Monioudom.Cr LIGHT WRITE

Monioudom.Cr LIGHT WRITE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Monioudom.Cr LIGHT WRITE, Camera/Photo, Ta Khmau.

Bringing back another documentary photograph during a concert tour of the Water Festival Days in the small town of Svay ...
29/10/2022

Bringing back another documentary photograph during a concert tour of the Water Festival Days in the small town of Svay Rieng, Cambodia.



Copyright ©2022

28/07/2021
22/06/2021
16/05/2021

ខ្ញុំធ្វើការនេះដោយឯករាជ្យយូរឆ្នាំហើយ ប៉ុន្តែខ្ញុំសង្កេតឃើញចំណុចអវិជ្ជមានខ្លះដែលខ្ញុំចង់ឲ្យប្រជាជនខ្មែរយើងពិចារណាឡើងវិញ៖

ខ្មែរយើងចូលចិត្តរកឯកសារនៅពេលដែលខ្លួនត្រូវការបន្ទាន់ ឧទាហរណ៍ នៅពេលផ្អើលអំពីល្ខោនខោល ទើបចង់បានរូបទាក់ទងនឹងល្ខោនខោលធ្វើជាឯកសារយោងដើម្បីជជែកវែកញែកធ្វើជាអំណះអំណាង។ មានអ្នកចង់បានរូបគំនូរដល់សម័យលង្វែក សម័យឧដុង្គ ដើម្បីប្រើប្រាស់តាមសេចក្តីត្រូវការរបស់បុគ្គលរៀងៗខ្លួន។ ប៉ុន្តែយើងហាក់បីដូចជាព្រងើយកន្តើយមិនចាប់អារម្មណ៍ ហើយក៏មិនសូវយកចិត្តទុកដាក់ចំពោះអ្វីដែលយើងអាចរក្សាទុកបានក្នុងសម័យនេះសម្រាប់គោលបំណងខាងលើសម្រាប់អ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ស្លាកយីហោ អតីតសណ្ឋាគារហុងកុង ដែលជាសណ្ឋាគារចាស់មួយមានដំណើរការក្នុងទ.វ.ឆ្នាំ១៩៥០ (រូបថតឆ្នាំ២០១៣) រួមជំនាន់ជាមួយ​ សណ្ឋាគារឡុងដុង សណ្ឋាគារយ៉ាវអា និង សណ្ឋាគារវ៉ាខ្វាន់ ជាដើម ដែលនៅសេសសល់ បែរជាយើងកោសលុបចោលកាលពីទើបតែ២-៣ឆ្នាំមុននេះ (រូបថតក្រោយលុប: ២០២១) ទាំងដែលវាមិនមានប៉ះពាល់ដល់ការរស់នៅរបស់យើងផង។ ងាកមកសិក្សាពីករណីនៅប្រទេសជិតខាងវិញ ឧទាហរណ៍ អតីតរោងហ៊ីចិន សៃហ៊័រ នៅវិថីយ៉ាវរ៉ាត់ (ជាសង្កាត់ចិនពីដើម ស្រដៀងនឹងប្លុកផ្សារកណ្តាលយើងដែរ) តាំងពីនៅជារោងល្ខោនរហូតក្លាយមកជា "រោងកុនស៊ីមឿង" ក្រោយមកដូរឈ្មោះជា "រោងនីវឡែមថង" ហើយចុងក្រោយមកជា "រោងភាពយន្តឆាយណាថោនរាមា " ដល់សព្វថ្ងៃ។ ទោះបីជាឥឡូវក្លាយជាហាងគុយទាវ "កួយចាប់អ៊ួនភោជនា" ដ៏ល្បីល្បាញដូច "មីឆារោងកុនអង្គរ" យើងអ៊ីចឹង តែឈ្មោះរោងភាពយន្តទាំងបីជំនាន់ខាងលើនៅត្រូវបានរក្សាទុកដដែល មិនមែនដោយសារកែធ្វើអីផ្សេង ត្រូវលុបចោលដានប្រវត្តិសាស្រ្តនោះទេ ទាំងដែលវាអាចទាញយកមកទាក់ទាញក្មេងជំនាន់ក្រោយ ឬ ទេសចរបរទេសទៀតផង (សព្វថ្ងៃ អ្នកខ្លះដាក់រហស្សនាមថា កួយចាប់រោងកុន) ។ មានចំណុចពិសេសមួយទៀតដែលយើងនឹកស្មានមិនដល់គឺ រោងកុននេះមានសភាពចាស់ជាងរោងកុនលុច្សយើងទៀត តែនៅបើកដំណើរការបញ្ចាំង ក្នុងលក្ខខណ្ឌទស្សនាបានពីររឿងជាប់គ្នាក្នុងតម្លៃសំបុត្រ៦០បាត (ប្រហែល 2$) ។
ត្រង់ចំណុចនេះ ខ្មែរយើងមួយចំនួនច្បាស់ជាប្រតិកម្មក្នុងផ្នត់គំនិតអវិជ្ជមានថា:
- វាជាអចលនទ្រព្យឯកជន មិនមែនសម្បត្តិរដ្ឋផង បង្ខំឲ្យគេអភិរក្សយ៉ាងម៉េច? គេមានសិទ្ធិជួសជុល ឬ សង់ថ្មីបានតើ ស្រេចតែគេ!
ចម្លើយ: មិនសំខាន់ថាជាកម្មសិទ្ធិរដ្ឋ ឬ ឯកជននោះទេ តែសំខាន់ថាអ្នកដែលគាត់កាន់កាប់ហ្នឹង គាត់យល់ដឹងពីប្រវត្តិនិងតម្លៃអគារហ្នឹងកម្រិតណា? បើជាឯកជន យើងគ្មានសិទ្ធិអារកាត់ហាមឃាត់ តែហោចណាស់យើងមានសិទ្ធិលើកទឹកចិត្តពន្យល់ណែនាំគាត់បានដែរតើ មានខុសច្បាប់ឯណា? បញ្ឈប់វប្បធម៌ "រុញស៊ីក្លូចូលឡាន"។

