ខេត្តស្ទឹងត្រែង-Stung Treng Province

ខេត្តស្ទឹងត្រែង-Stung Treng Province Steung Treng, officially Stung Treng, is a province of Cambodia located in the northeast

19/03/2026
19/03/2026
19/03/2026
ច្បាស់ៗពីការបញ្ជាក់របស់ថ្នាក់ដឹកនាំកំពូល Peace Petroleum Cambodia ទាក់ទងនឹងដំណាក់កាល ក្នុងការនាំប្រេង ក៏ដូចជាឆ្លើយសំនួរថ...
11/03/2026

ច្បាស់ៗពីការបញ្ជាក់របស់ថ្នាក់ដឹកនាំកំពូល Peace Petroleum Cambodia ទាក់ទងនឹងដំណាក់កាល ក្នុងការនាំប្រេង ក៏ដូចជាឆ្លើយសំនួរថាសួរថា ហេតុអ្វីតម្លៃប្រេងមានការឡើងចុះ ?

មានបងប្អូនជាច្រើនបានសួរថា តម្លៃប្រេងកំណត់មកពីណា ហើយហេតុអ្វីបានជាវាឡើង ឬ ចុះ?
ខ្ញុំយល់ថា មុនពេលប្រេងអាចដាក់លក់ជូនបងប្អូនបាន វាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។

1️⃣ ទីផ្សារប្រេងពិភពលោក
ប្រេងត្រូវបានលក់នៅទីផ្សារអន្តរជាតិ តម្លៃអាចប្រែប្រួលតាម
• ស្ថានការណ៍ពិភពលោក
• ការផលិតប្រេង
• សង្គ្រាម ឬ វិបត្តិផ្សេងៗ

2️⃣ ការនាំចូលមកប្រទេសកម្ពុជា
មិនមានរោងចក្រចម្រាញ់ប្រេងដូច្នេះប្រេងដែលយើងប្រើ
ត្រូវតែនាំចូលពីក្រៅប្រទេស

3️⃣ ឃ្លាំងស្តុកប្រេង
ក្រោយនាំចូលប្រេង ត្រូវបានផ្ទុកក្នុងឃ្លាំងស្តុកមុននឹងបញ្ជូន
ទៅកាន់ស្ថានីយប្រេង

4️⃣ ការដឹកជញ្ជូនពីឃ្លាំង
ប្រេងត្រូវដឹកជញ្ជូនតាមរថយន្តស៊ីទែន
ទៅកាន់ស្ថានីយប្រេងនៅកាន់ទីក្រុង និងបណ្តាខេត្ត

5️⃣ ស្ថានីយប្រេង
ស្ថានីយគឺជាដំណាក់កាលចុងក្រោយ
ដែលលក់ប្រេងទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់

ដូច្នេះ មុនពេលប្រេងដែលអាចដាក់លក់ជូនបងប្អូនបាន វាត្រូវឆ្លងកាត់ប្រព័ន្ធជាច្រើន។
បើបងប្អូនយល់ពីប្រព័ន្ធនេះ ក៏នឹងជួយឲ្យយើងមើលឃើញពីបញ្ហាប្រេងបានច្បាស់ជាងមុន។

រាល់ដំណាក់កាលទាំងនេះ ក៏មានការចំណាយ និងភាពមិនច្បាស់លាស់ជាច្រើនផងដែរ ដូចជា តម្លៃប្រេងតាមទីផ្សារពិភពលោក ការដឹកជញ្ជូន ការផ្ទុក និងការប្រតិបត្តិការផ្សេងៗ។

ចុងក្រោយ តម្លៃប្រេងត្រូវបានកំណត់ដោយរដ្ឋាភិបាល ដើម្បីធានាថាប្រជាជននៅតែមានប្រេងប្រើប្រាស់ ហើយអ្នកធ្វើអាជីវកម្មក៏អាចបន្តធ្វើអាជីវកម្មបានផងដែរ។

04/03/2026

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦........................

