April 04

April 04 ◡̈ ᑋᵉᑊᑊᵒ ᵕ̈ ᑋᵉᑊᑊᵒ️

19/03/2026

មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ...

01/03/2026

សង្ឃឹមថាថ្ងៃណាមួយ ខ្ញុំនឹងបានជួបមនុស្សល្អម្នាក់ ដែលស្រលាញ់ខ្ញុំពិតប្រាកដ អាចទទួលយកខ្ញុំជាខ្ញុំ មិនមែនមើលឃើញតែសំបកក្រៅរបស់ខ្ញុំ មិនសំលឹងឃើញតែផលប្រយោជន៍រួចក៏បោះបង់ខ្ញុំចោល ហើយជាមនុស្សម្នាក់ដែលអាចឱ្យខ្ញុំមានអារម្មណ៍ថាកក់ក្តៅបំផុតពេលបាននៅក្បែរគេ និង កាន់ដៃខ្ញុំប្រឈមមុខនឹងគ្រប់ឧបសគ្គ ពេលខ្ញុំខុសគេក៏ប្រាប់ខ្ញុំ មិនមែនមកបញ្ជួសឬក៏បញ្ឈឺខ្ញុំថែម🤍😊

23/02/2026

រក្សា​ភាព​ផ្អែម​ល្ហែម​ក្នុង​ចំណងស្នេហា​🫶
ការទុកចិត្តគ្នា​ កុំបិទសិទ្ធិគ្នា​ ចេះស្ដាប់ហេតុផលគ្នា​ យកចិត្តទុកដាក់និងគ្នា​ មានពេលវេលាអោយគ្នា​ កុំសួររឿងអត់ប្រយោជន៏​ ស៊ូឃ្លាតកាយកុំអោយណាយចិត្ត​ កុំសង្ឃឹមខ្ពស់ពេក​ កុំសន្យាខ្យល់​ ចាំ​ស្ដាប់​រឿង​គ្រប់​យ៉ាង​របស់​គូស្នេហ៍​ លេីកទឹកចិត្តគូស្នេហ៏នៅពេលដែល​ បរាជ័យ​ និងអបអរសាទរនៅពេលដែលជោគជ័យអោយអស់ពីចិត្ត!🫶

23/02/2026

ផ្កាខ្លះមិនក្រអូបទេ តែមានតម្លៃណាស់ ដូចមនុស្សខ្លះមិនមានទ្រព្យច្រើនទេ តែគេមាន ទឹកចិត្ត សន្តានគេល្អ គេចេះរស់ដាក់ខ្លួន ចរិតថ្លៃថ្នូរ រស់នៅចុះសម្រុងនឹងគេឯង.

14/02/2026

សន្យាជាមួយខ្ញុំរឿងមួយបានអត់?
បើអ្នកអស់ចិត្តពីខ្ញុំ ឈប់ស្រលាញ់ខ្ញុំហើយ ប្រាប់ខ្ញុំអោយត្រង់មក ខ្ញុំអត់ខឹងទេ ទុកអោយខ្ញុំដើរចេញចុះ កុំសម្តែងធ្វើធម្មតា ដូចគ្មានរឿងអីកើតឡើង ហើយបន្តក្បត់ខ្ញុំអី ។ ខ្ញុំពិតជាមិនចង់អ្នកបណ្តើរកាន់ដៃជាមួយអ្នកផ្សេង ទាំងដែលអ្នកនៅជាសង្សារខ្ញុំនៅឡើយ ។ ខ្ញុំអាចនឹងឈឺពេលដែលអ្នកប្រាប់ខ្ញុំត្រង់ តែបើអ្នកលួចលាក់ដូច្នេះ ខ្ញុំពិតជាមិនអាចទទួលយកបានទេ ។

