិនយត្ថេរ ព្រះនាមថាច់ហែម

ទី៤.ព្រះឧបជ្ឈាយ៍ ព្រះសុវណ្ណត្ថេរ ព្រះនាមថាច់ចឿង

ទី៥.ព្រះឧបជ្ឈាយ៍ ព្រះធម្មជោតោ ព្រះនាមសេនប៊ុនសង

ទី៦.ព្រះតេជគុណព្រះចៅអធិការរង ព្រះសន្តិធម្មោ ព្រះនាមថាច់ខ្លឹម
និងគណៈកម្មការគ្រប់រូបដែលបានពលិកាយដើម្បីសាសនានិងជាតិ។🙏🌹

គណៈគ្រូបង្រៀននិងសមណៈសិស្សយុវតីសិស្ស វត្តវេឡុវ័ន ឫស្សីស្រុក ចូលរួមរំលែកទុក្ខជាមួយសង្គមគ្រួសាររបស់លោកប្អូន គឹមសានា ដែលបានប...
10/06/2026

គណៈគ្រូបង្រៀននិងសមណៈសិស្សយុវតីសិស្ស វត្តវេឡុវ័ន ឫស្សីស្រុក ចូលរួមរំលែកទុក្ខជាមួយសង្គមគ្រួសាររបស់លោកប្អូន គឹមសានា ដែលបានបាត់បង់លោកយាយថ្មីៗនេះ សូមដួងវិញ្ញាណក្ខ័ន្ធរបស់លោកយាយបានទៅកាន់សុគតិភព🙏

📢 សេចក្ដីជូនដំណឹង 👏  វត្តវេឡុវ័ន(ឫស្សីស្រុក)សូមជូនជាដំណឹងដល់ញាតិញោមពុទ្ធបរិស័ទដែលជាអាណាព្យាបាលនៃប្អូនៗកុមារា កុមារីទាំងឡ...
15/05/2026

📢 សេចក្ដីជូនដំណឹង 👏
វត្តវេឡុវ័ន(ឫស្សីស្រុក)សូមជូនជាដំណឹងដល់ញាតិញោមពុទ្ធបរិស័ទដែលជាអាណាព្យាបាលនៃប្អូនៗកុមារា កុមារីទាំងឡាយ អំពីការបើកវគ្គសិក្សាឆ្នាំសិក្សាថ្មី ព.ស.២៥៧០ គ.ស ២០២៦ ខាងមុខនេះ
សម្រាប់ថ្នាក់វិជ្ជាខេមរភាសា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ និងទទួលសិស្សមកបញ្ចុះឈ្មោះចាប់តាំងពីថ្ងៃនេះរហូតដល់ថ្ងៃ ៨ កើត ខែជេស្ឋ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦
វេលាម៉ោង ៧ : ០០ នាទី ចន្ទ ៩ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី
សូមអញ្ជើញទៅរកព្រះគ្រូ ឧទ្ទេសចារ្យ ឧត្តមធរោ ថាច់ខេមរា (ហៅឈួន)ដើម្បីបញ្ចុះឈ្មោះ

ที่อยู่

14000
Ang Thong
14000

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66849893526

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ឫស្សីស្រុក ស្រុកខ្ញុំผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท