ប្រតិព័ទ្ធ៚

ប្រតិព័ទ្ធ៚ សូមស្វាគមន៍មកកាន់ពិភពនៃការស្រមើស្រមៃ📖📚📸🌿
ផុសតាមអារម្មណ៍😁

11/09/2026

នោះ! ចាំតាមដានទាំងអស់គ្នា🥰

ឥឡូវសុំយកលេខាមាសសិន😅 ចាំបន្ទាប់យកបុិសៀនម្ដង🤣
11/09/2026

ឥឡូវសុំយកលេខាមាសសិន😅 ចាំបន្ទាប់យកបុិសៀនម្ដង🤣

តើតួអង្គប្រុសរូបណាជា Top 3 របស់អ្នក?
#សៀវភៅគ្រប់ចំណងជេីងរបស់ដេស៊ី #ដេស៊ី

ខ្ញុំអូសមើលឡើង៣ដង មានអារម្មណ៍ថាដូចមានរូបខ្លួនឯង មើលម្ដងទៀតក៏ឃើញមែន😍 អរគុណបងសម្រាប់ក្ដីស្រលាញ់មួយនេះ🙏☺️😍🥰
11/09/2026

ខ្ញុំអូសមើលឡើង៣ដង មានអារម្មណ៍ថាដូចមានរូបខ្លួនឯង មើលម្ដងទៀតក៏ឃើញមែន😍 អរគុណបងសម្រាប់ក្ដីស្រលាញ់មួយនេះ🙏☺️😍🥰

11/09/2026

Unboxing new book from B**g ប្រលោមជីវិត

ស្អាតខ្លាំង🥰តែអត់ឃើញផ្កាថ្នក់ទឹក
11/09/2026

ស្អាតខ្លាំង🥰តែអត់ឃើញផ្កាថ្នក់ទឹក

Congratulations 🎊 all my idol Iced Nana PuccinoPur Pleឈូ តាDoona Lee 🥰🥰🥰
10/09/2026

Congratulations 🎊 all my idol Iced Nana PuccinoPur Pleឈូ តាDoona Lee 🥰🥰🥰

🏆🎁 [ប្រកាសលទ្ធផល | ពិធីថ្លែងអំណរគុណមិត្តអ្នកអាន២០២៦] 🎁🏆
បន្ទាប់ពីបិទទទួលស្នាដៃ និងឆ្លងកាត់ការអាន ការទស្សនា ការពិនិត្យ និងការវាយតម្លៃលើស្នាដៃនីមួយៗដោយយកចិត្តទុកដាក់ ពេលនេះ គ្រឹះស្ថានសៀវភៅសួគ៌មានកិត្តិយស និងសេចក្ដីរីករាយ សូមប្រកាសលទ្ធផលជាផ្លូវការនៃ «ពិធីថ្លែងអំណរគុណមិត្តអ្នកអាន២០២៦»🏆

ស្នាដៃទាំងអស់ត្រូវបានវិនិច្ឆ័យដោយផ្អែកលើអត្ថន័យ ការនិទានរឿង ភាពច្នៃប្រតិដ្ឋ ភាពច្បាស់លាស់ និងគុណភាពនៃការលើកបង្ហាញ ដោយមិនយកចំនួន Like, Comment ឬ Share មកជាកត្តាកំណត់លទ្ធផលឡើយ🏆

តាមរយៈការវាយតម្លៃនេះ សៀវភៅសួគ៌សូមអបអរសាទរម្ចាស់ស្នាដៃចំនួន ៧ នាក់ ដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះរង្វាន់ធំប្រចាំឆ្នាំ២០២៦ ដូចខាងក្រោម៖

━━━━━━━━━━━━━━

🏆 អ្នកឈ្នះរង្វាន់ធំទី១៖ ឈូ តា

🎁មនុស្សទាំង ៧ នាក់ដែលត្រូវបានលើកឡើងក្នុងស្នាដៃ និងទទួលរង្វាន់តូច៖
១. មីរ៉ា - Mira
២. Chhor Sereyroth
៣. ហាងលក់សៀវភៅល្បីៗ
៤. ប្រតិព័ទ្ធ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៥. បក្សីស - Bakseysor (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៦. En-អែន (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៧. ឆ្មាតូច - Meymeow (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)