-អគារចាស់អ៊ីចឹង បាក់រលំមនុស្សស្លាប់អ្នកណាទទួលខុសត្រូវ?
ចម្លើយ: អ្វីៗសុទ្ធតែមានហេតុនិងផល។ ការបាក់រលំអគារមួយមិនមែនបណ្តាលមកពីអាយុកាលអគារតែម្យ៉ាងទេ។ វាអាចមកពីមូលហេតុច្រើនយ៉ាងណាស់ ដូចជា កង្វះការថែទាំអភិរក្ស កង្វះបច្ចេកទេសសាងសង់ ការប្រើវត្ថុធាតុដើមអន់ ការសង់បន្ថែមពីលើសំណង់ចាស់ខុសបច្ចេកទេស គ្រោះធម្មជាតិ (ខ្យល់ព្យុះ) ។ល។
សួរថាវាបាក់ហ្នឹងមកពីរឿងអី? ចៀសវាងបុរេវិនិច្ឆ័យខុសឆ្គងទៅលើសំណង់បុរាណ គប្បីព្យាយាមសិក្សាពីវា និង អភិរក្សជាជំហានៗកុំឲ្យដល់ដំណាក់កាលចុងក្រោយ។ ម្យ៉ាងវិញទៀត សំណង់ចាស់ៗភាគច្រើនកម្រថាសុខៗរលំមកដោយឯកឯងណាស់ ព្រោះស្ថាបត្យករជំនាន់មុនចេះក្បួនខ្នាតច្បាស់លាស់ មិនកិបកេងសម្ភារសំណង់ (ឧទា: សំណង់របស់លោកតា វណ្ណ ម៉ូលីវណ្ណ) ផ្ទុយពីសំណង់សព្វថ្ងៃ ផ្ទះបុរីខ្លះទើបសង់ថ្មី នៅមិនបានប៉ុន្មានបាក់ប្លង់សេ ជ្រាបទឹក ប្រេះពិតាន និង ជញ្ជាំង អគារខ្ពស់ខ្លះសង់មិនទាន់ហើយបាក់សង្កាត់កម្មករស្លាប់ (ឧទា: នៅខេត្តកែប)។ តើហ្នឹងមកពីកត្តាអាយុកាលដែរមែនទេ? បើនិយាយពីអាយុកាលចាស់ខ្លាចបាក់ បែបត្រូវវាយចោលផ្ទះល្វែងទ.វ.ទី៦០ នៅភ្នំពេញទាំងអស់ហើយមែនទេ?

- អគារចាស់អ៊ីចឹងគ្មានផាសុកភាព សម័យនេះគេមើលដល់ Cineplex ហើយ អ្នកណាចង់ទៅមើលកុននៅរោងកុនកញ្ចាស់បែបនេះទៀត?
ចម្លើយ: មនុស្សមានតម្រូវការខុសៗគ្នា។ មនុស្សភាគច្រើនចង់មើលកុនក្នុងរោងទំនើប តែក៏មានមនុស្សចាស់ខ្លះគាត់ចង់រំព្ញកអនុស្សាវរីយ៍រោងកុនជំនាន់ ឬ ចង់នាំកូនចៅគាត់ឲ្យទៅស្គាល់ដែរ។ មនុស្សមានទាំងសម័យនិយម និង បុរាណនិយម ចុះហេតុអ្វីលម្អៀងបម្រើប្រយោជន៍ឲ្យតែខាងអ្នកសម័យនិយម? សូម្បីភេទ ក៏គេចាប់ផ្តើមទទួលស្គាល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដែរ ចុះគ្រាន់តែចំណង់ចំណូលចិត្តខុសគ្នា ហេតុអីត្រូវបំបិទ? ហើយបើទុកទាំងពីរប្រភេទ វាធ្ងន់ដីមែនទេ?

