Sitha Nhem

Call Directions Contact the business

Sitha Nhem keep follow your own path and destination

រីករាយថ្ងៃកំណើតកូនពៅ Penh Zzii ជូ នពរកូសុខភាពល្អ ប្រាជ្ញាកាន់តែឆ្លាតវៃ គិតប៉ងអ្វីៗ សូមអោយសម្រេចដូចចិត្តប៉ង
05/09/2026

រីករាយថ្ងៃកំណើតកូនពៅ Penh Zzii ជូ នពរកូសុខភាពល្អ ប្រាជ្ញាកាន់តែឆ្លាតវៃ គិតប៉ងអ្វីៗ សូមអោយសម្រេចដូចចិត្តប៉ង

25/08/2026
18/08/2026

តម្រងនោម និងថ្លើមជាសរីរាង្គខាងក្នុងដែលមានសមត្ថភាពអាចចម្រោះកាកសំណល់ចេញពីរាងកាយដោយធម្មជាតិ។ ប៉ុន្តែបើវាកាន់តែមានជាតិពុលកាន់តែច្រើន ថ្លើមនិងតម្រងនោមកាន់តែឆាប់ខូច។ សព្វថ្ងៃនេះ មានមនុស្សភាគច្រើនខូចថ្លើមនិងតម្រងនោមព្រោះភេសជ្ជៈនិងគ្រឿងស្រវឹង។ មាន ៤វិធីជួយលាងជាតិពុល។

១. អាហារសម្បូរស្ពាន់ធ័រជួយលាងជាតិពុលចេញពីក្នុងខ្លួនបានល្អណាស់។ មានដូចជាខ្ទឹមស ខ្ទឹមបារាំង ផ្កាខាត់ណាខៀវ ផ្លែទំពាំងបាយជូរ ​ម្នាស់ក្រៀម និង​ដំឡូង...​ វាសម្បូរទៅដោយសមាសធាតុស្ពាន់ធ័រជួយថ្លើមក្នុងការបន្សាបជាតិពុលក្នុងរាងកាយបានល្អប្រសើរ។ អាហារទាំងនេះជួយកម្ចាត់ជាតិពុលចេញពីថ្លើមនិងតម្រងនោម។ ពេលព្រឹកអ្នកហូបអាហារបែបនេះ នាំឱ្យថ្លើមមានសុខភាពល្អគ្មានជាតិពុលនោះទេ។

២. ផឹកទឹកត្រសក់ពេលព្រឹកមានអត្ថប្រយោជន័ជួយលាងជាតិពុលចេញពីថ្លើម ថែតម្រងនោម និងសម្រកគីឡូផងដែរ។ តាមគេហទំព័រ food.ndtv បានលើកឡើងថា ទឹកត្រសក់ជួយលាងសម្អាតជាតិពុលពីរាងកាយ និងបញ្ចេញកាកសំណល់ចាស់ៗ ចោល។ ការផឹកទឹកត្រសក់ជាប្រចាំថ្ងៃ ត្រូវបានអ្នកជំនាញសិក្សាឃើញថា វាដើរតួនាទីយ៉ាងខ្លាំងក្លាក្នុងការជួយរាងកាយពីការរងនូវសារធាតុពុលពីរបបអាហារដែលញុំាចូលទៅយ៉ាងល្អ។

៣. ពេលព្រឹក ពេលអ្នកផឹក​ទឹក​ច្រើនជួយរក្សាក្នុង​ទឹកនោម​ឱ្យ​ថ្លាជាមួយការបញ្ចេញចោល​កាកសំណល់​និងជាតិពុលពីតម្រងនោម។ តាមវេជ្ជបណ្ឌិត Kerry Willis មានប្រសាសន៍ថា ការ​ផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាពកាត់បន្ថយ​ហានិភ័យ​គ្រួស​ក្នុង​តម្រង​នោមបាន​ដល់​ទៅ​ពាក់កណ្តាល​។​ ការ​ផឹកទឹកច្រើនពេលព្រឹកជា​យុទ្ធសាស្ត្រ​លាងជាតិពុលចេញពីថ្លើមនិង​តម្រង​នោមឱ្យមានសុខភាពល្អ។

៤. ពិតជាល្អណាស់ពេលព្រឹក បើអ្នកព្យាយាមធ្វើលំហាត់ប្រាណនោះ តម្រងនោមរបស់អ្នកកាន់តែមានសុខភាព ថ្លើមអ្នកកាន់តែញញឹម។ ព្រោះការធ្វើលំ​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃមាន​អត្ថប្រយោជន៍​លាងជាតិពុលចេញពីថ្លើម និងពង្រឹងមុខងារតម្រងនោម។ ការ​ហាត់​ប្រាណ​ជួយ​បង្កើន​​កម្លាំង​មុខងារ​សាច់ដុំ ព្រម​ទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូលផងដែរ។ ជាពិសេសជួយបង្ការ​ជំងឺ​ទឹក​នោម​ផ្អែមនិង​ការពារ​ជំងឺ​តម្រង​នោម​ថែមទៀត។

17/08/2026

ជីវិតរស់នៅរបស់មនុស្សយើងអីចឹង ពេលខ្លះបរិស្ថានជុំវិញខ្លួនវាអាចជះឥទ្ធិពលលើជីវិតយើងបាន តែវាមិនអាចក្លាយជាម្ចាស់នៃដួងព្រលឹង និងតម្លៃរបស់យើងបានឡើយ ប្រសិនបើចិត្តរបស់យើងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ។

