ខេត្តស្វាយរៀង-SvayRieng Province

ខេត្តស្វាយរៀង-SvayRieng Province Svay Rieng (Khmer: ស្វាយរៀង, IPA: [sʋaːj riəŋ], "Aligned Mangoes") is a province (khaet) of Cambodia.

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះកិច្ច​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​ និងបង្ក្រាប​ករណី​ជួញដូរ រក្...
21/08/2026

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះកិច្ច​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​ និងបង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក​ ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ កាលថ្ងៃ​ទី១៧ ខែសីហា​ ឆ្នាំ​២០២៦​ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំ​ដោយលោកវរសេនីយ៍ឯក សំ​ សំអុល អធិការនគរបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពី​លោកស្រី ស៊ុន​ យ៉ឺត ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្តស្វាយរៀង​ បានចុះកិច្ច​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​ និងបង្ក្រាបករណីជួញដូរ រក្សា​ទុក​ ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៤នាក់​ ប្រុស (ជនជាតិ​វៀតណាម​ ០៣នាក់,ជនជាតិចិន​ ០១នាក់) ​នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​ ស្ថិត​ក្នុង​ភូមិ​បាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត​។

ដក​ហូត​វត្ថុ​តាង​រួម​មាន÷
-សារធាតុញៀនសរុបទាំងអស់ ទម្ងន់ ៨៨៥.១៦ ក្រាម​ ក្នុងនោះ៖
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៣៦៣.៩៨ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៩.៨៩ក្រាម​ គ្រាប់​ ៦២.៣៨ក្រាម​
-ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ៤៣៣.៧១ក្រាម​(គិតទាំងសំបក)​ និងគ្រាប់​ ១៥.២០ក្រាម
-សារធាតុមិនច្បាស់សរុប ទម្ងន់ ២,៥៣២.៧៨ក្រាម
-អាវុធខ្លី ០១ដើម​ និងគ្រាប់ ០២គ្រាប់
-អាវុធវែង​ ០១ដេីម​ និងបង់​ចំនួន​ ០១​ គ្រាប់​ ២៩គ្រាប់
-រថយន្ត​ ០២គ្រឿង​
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទដៃ ០៤គ្រឿង
-កាំបិត ០១ដើម
-ជញ្ជីង ០១គ្រឿង​ និង​សម្ភារប្រេី​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់។

លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង​​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រ...
21/08/2026

លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង​​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅស្រុកចន្ទ្រា។

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង​ រសៀល​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពី​ ឯកឧត្ដម​ ខាំ​ សុផារី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០២ទីតាំង(ផ្ទះ​ជួល​ និង​ផ្ទះ​សណាក់) នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១១០នាក់​ ស្រី​ ១៦នាក់ (ជនជាតិ​វៀតណាម​ ៩១នាក់​ ស្រី​ ១៥នាក់,ជនជាតិ​ចិន​ ១៤នាក់​ ប្រុស​ និង​ជនជាតិ​ខ្មែរ​ ០៥នាក់​ ស្រី​ ០១នាក់) ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷ កុំព្យូទ័រ​យួរដៃ​, ទូរស័ព្ទដៃ,ថេបប្លេត និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​សុីល​ ទីតាំង​បណ្ដោះអាសន្ន​។

20/08/2026

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ជនជាតិវៀតណាម០៣នាក់និងជនជាតិចិន០១នាក់)ពាក់ព័ន្ធករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ នៅក្រុងបាវិត ខេត្តស្វាយរៀង

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦....នារ...
20/08/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦....

នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអាគារ ខ សាលាខេត្ត លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។

កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានមន្ទីរនានាក្នុងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកប្រធានសាខា ក ប ប” ខេត្ត លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកនាយករងមន្ទីរប្រឆាំងគ្រឿងញៀនប្រចាំការការិ.BLO បាវិត លោកប្រធានមន្ទីរប្រឆាំងបទល្មើកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការវរនគរបាលការពារព្រំដែនលេខ៦០៩-៦១១ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕

សកម្មភាពក្រុមការងារអគ្គិសនីស្វាយរៀង ធ្វើការដំឡើងត្រង់ស្វូថ្មី ស្ថិតនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរ...
19/08/2026

សកម្មភាពក្រុមការងារអគ្គិសនីស្វាយរៀង ធ្វើការដំឡើងត្រង់ស្វូថ្មី ស្ថិតនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ និង ចុះវាស់រ៉េស៊ីស្តង់ខ្សែម៉ាស់ដី កម្រិតប្រេងត្រង់ស្វូ ស្ថិតនៅ៖
(១) តំបន់មួយចំនួននៃស្រុកស្វាយទាប
(២) តំបន់មួយចំនួននៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ស្វាយរៀង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ដោយមានការចង្អុលបង្ហាញណែនាំពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ...
19/08/2026