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការបន្តបេសកកម្មបង្ហាញជំហរសន្តិភាពនិយម និងផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា៖

មិនថាបេសកកម្មការទូតនៅក្រៅប្រទេស ឬក្នុងប្រទេសឡើយ ថ្នាក់ដឹកនាំកម្ពុជា តែងតែជម្រាបជូនដៃគូសន្ទនាបរទេសអំពីស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសសង្កត់ធ្ងន់លើជំហរច្បាស់លាស់របស់កម្ពុជាដែលស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់គោលការណ៍ច្បាប់អន្តរជាតិ។

ជាក់ស្តែង ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីវិញថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លើសពីនេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កម្ពុជា ក្នុងអំឡុងពេល២០ឆ្នាំ នៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ក្នុងថ្ងៃតែមួយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ នាឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃដែរ ដោយសម្តេចបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនឡើងវិញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបតែបានបញ្ចប់បេសកកម្មការទូតនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន។ ក្នុងដំណើរបេសកកម្មការទូតនោះ ក្រៅពីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើន ក៏ដូចជាឥស្សរជនជាន់ខ្ពស់អាម៉េរិក សម្តេចបវរធិបតី ក៏បានបន្តបេសកកម្មទៅសហភាពអឺរ៉ុប និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានគណៈកម្មការអឺរ៉ុប ព្រមទាំងមន្ត្រីអឺរ៉ុបជាច្រើនទៀត។

ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានការណ៍វិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងយ៉ាងទូលំទូលាយពោលគឺ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនៅតំបន់មួយចំនួន និងការដាក់បន្លាលួស ទូរកុងតឺន័រ ដោយបានរារាំងពលរដ្ឋស៊ីវិលកម្ពុជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ។ ជាពិសេសជំហរសន្តិភាពនិយមរបស់កម្ពុជា ដែលចង់បានដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។

សូមកត់សម្គាល់ថា គ្រប់មេដឹកនាំនិងឥស្សរជននៃបណ្តាប្រទេស ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិទាំងអស់ សុទ្ធតែបានបង្ហាញការគាំទ្រជំហរសន្តិភាព និងចង់ឃើញដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ពោលគឺជំហររបស់សហគមន៍អន្តរជាតិស្របគ្នាទាំងស្រុងជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសហគមន៍អន្តរជាតិក៏បានយល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជា។

ជាក់ស្តែង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានកោតសរសើរពីការស្វះស្វែងរកសន្តិភាពរបស់សម្តេចសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។ លោកជំទាវក៏បានតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីជួបសួរសុខទុក្ខជនភៀសសឹកនៅព្រំដែនផងដែរ។ សម្តេចតេជោ បានចាត់ទុកដំណើរទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកថា ជាការបង្ហាញយ៉ាងច្បាស់នូវជំហររបស់លោកជំទាវក្នុងការគាំទ្រសន្តិភាព និងមិនចង់ឃើញសង្គ្រាមកើតឡើងនោះឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

25/02/2026

មើលហើយពិតជារំភើប និងសូមគោរពដឹងគុណចំពោះ សម្តេចពិជ័យសេនា General TEA Banh ដែលលះបងគ្រប់យ៉ាងដើម្បីប្រទេសកម្ពុជា 🙏💪🇰🇭🕊️

24/02/2026
24/02/2026
24/02/2026
មិននឹកស្មានថា ការគាំទ្រ PEACE 🕊️ កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ 🚀 កុំភ្លេចណាបងប្អូន 🎁 រង្វាន់ជាច្រើន កំពុងរងចាំលោកអ្ន...
24/02/2026

មិននឹកស្មានថា ការគាំទ្រ PEACE 🕊️ កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ 🚀 កុំភ្លេចណាបងប្អូន 🎁 រង្វាន់ជាច្រើន កំពុងរងចាំលោកអ្នក នៅ PEACE សន្សំកុសល់ ❤️
ទីតាំង : https://maps.app.goo.gl/1o6HjTj5qvoWsbWg8

Address

Street 22
Stung Treng

Website

Alerts

Be the first to know and let us send you an email when ខេត្តស្ទឹងត្រែង-Stung Treng Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share