✅ សត្វអន្ទង់ ទោះជារស់នៅក្នុងភក់ជ្រាំដ៏កខ្វក់ តែខ្លួនរបស់វាតែងតែរអិលស្អាត មិនដែលជាប់ប្រឡាក់ភក់ទេ។ ជីវិតមនុស្សយើងក៏ដូចគ្នា ជួនកាលយើងមិនអាចជ្រើសរើសកន្លែងចាប់កំណើត ឬចៀសផុតពីបរិស្ថានជុំវិញដែលពេញដោយរឿងអវិជ្ជមាន ក្រុមមនុស្សអវិជ្ជមាន ឬភាពអាក្រក់ល្អក់កករបានទេ ប៉ុន្តែយើងអាចជ្រើសរើសមិនឱ្យខ្លួនឯងមានភាពប្រឡូកប្រឡាក់ទៅតាមនោះបាន។ ហើយខែលការពារខ្លួនដ៏មានប្រសិទ្ធភាពបំផុតរបស់មនុស្សយើង គឺចិត្ដគំនិតដែលទទួលបានការអប់រំ និងស្មារតីភ្ញាក់រលឹកខ្ពស់។

✅ ដូចពាក្យថា «យើងមិនអាចហាមឃាត់ភ្លៀងមិនឱ្យធ្លាក់បានទេ ប៉ុន្តែយើងអាចកាន់ឆត្រដើម្បីការពារខ្លួនមិនឱ្យសើមបាន។ បានន័យថា រាល់បរិស្ថានអាក្រក់អាចនៅជុំវិញខ្លួនយើង តែចិត្តដែលរឹងមាំ គឺជាឆត្រការពារជីវិត។ យើងអាចក្រឡេកមើលខ្សែជីវិតរបស់អ្នកប្រាជ្ញ ក្រិកបុរាណ «ទស្សនវិទូ សូក្រាត»។ គាត់រស់នៅជាមួយប្រពន្ធកាឡកណ្ណីរាល់ថ្ងៃខែឆ្នាំ (ប្រពន្ធកាចឆ្នាស់ឥតបទ) ប៉ុន្តែគាត់នៅតែមិនអាចក្លាយជាមនុស្សកោងកាច ក្នុងការទប់ទល់ជាមួយប្រពន្ធគាត់ គាត់នៅតែមិនប្រឡាក់ប្រឡូសក្នុងបរិស្ថានដ៏គគ្រិចមួយនោះ រហូតគាត់បានបន្សល់នូវទស្សនមួយថា «បើមានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្ត តែបើបានប្រពន្ធមិនកើតវិញ អ្នកនឹងក្លាយជាទស្សនវិទូ»។

✅ កាលណាផ្លូវចិត្តមានពន្លឺប្រាជ្ញា និងគុណធម៌ជាប្រដាប់ការពារហើយ ទោះជារស់នៅក្នុងបរិយាកាសពុលយ៉ាងណាក៏ដោយ ក៏គ្មានឥទ្ធិពលអាក្រក់ណាអាចមកបំប្លែង ឬកែប្រែសារជាតិល្អពីកំណើតរបស់យើងបានដែរ។

✅ ផ្កាឈូកដុះចេញពីភក់ តែក្លិនវានៅតែសាយភាយក្រអូបឈ្ងុយឈ្ងប់ និងមិនដែលស្អុយឆ្អាបក្លិនភក់នោះទេ។ មនុស្សដែលមានគុណធម៌ក្នុងចិត្ត ក៏រស់នៅខ្ពង់ខ្ពស់បានគ្រប់កាលៈទេសៈដូចគ្នា។ មាសទឹកដប់ ទោះជ្រុះធ្លាក់ចូលទៅក្នុងភក់ជ្រាំ ក៏វានៅតែរក្សាតម្លៃជាមាសដដែល។ ការអប់រំ និងគុណធម៌ក្នុងចិត្ត គឺជាមាសទឹកដប់ដែលគ្មានបរិស្ថានណាអាចបំផ្លាញបានឡើយ។ ចូររស់នៅដោយមានម្ចាស់ការលើផ្លូវចិត្តខ្លួនឯង ហើយភាពម្ចាស់ការនោះប្រៀបដូចជា «រំអិល» ដែលជួយឱ្យរអិលផុតពីភាពអវិជ្ជមាន ដូចជាអន្ទង់ក្នុងភក់ និងរក្សាក្លិនក្រអូបនៃសេចក្តីល្អដូចជាផ្កាឈូកដែរ។
#បំណិនជីវិត #មានជីវិតមានសេចក្តីសង្ឃឹម #ជីវិតរីករាយ

14/08/2026
ប្រុសពៅ vs ស្រីពៅ សំណប់ចិត្ត Penh Zzii Sak Sitha and mummy Chantheavy San Rithy
11/08/2026

ប្រុសពៅ vs ស្រីពៅ សំណប់ចិត្ត Penh Zzii Sak Sitha and mummy Chantheavy San Rithy

04/08/2026

Address

Sihanoukville

Opening Hours

Monday 00:00 - 23:59
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59

Telephone

+85516963198

Website

Alerts

Be the first to know and let us send you an email when Sitha Nhem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sitha Nhem:

Shortcuts

Share

Category