ដោយមានការចង្អុលបង្ហាញណែនាំពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានចាត់ឲ្យលោកនាយករដ្ឋបាលសាលាខេត្ត ដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយលើបញ្ហាទាក់ទងនឹងករណីផ្ដល់សេវាអត្រានុកូលដ្ឋាន នៅរដ្ឋបាលស្រុកស្វាយជ្រំ ជាមួយលោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកកំពង់រោទិ៍ ។

ជាលទ្ធផល នៃកិច្ចប្រជុំភាគីទាំងសងខាងទទួលយកនូវចំណុចខ្វះខាតរៀងៗខ្លួនហើយសន្យាថា ៖

១.ទទួលយក និងកែលម្អចំណុចខ្វះខាត ជាពិសេសរដ្ឋបាលស្រុកស្វាយជ្រំ ត្រូវខិតខំពន្លឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យល្អ លឿន រហ័ស និងត្រឹមត្រូវ ។
២.សន្យាឈប់បង្ហោះព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អ្នករាជការ ក៏ដូចជាអង្គភាព ដូចមានចែងក្នុងមាត្រាទី៣៥ នៃច្បាប់សហលក្ខន្តិកៈមន្រ្ដីរាជការស៊ីវិល។
៣.ត្រូវមានការយោគយល់អត់ឱនអធ្យាស្រ័យឱ្យគ្នា និងក្នុងករណីមានវិវាទកើតឡើងត្រូវដោះស្រាយតាមឋានានុក្រម ​ដោយយកច្បាប់ និងឯកសារគតិយុត្តិនានាជាមូលដ្ឋាន។
៤.ត្រូវខិតខំពង្រឹងសាមគ្គីភាព ពង្រឹងសមត្ថភាពបន្ថែម ក្នុងនាមអ្នករាជការ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋនៅ​មូលដ្ឋាន​ ឱ្យកាន់តែល្អប្រសើរ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ នៃអ្នករាជការ ។ ប្រកាន់ខ្ជាប់ជានិច្ចនូវអ្វីដែលគួធ្វើ និងអ្វីដែលអ្នករាជការមិនគួរធ្វើ ។

មុននឹងបញ្ចប់គូភាគីទាំងពីរ បានទទួលយកនូវចំណុចខ្វះខាតរៀងៗខ្លួន ហើយធ្វើការកែលម្អទៅថ្ងៃខាងមុខ និងសន្យាឈប់ ឱ្យមាន​បាតុភាពដូចនេះកើតមាននៅថ្ងៃក្រោយទៀត ។​ ភាគីទាំងពីរ បានគោរព​សូមថ្លែងអំណរគុណ និងអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ដែលបានដាស់តឿន ក្រើនរំលឹកដល់មន្ត្រីរាជការ ឱ្យអនុវត្តប្រកាន់នូវក្រមសីលធម៌ជាវិជ្ជាជីវៈតាមច្បាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អបន្ថែមទៀត ៕

កិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាអំពីការត្រៀមបម្រុងនិងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពវិស័យកសិកម...
19/08/2026

កិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាអំពីការត្រៀមបម្រុងនិងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពវិស័យកសិកម្មដែលអាចជួបប្រទះនឹងបញ្ហាគ្រោះរាំងស្ងួតដោយសារឥទ្ធិពលអ៊ែល-នីញ៉ូ(El-Nino) នៅពេលខាងមុខ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាអំពីការត្រៀមបម្រុងនិងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពវិស័យកសិកម្មដែលអាចជួបប្រទះនឹងបញ្ហាគ្រោះរាំងស្ងួតដោយសារឥទ្ធិពលអ៊ែល-នីញ៉ូ(El-Nino)នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ខាងមុខ។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរក្រុងស្រុកអំពាវនាវដល់ប្រជាពលរដ្ឋនិងសហគមន៍កសិករប្រើប្រាស់ទឹកឱ្យផ្អាកការបង្ហូរទឹកចោលនិងបង្កើនការទប់ទឹកទុកក្នុងអាងឬប្រភពទឹកនានាឱ្យបានអតិបរិមា ជាពិសេសនៅពេលចុងរដូវវស្សា ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹកនៅពេលចុងរដូវវស្សាដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹក ហើយការប្រមូលនិងរក្សាទុកទឹកនៅចុងរដូវវស្សាជួយធានាថាមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃ ជួយកាត់បន្ថយបញ្ហាខ្វះខាតទឹកនៅពេលរដូវប្រាំងឈានមកដល់។ លោកអភិបាលរងខេត្ត បានបន្តថាកង្វះខាតទឹកសម្រាប់ស្រោចស្រព គឺជាបញ្ហាប្រឈមធំបំផុត ចំពោះការដាំដុះ និងងាយប្រឈមនឹងការខូចខាតទិន្នផល ប្រសិនបើគ្មានការរៀបចំប្រព័ន្ធធារាសាស្ត្រ ទំនប់ ឬប្រឡាយទឹកឱ្យបានគ្រប់គ្រាន់ទេនោះ ។ ចំណែកការស្រកចុះនៃធនធានទឹក ដូចជា បឹងទន្លេសាប និងអាងស្តុកទឹកនានាស្រកចុះទាប ដែលរំខានដល់ជម្រកត្រីពងកូន និងជីវភាពសហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ។