14/02/2026

គេមិនបានក្បត់ទេ​ តែ…

-គេធ្វេីឲ្យពិបាកចិត្ត
-គេធ្វេីឲ្យមានអារម្មណ៍ថាមិនសំខាន់​
-ពេលខ្លះគេធ្វេីឲ្យគិតថា​ គេមិនស្រឡាញ់​ មិនខ្វល់ពីយេីង
-គេទុកឲ្យយំតែម្នាក់ឯង
-គេធ្វេីឲ្យយល់ថា​ យេីងមិនល្អគ្រប់គ្រាន់
-គេទុកឲ្យយំរហូតដល់គេងលក់
-ត្រូវទាមទារ​ សុំឲ្យគេយកចិត្តទុកចិត្ត

កុំអាងតែភាពស្មោះត្រង់​ ហេីយក៏ព្រងេីយកន្តេីយ​ កុំស្រឡាញ់ចេះតែនិយាយ​ បេីស្រឡាញ់ត្រូវបង្ហាញថាស្រឡាញ់ផង​ មិនចាំបាច់ដល់ក្បត់គ្នា​ ទង្វេីអស់នេះក៏អាចធ្វេីឲ្យរបស់ដែលកំពុងមាន​ ក្លាយជារបស់ដែលធ្លាប់មានបានដែរ…

08/02/2026

ទំនាក់ទំនងដែលឈឺចាប់ គឺអ្នកស្រឡាញ់អស់ពីចិត្ត លះបង់អស់ពីចិត្ត ប៉ុន្តែអ្វីដែលទទួលបានមកវិញការមិនយកចិត្តទុកដាក់ពីគេ។ វាគឺជាស្នេហាដែលអ្នកខំប្រឹងរក្សា ខណៈពេលដែលម្ខាងទៀតកំពុងតែមានបំណងបោះបង់ចោល។ វាដូចជាការបន្តឱបក្រសោបបន្លាដែលបង្កស្នាមរបួសឱ្យអ្នករាល់ថ្ងៃ ទោះដឹងថាវាឈឺ វាហត់នឿយ ក៏អ្នកនៅតែស្រឡាញ់។ ទំនាក់ទំនងឈឺចាប់ គឺជាអ្វីដែលបង្រៀនឲ្យយើងដឹងថា ការលះបង់គឺមានព្រំដែន បើលះបង់កាន់តែច្រើន គេកាន់តែមើលមិនឃើញពីតម្លៃ។

08/02/2026

ធ្វើស្លូតគេប្រមាទ ធ្វើកាចគេស្អប់ ទោះយើងល្អគ្រប់ដប់ ក៏ផ្កាប់ចិត្ដគេមិនត្រូវដែរ រស់ជាខ្លួនឯងល្អបំផុត

07/02/2026

ខ្ញុំអាចជាមនុស្សចិត្តទូលាយ ងាយអភ័យទោសអោយគេ តែខ្ញុំមិនងាយបំភ្លេចនូវអ្វី ដែលគេធ្វើមកលើខ្ញុំឡើយ

07/02/2026

ខ្ញុំតែងតែសួរខ្លួនឯងថា តើភាពស្មោះត្រង់ដែលខ្ញុំផ្តល់ឲ្យគេ វាមានតម្លៃទេ ? ព្រោះរាល់ពេលដែលខ្ញុំទទួលមកវិញ គឺការខកចិត្ត

07/02/2026

តទៅ ខ្ញុំធ្វើជាលែងដឹង លែងឮរឿងអ្វីទៀតហើយ ហត់ចិត្តខ្លាំងណាស់ ខ្ញុំចង់នៅបែបស្ងប់ស្ងាត់ រស់នៅបែបជាខ្លួនឯង ហើយចង់ឱ្យពេលវេលាដើរលឿន ព្រោះខ្ញុំចង់បំភ្លេចនូវរឿងរ៉ាវចាស់ៗចោល និងរឿងដែលគិតហើយ ធ្វើឲ្យខ្ញុំឈឺចាប់

04/02/2026

Tranquil Piano with Birds & Nature Sounds🍀🌿☘️🕊️🦋 Episode 012

Address

Siheung-si Mayuro 226 (Jeongwang-dong)
Siheung
15101

Telephone

+821059548183

Website

Alerts

Be the first to know and let us send you an email when April 04 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to April 04:

Share