- ម្ង៉ៃៗគិតតែអភិរក្ស ធ្វើម៉េចស្រុកទេសមានការអភិវឌ្ឍជឿនលឿន?
ចម្លើយ: ប្រជាជនយើងនៅមានផ្នត់គំនិតបែបនេះ ប៉ុន្តែនៅអរិយប្រទេសភាគច្រើនគេទទួលស្គាល់ថា ការអភិរក្ស និង ការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា។ នៅស្រុកថៃសេដ្ឋកិច្ចគេរីកចម្រើនជាងយើងផង ផ្សារទំនើប និង រោងកុនគេក៏ធំហើយច្រើនជាងយើងផង តែហេតុអីគេនៅអភិរក្សរោងកុនចាស់របស់គេ (មានសល់ទាំងរោងកុនសង់អំពីឈើថែមទៀតផង)។ បើយើងមិនចូលចិត្តឧទាហរណ៍អំពីប្រទេសថៃ អាចមើលចក្រភពអង់គ្លេស ប្រទេសបារាំង និង ប្រទេសអ៊ីតាលី មើល ថាតើសំណង់បេតិកភណ្ឌរបស់គេត្រូវបានយកចិត្តទុកដាក់កម្រិតណា? ប្រទេសទាំងនោះសេដ្ឋកិច្ចអន់ថយដោយសារមានអគារបុរាណច្រើន?
ជាទូទៅ គេមានប្លង់មេ នគរោបនីយកម្ម បែងចែកប្លុកអភិវឌ្ឍ និង ប្លុកអភិរក្ស មិនមែនឲ្យតែចាស់វាយចោលសង់ថ្មីតាមអំពើចិត្តនោះទេ។

-ការជួសជុលអភិរក្សចំណាយច្រើន សង់ថ្មីអស់លុយតិច ចំណេញសេដ្ឋកិច្ច។
ចម្លើយ: មិនត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះដូចក្នុងរូបខាងក្រោមនេះ គេមិនចាំបាច់អស់លុយសង់ហាងក៏គេអាចរកលុយបានដែរ សំខាន់គំនិតគេ គេប្រើទីតាំងរោងកុនចាស់បើកធ្វើជាហាង មិនអស់លុយធ្វើផ្ទាំងប៉ាណូប៉ុនមេឃដូចហាងនៅទីក្រុងយើងផង។ ឯងធ្វើអស់លុយច្រើនហើយ ប៉ះពាល់សោភ័ណភាពក្រុង (ដូចនៅបាត់ដំបង ហាងនៅផ្លូវជាតិលេខ១ មាត់ស្ទឹង តម្រូវឲ្យរុះរើផ្ទាំងប៉ាណូធំៗចេញ) ។ វាមិនសំខាន់កែហាងផ្ទាំងប៉ាណូធំគគ្រឹកគគ្រេងនោះទេ ព្រោះសព្វថ្ងៃក៏គេមានទំនោរធ្វើស្លាកយីហោហាងគូរដោយដៃឡើងវិញតាម
ជំនាន់មុនដែរ យុវវ័យឥឡូវចាប់អារម្មណ៍ Artwork។ ការធ្វើផ្ទាំងប៉ាណូធំៗពេក បូកផ្សំនឹងការសំយ៉ាបកែនេះកែនោះច្រើនពេកបណ្តាលឲ្យខូចប្រយោជន៍សាធារណៈ ដូចជា ប៉ះពាល់ចិញ្ចើមផ្លូវថ្មើរជើង ជាដើម។
សរុបមក ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្មែរយើងគួររៀនកែច្នៃអ្វីដែលខ្លួនមានស្រាប់ កុំចេះតែទើសទាល់វាពេក (Learn to use the existing things to your advantage. Don't view them as eyesores. Make them eye-catching! )។ បើយើងធ្វើមិនបាន ចំណាយពេលសួរខ្លួនឯងថាហេតុអ្វី បរិបទដូចគ្នា គេធ្វើបាន យើងធ្វើមិនបាន? (កុំឆ្លើយថាដោយសារសង្គ្រាម ព្រោះឧទាហរណ៍ខាងលើ កើតក្រោយសម័យសង្រ្គាមឆ្ងាយណាស់) ។ មួយទៀត ខ្ញុំមិនចង់ឲ្យស្លាកស្នាមប្រវត្តិសាស្រ្តជាតិយើងសល់ចន្លោះៗ មានតែសម័យអង្គរ សម័យបារាំង។ល។ ហើយសម័យកាលផ្សេងទៅជារឿងនិទាន (myth) មានតែការចងចាំនិយាយតៗគ្នា ឬ សំអាងតែលើឯកសារបារាំងទាំងស្រុងសល់កេរពីគេ ដឹងហើយថាសម្រាប់ការស្រាវជ្រាវ secondary data មិនល្អដូច primary data នោះទេ!

26/04/2021

Address

Ta Khmau

Telephone

+85585726018

Website

Alerts

Be the first to know and let us send you an email when Monioudom.Cr LIGHT WRITE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category