លោកអភិបាលរងខេត្តសៀមរាបក៍បានមានប្រសាសន៍ណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវពង្រឹងវិធានការទប់ស្កាត់ការកាយ លុប និងរំលោភបំពានលើត្រពាំងបុរាណ និងអាងស្តុកទឹកធម្មជាតិ ត្រពាំងបុរាណ អាងស្តុកទឹក និងប្រភពទឹកធម្មជាតិ គឺជាសម្បត្តិបេតិកភណ្ឌ បរិស្ថាន និងជាប្រភពទឹកដ៏សំខាន់សម្រាប់ការបង្កបង្កើនផល ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដើម្បីថែរក្សា ការពារ និងអភិរក្សប្រភពទឹកសាធារណៈទាំងនេះឱ្យបានគង់វង្ស សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការម៉ឺងម៉ាត់គឺត្រូវ ចាត់កម្លាំងចុះត្រួតពិនិត្យជាប្រចាំ ហាមឃាត់ដាច់ខាតរាល់សកម្មភាពកាយ លុប ឬឈូសឆាយដីត្រពាំងបុរាណ និងអាងស្តុកទឹក។ក្នុងករណីប្រទះឃើញមានការលួចកាយ ឬលុប ត្រូវផ្អាកសកម្មភាពនោះភ្លាមៗ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។

សូមបញ្ជាក់ផងដែរថាបាតុភូតធម្មជាតិ អ៊ែល-នីញ៉ូ(El-Nino)គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយ ដែលកើតឡើងដោយសារការកើនឡើងកម្ដៅខុសប្រក្រតីនៃផ្ទៃទឹកសមុទ្រនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកណ្ដាល និងខាងកើត (តំបន់ក្បែរខ្សែអេក្វាទ័រ)។ បាតុភូតនេះច្រើនកើតឡើងរៀងរាល់ ២ ទៅ ៧ឆ្នាំម្ដង និងមានឥទ្ធិពលកែប្រែប្រព័ន្ធអាកាសធាតុជុំវិញពិភពលោកយ៉ាងខ្លាំង៕

ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋ...
19/08/2026

ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

នាព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈ អភិបាលខេត្ត​ស្វាយរៀង​បានអញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ជូនទៅដល់តំបន់សេដ្ឋកិច្ចពិសេស​ រោងចក្រសហគ្រាសនានាក្នុងខខេត្ត​ ដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំអគារសន្និបាត និងអាពាហ៍ពិពាហ៍ សួនទឹកគជំស្វាយព្រៃ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ​ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត​ លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក អស់លោក លោកស្រី តំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្ត​សរុបវត្តមានប្រមាណ៤០០នាក់។

មានប្រសាសន៍ទៅកាន់ពិធីន​េះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះវត្តមានឯកឧត្តម លោក លោកស្រី កងម្លាំង និងគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសលោក លោកស្រីជាតំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្ត ដែលបានឆ្លៀតពេលវេលាអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយដ៏មានសារៈ- សំខាន់នៅថ្ងៃនេះដែលជាការសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការចូលរួមសហការពង្រឹង និងលើកកម្ពស់នូវការអនុវត្តវិធានការសុវត្ថិភាព និងការបង្ការពីហានិភ័យនានាដែលអាច បង្កឡើងដោយគ្រោះថ្នាក់អគ្គិភ័យ នៅតាមបណ្តារោងចក្រ សហគ្រាស ។ ទន្ទឹមនេះ​ អរគុណចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមានការគាំទ្រពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្នុងការរៀបចំពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យឡេីងនៅពេលនេះ។

ឯកឧត្តមបញ្ជាក់ទៀតថា​ ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើងនៅកន្លែងធ្វើការរោងចក្រ សហគ្រាស ចាំបាច់ណាស់ បន្ថែមពីលើការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ត្រូវមានការវាយតម្លៃហានិភ័យ ដែលអាចកើតឡើងដោយអគ្គិភ័យ ព្រមជាមួយនិងការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដូចជាអ្វីដែលបានធ្វើបទបង្ហាញនៅក្នុងពិធីនេះ។