━━━━━━━━━━━━━━

🏆 អ្នកឈ្នះរង្វាន់ធំទី២៖ Purple You

🎁មនុស្សទាំង ៧ នាក់ដែលត្រូវបានលើកឡើងក្នុងស្នាដៃ និងទទួលរង្វាន់តូច៖
១. LyLy
២. Mork Chenda
៣. ពពក_Cloudz
៤. Benne
៥. Kim Dyna - Hana
៦. Le Story Bookshop
៧. ប្រតិព័ទ្ធ

━━━━━━━━━━━━━━

🏆 អ្នកឈ្នះរង្វាន់ធំទី៣៖ Bica Amelia

🎁មនុស្សទាំង ៧ នាក់ដែលត្រូវបានលើកឡើងក្នុងស្នាដៃ និងទទួលរង្វាន់តូច៖
១. Horn Princess
២. Himawari
៣. បក្សីស - Bakseysor
៤. សួគ៌ - Sour (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៥. Doona Lee (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៦. ហាងលក់សៀវភៅល្បីៗ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៧. សូរសៀវភៅ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)

━━━━━━━━━━━━━━

🏆 អ្នកឈ្នះរង្វាន់ធំទី៤៖ Heara

🎁មនុស្សទាំង ៧ នាក់ដែលត្រូវបានលើកឡើងក្នុងស្នាដៃ និងទទួលរង្វាន់តូច៖
១. It’s Cherry
២. Ounie | សាន់ស្រីអូន
៣. Bin
៤. S’yaa សង្សារទិឃាយុ
៥. Nyctoreading
៦. Lorink Lab Bookshop
៧. Neng

━━━━━━━━━━━━━━

🏆 អ្នកឈ្នះរង្វាន់ធំទី៥៖ Rana

🎁មនុស្សទាំង ៧ នាក់ដែលត្រូវបានលើកឡើងក្នុងស្នាដៃ និងទទួលរង្វាន់តូច៖
១. Delancy - ឌែលឡេនស៊ី
២. Oeurng Sreynak
៣. ឈូ តា (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៤. ប្រតិព័ទ្ធ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៥. ភីក ដាវ៉ាន់ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៦. ហាងលក់សៀវភៅល្បីៗ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៧. Doona Lee (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)

━━━━━━━━━━━━━━

🏆 អ្នកឈ្នះរង្វាន់ធំទី៦៖ Sour - សួគ៌

🎁មនុស្សទាំង ៧ នាក់ដែលត្រូវបានលើកឡើងក្នុងស្នាដៃ និងទទួលរង្វាន់តូច៖
១. Jing
២. gec
៣. Jenny
៤. Malin
៥. En - អែន (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៦. សូរសៀវភៅ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៧. ហាងលក់សៀវភៅល្បីៗ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)

━━━━━━━━━━━━━━

🏆 អ្នកឈ្នះរង្វាន់ធំទី៧៖ Doona Lee

🎁មនុស្សទាំង ៧ នាក់ដែលត្រូវបានលើកឡើងក្នុងស្នាដៃ និងទទួលរង្វាន់តូច៖
១. Moon Diaries
២. En - អែន
៣. ឆ្មាតូច - MeyMeow
៤. Mira - មីរ៉ា (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៥. សួគ៌ - Sour (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៦. ភីក ដាវ៉ាន់ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)
៧. ហាងលក់សៀវភៅល្បីៗ (សូមជ្រើសរើសមនុស្សម្នាក់ទៀតដើម្បីទទួលរង្វាន់ជំនួស)

━━━━━━━━━━━━━━

📌 ចំណាំសម្រាប់អ្នកឈ្នះ
ក្នុងករណីមនុស្សដែលអ្នកបានលើកឡើងក្នុងស្នាដៃ មានឈ្មោះត្រួតគ្នាជាមួយអ្នកទទួលរង្វាន់របស់អ្នកឈ្នះផ្សេងទៀត ហើយបានទទួលសិទ្ធិរង្វាន់តូចរួចហើយ សៀវភៅសួគ៌នឹងទុកកន្លែងនោះសម្រាប់ឱ្យអ្នកជ្រើសរើស «មនុស្សថ្មីម្នាក់ទៀតជំនួស»។
ការរៀបចំបែបនេះ គឺដើម្បីរក្សាចំនួនអ្នកទទួលរង្វាន់ឱ្យបានគ្រប់តាមគោលបំណងដើមរបស់កម្មវិធី គឺ «អ្នកឈ្នះរង្វាន់ធំចំនួន ៧ នាក់ និងអ្នកទទួលរង្វាន់តូចចំនួន ៤៩ នាក់ សរុប ៥៦ នាក់» ។

📌 អ្នកឈ្នះរង្វាន់ធំទាំង ៧ នាក់ សូមផ្ញើព័ត៌មានរបស់ខ្លួន ព្រមទាំងព័ត៌មានរបស់មនុស្សទាំង ៧ នាក់ដែលត្រូវទទួលរង្វាន់ រួមមាន ឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋានទទួលរង្វាន់ មកកាន់គណនី Telegram សៀវភៅសួគ៌ តែមួយគត់ ដើម្បីក្រុមការងាររៀបចំការប្រគល់ និងដឹកជញ្ជូនរង្វាន់ជូនជាបន្តបន្ទាប់។

📌 Link Personal Telegram: https://t.me/seavphovsour0105

📌 ចំពោះកន្លែងដែលត្រូវជ្រើសរើសមនុស្សថ្មីជំនួស សូមផ្ដល់ឈ្មោះ និងព័ត៌មានរបស់មនុស្សដែលអ្នកបានជ្រើសរើសថ្មីមកជាមួយគ្នា។

━━━━━━━━━━━━━━

🤍 សេចក្ដីថ្លែងអំណរគុណ
នៅពីក្រោយ «ពិធីថ្លែងអំណរគុណមិត្តអ្នកអាន២០២៦» គោលបំណងរបស់សៀវភៅសួគ៌តាំងពីដំបូង មិនមែនមានត្រឹមតែការស្វែងរកអ្នកឈ្នះចំនួន ៧ នាក់នោះទេ ដោយយើងចង់បង្កើតឱកាសតូចមួយ ឱ្យមិត្តអ្នកអានបានបន្ថយដំណើរ រួចក្រឡេកមើលជុំវិញខ្លួន ហើយនឹកឃើញដល់មនុស្សដែលបានធ្វើឱ្យដំណើរនៃការអានរបស់បងប្អូនកាន់តែមានន័យថែមមួយកម្រិតទៀត។
ក្នុងរយៈពេលត្រឹមតែកន្លះខែ នៃការបង្កើតកម្មវិធីនេះ យើងបានឃើញឈ្មោះអ្នកអាន អ្នកបង្កើតមាតិកា អ្នកថតរូបសៀវភៅ អ្នកសរសេរ Review អ្នកនិពន្ធ អ្នកលក់សៀវភៅ និងមិត្តភក្តិក្នុងសហគមន៍អំណានជាច្រើនរូប ត្រូវបានគេនឹកឃើញ និងលើកឡើងដោយក្ដីស្រឡាញ់ និងការដឹងគុណ... សម្រាប់សៀវភៅសួគ៌ នេះគឺជាផ្នែកដ៏មានតម្លៃបំផុតមួយនៃកម្មវិធី។

សៀវភៅសួគ៌សូមអបអរសាទរដោយស្មោះចំពោះអ្នកឈ្នះទាំង ៧ នាក់ និងមនុស្សទាំង ៤៩ នាក់ដែលនឹងទទួលបានរង្វាន់តូច ទន្ទឹមនឹងនេះ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកចូលរួមគ្រប់រូប ដែលបានចំណាយពេលវេលា គំនិត កម្លាំងកាយចិត្ត និងភាពច្នៃប្រតិដ្ឋ ដើម្បីបង្កើតស្នាដៃ និងចែករំលែករឿងរ៉ាវរបស់បងប្អូនជាមួយយើង។