ឯកឧត្តមបន្ថែមថា​ តាមរយៈកម្មវិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដែលបានរៀបចំនៅថ្ងៃនេះ នឹងផ្តល់នូវធាតុចូលថ្មីបន្ថែមជួយពង្រឹងកិច្ចការ នេះ នៅតាមរោងចក្រ សហគ្រាសរបស់អស់លោក លោកស្រី បានកាន់តែល្អប្រសើរ និង ប្រកបដោយសុវត្ថិភាពថែមទៀតនិងស្នើដល់លោក លោកស្រីជាម្ចាស់រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវចាត់តាំងឲ្យមានការត្រួតពិនិត្យ និងធ្វើតេស្ត សាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាស អាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុ ឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យរួចហើយ ត្រូវពិនិត្យ កែលម្អ ពង្រឹង និងធ្វើបច្ចុប្បន្នឲ្យបានកាន់តែល្អ និងកាន់តែត្រឹមត្រូវ និង រោងចក្រ សហគ្រាសដែលមិនទាន់បានរៀបចំ ត្រូវតែចាត់ចែងរៀបចំឲ្យមានប្រព័ន្ធ សុវត្ថិភាពនេះជាចាំបាច់ ។

ទន្ទឹមនេះ ក៏សូមឲ្យអាជ្ញាធរ មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញរបស់យើងផ្តល់ការគាំទ្រ បន្ថែមលើផ្នែកបច្ចេកទេសដល់បណ្តារោងចក្រសហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បី ពង្រឹងកិច្ចការងារបង្ការអគ្គិភ័យនេះឲ្យកាន់តែល្អប្រសើរ និងជោគជ័យបន្តទៀត៕

អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យមានការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែ...
19/08/2026

អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យមានការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែង នៅក្រុងបាវិត

ក្រោមការដឹកនាំផ្ទាល់ពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំងចំនួន ២កន្លែង ដែលសង្ស័យថាមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវវត្តឡុក ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផងដែរ។
សមាសភាពចូលរួមក្នុងប្រតិបត្តិការនេះរួមមាន៖ លោកអភិបាលក្រុងបាវិត, លោកស្នងការរងនគរបាលខេត្ត, លោកនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោកអភិបាលរងក្រុង, លោកអធិការរងក្រុង, លោកនាយករងរដ្ឋបាលក្រុង, លោកនាយសេនាធិការកងរាជអាវុធហត្ថក្រុង និងមេភូមិបាវិតកណ្ដាល។

ជាលទ្ធផល ក្រុមការងារចម្រុះបានរកឃើញជនសង្ស័យសរុបចំនួន ១៩នាក់ (ស្រី ០៣នាក់) ដែលទាំងអស់ជាជនជាតិវៀតណាម។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូទ័រ All in 1, ម៉ូនីទ័រ CPU, លិខិតឆ្លងដែន, ទូរសព្ទដៃចម្រុះ, ទូរសព្ទដៃផ្ទាល់ខ្លួន និងសម្ភារផ្សេងៗទៀតជាច្រើន។
បច្ចុប្បន្ន ចំពោះជនបរទេស និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូន និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ ដោយឡែក ទីតាំងទាំង ២ខាងលើ ក្រុមការងារបានសម្រេចបិទសៀលចាបណ្ដោះអាសន្ន៕

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ក្នុង...
19/08/2026

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ក្នុង​ក្រុង​បាវិត។

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ នៅថ្ងៃទី១៨ ខែ​សីហា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ ឡាយ​ ចន្នី​ ស្នងការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ដឹកនាំ​ដោយ​លោក ម៉ែន អេង អភិបាលរងខេត្ត​ និងលោក​ ម៉ែន​ ចាន់​រ៉​ា​ អភិបាល​ក្រុង​បាវិត ដោយមានការសម្របសម្រួលពី​ លោក​ស្រី​ ពៅ​ ទេវី​ ព្រះរាជអាជ្ញារង​ នៃ​អយ្យការ​អមសាលាដំបូងខេត្ត បានចុះ​ធ្វើ​ រដ្ឋ​បាល​ ស្រាវជ្រាវ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ផ្ទះ​ជួល​ ចំនួន​ ០២ទីតាំង​​ ស្ថិត​នៅ​ភូមិ​បាវិតកណ្ដាល​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១៩នាក់​ ស្រី​ ០៣នាក់ ជាជនជាតិ​វៀតណាម​ ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷ កំព្យូទ័រលើតុ All-In-One ,​កុំព្យូទ័រ​យួរដៃ​ ,ម៉ូនី​ទ័រ​ ,ធុង​CPU​ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​សុីល​ ទីតាំង​បណ្ដោះអាសន្ន​។

Address

National Road 1
Svay Rieng

Website

Alerts

Be the first to know and let us send you an email when ខេត្តស្វាយរៀង-SvayRieng Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share