ទោះបីស្នាដៃរបស់បងប្អូនត្រូវបានជ្រើសរើសក្នុងចំណោមអ្នកឈ្នះទាំង ៧ ឬអត់ក៏ដោយ ពាក្យពេចន៍ដែលបងប្អូនបានសរសេរ រូបភាពដែលបងប្អូនបានរៀបចំ វីដេអូដែលបងប្អូនបានបង្កើត និងមនុស្សទាំង ៧ នាក់ដែលបងប្អូនបាននឹកឃើញដល់ គឺជាផ្នែកមួយដែលបានធ្វើឱ្យកម្មវិធីនេះមានអត្ថន័យមិនអាចកាត់ថ្លៃបាន។

រង្វាន់អាចមានចំនួនកំណត់ ប៉ុន្តែសេចក្ដីថ្លែងអំណរគុណដែលអ្នកទាំងអស់គ្នាបានផ្ញើទៅកាន់គ្នា មិនត្រូវបានកំណត់ត្រឹមអ្នកឈ្នះទាំង ៧ នាក់ឡើយ។

សូមអរគុណដែលបានចូលរួម!
សូមអរគុណដែលបាននឹកឃើញដល់គ្នា!
និងសូមអរគុណដែលបានក្លាយជាផ្នែកមួយនៃសហគមន៍អំណាន និងដំណើររបស់ សៀវភៅសួគ៌ ក្នុងឆ្នាំ២០២៦នេះ! 🤍

ដោយក្ដីស្រឡាញ់ និងការដឹងគុណ
ពីគ្រឹះស្ថានសៀវភៅសួគ៌!

***

Find us on Telegram: https://t.me/seavphovsour

#សៀវភៅសួគ៌

#ពិធីថ្លែងអំណរគុណមិត្តអ្នកអាន២០២៦

ប៉ុន្តែ រហូតមកដល់ពេលនេះ ខ្ញុំមិនដែលបំភ្លេចថ្ងៃដែលបានចំណាយពេលនៅទីនេះសូម្បីម្ដងណាឡើយ! ព្រោះទីនេះហើយជាទីកន្លែងដែលបានផ្ដល់នូ...
10/09/2026

ប៉ុន្តែ រហូតមកដល់ពេលនេះ ខ្ញុំមិនដែលបំភ្លេចថ្ងៃដែលបានចំណាយពេលនៅទីនេះសូម្បីម្ដងណាឡើយ! ព្រោះទីនេះហើយជាទីកន្លែងដែលបានផ្ដល់នូវចំណុចចាប់ផ្ដើមឱ្យខ្ញុំបានរៀបចំជីវិតពិតប្រាកដឡើងវិញ។ ប្រសិនបើមិនមានថ្ងៃទាំងនោះទេ ជីវិតខ្ញុំបន្ទាប់ពីនោះប្រាកដជាគ្មានពណ៌គ្មានរសជាតិ ឯកាទទេស្អាតជាក់ជាមិនខាន🍃🍀📚
#森崎書店の日々

08/09/2026

ខ្ញុំអានសៀវភៅ«យូសៀនកំពូលស្នេហ៍»ទើបបានពាក់កណ្ដាល តែខ្ញុំមានអារម្មណ៍ថា ខ្ញុំចាប់អារម្មណ៍តួរង!🤣 ២នាក់នោះមានអ្វីឱ្យខ្ញុំតាមដានច្រើន☺️ សាច់រឿងកាន់តែល្អអាន! 💛

ចង់ប៉ះ😅❤️
08/09/2026

ចង់ប៉ះ😅❤️

Address

St115
Ta Khmau
08251

Telephone

+85589926339

Website

Alerts

Be the first to know and let us send you an email when ប្រតិព័ទ្ធ៚ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ប្រតិព័ទ្ធ៚:

Shortcuts

Share