សួន វីយ៉ូឡែត- Suon Violet

សួន វីយ៉ូឡែត- Suon Violet 🫶រចនាបថ រូបភាព ក្លិន និងតួរអក្សរលើក្រដាស📚🤍🌿
🍀🖊️កំណត់ហេតុ📗💚

Accepted it, let it go, choose yourself, be better, know your worth.☘️🧡

🌱📖🎶❤️‍🩹

11/05/2026

ធ្វើជាមនុស្សអាត្មានិយមខ្លះ! កុំផ្ដល់ឱកាសអោយនរណាម្នាក់ច្រើនដងពេក ការផ្ដល់ឱកាសអោយគេច្រើនដង ដូចបំផ្លាញខ្លួនឯងច្រើនដងចឹង ពេលខ្លះអាត្មានិយមមិនអាក្រក់ទេ តែមនុស្សដែលធ្វើអោយយើងឈឺចាប់ចំពោះទង្វើគេច្រើនដងមិនចេះកែ ទើបជាមនុស្សអាក្រក់.

11/05/2026
11/05/2026

ពេលវេលាជារយៈពេលពិសោធន៍ដ៏មានតម្លៃបំផុត..🌱

ឆាកជីវិត មិនមែនជាការប្រើយុទ្ធសិល្ប៍ដែលជប់ភ្លាមកើតភ្លែតនោះទេ។ អ្វីទាំងនេះសុទ្ធតែត្រូវការប្រើពេលវេលា។
តែដែលឆុងលឿនពេក វាអាចមិនចេញជាតិឬក្លិនបានល្អ
ដើមឈើដែល​បង្ខំដាក់ជីជ្រុលពេក វានឹងរលួយ...
រឿងរ៉ាវជីវិតតែងមានដំណាក់កាលផ្អែមឆ្ងាញ់ និងល្វីងជូរចត់នៅលាយឡំផ្លាស់ប្តូរគ្នាជាប្រចាំ។
ការដឹងអំពីអ្វីដែលហៅថាល្វីងជូរចត់ វានឹងនាំឲ្យយើងទទួលអារម្មណ៍ថាភាពផ្អែមឆ្ងាញ់កាន់តែមានឱជារសលើសដើម។

តាមពិតវាពុំមានអ្វីដែលសុទ្ធតែអាក្រក់គ្រប់់យ៉ាងនោះទេ។ ​បន្ទាប់មានព្យុះ មេឃនឹងស្រឡះ...
ហើយអ្វីៗវានឹងល្អមកវិញទៅតាមពេលវេលា ។🌻🌟

11/05/2026

#មិនឥតខ្ចោះ

បើផ្លូវជីវិតមួយនេះរបស់ពួកយើង វារលូនដូចជាផ្លូវកៅស៊ូ ប្រហែលជាលែងមានអ្នកចង់ជិះរថភ្លើងហើយ ព្រោះជីវិតមួយវាអត់រលូនហើយវារឹតតែមិនឥតខ្ចោះ ព្រោះវាជំពាក់នូវរឿងរ៉ាវជាច្រើនដែលយើងត្រូវតែដោះស្រាយ ហើយបញ្ហាខ្លះមិនទាន់ទាំងបានដោះស្រាយផងវា ក៏មានបញ្ហាផ្សេងមកបន្ថែម ហើយជួនកាលមិនទាន់បានត្រៀមចិត្តផង បញ្ហាចូលមកជាបន្តបន្ទាប់។

នេះជារឿងដែលល្អបំផុតសម្រាប់ជីវិត ព្រោះបើជីវិតឥតខ្ចោះពេក តើទៅរកអត្ថន័យជីវិតយ៉ាងណា.... ពេលខ្លះក៏ជួបរឿងល្អ ពេលខ្លះបញ្ហារាប់សិបជំពូកក៏ចូលមកឱ្យយើងដោះស្រាយ ជួនកាលក៏មានសំណាង ទទួលការឈឺចាប់ បរាជ័យ បាក់ទឹកចិត្ត។

ជីវិតគឺបែបនេះមិនឥតខ្ចោះទេ តែវាបង្រៀនយើងថា គ្រប់យ៉ាងវាមិនអាក្រក់ដូចដែលយើងគិតក៏ថាបាន។ ជីវិតមិនអាចឥតខ្ចោះទេបើបញ្ហានោះដោះស្រាយមិនបានទេ ទុកវាសិនទៅ ជួនកាលពេលវេលាដើរទៅមុខ យើងប្រហែលជាអាចរកដំណោះស្រាយបានយ៉ាងល្អក៏ថាបាន។

អត្ថបទ៖ ប្រិយមិត្តអ្នកអាន

10/05/2026

សុខភាពផ្លូវចិត្ត គឺសំខាន់មិនចាញ់សុខភាពរាងកាយឡើយ ☘️
នៅថ្ងៃណាដែលអ្នកមានអារម្មណ៍ធុញថប់ ឬនឿយហត់ ចាំបាច់ត្រូវឲ្យខ្លួនឯងពេលសម្រាក និងស្ដាប់បេះដូងខ្លួនឯងផង។ កុំខ្លាចក្នុងការនិយាយអំពីអារម្មណ៍របស់អ្នក ព្រោះការចែករំលែកអាចជួយបន្ថយបន្ទុកក្នុងចិត្តបាន។

ចងចាំថា អ្នកមិនចាំបាច់ត្រូវល្អឥតខ្ចោះគ្រប់ពេលទេ។ កំហុស និងការបរាជ័យ គឺជាផ្នែកមួយនៃការលូតលាស់។ ស្រឡាញ់ខ្លួនឯង ធ្វើអ្វីដែលធ្វើឲ្យអ្នកមានសុភមង្គល និងរក្សាគំនិតវិជ្ជមាន។
ថ្ងៃនេះ ប្រហែលមិនល្អឥតខ្ចោះ ប៉ុន្តែថ្ងៃស្អែកតែងតែមានឱកាសថ្មីៗ។ 🌿✨

10/05/2026
09/05/2026

Happiness is a choice, not a result
សេចក្ដីសុខគឺជាជម្រើស មិនមែនជាលទ្ធផលទេ

លើលោកនេះគ្មានរឿងអ្វីអាចធ្វើឲ្យយើងសប្បាយចិត្តបានទេ លុះត្រាតែយើងជ្រើសយកការសប្បាយចិត្តដោយខ្លួនឯង
ក៏គ្មានអ្នកណាអាចមកអូសយើងឲ្យសប្បាយចិត្តបានដែរ លុះត្រាតែយើងជ្រើសយកការសប្បាយចិត្តដោយខ្លួនឯង
សេចក្ដីសុខនឹងមិនអាចមករកយើងបានទេ ព្រោះសេចក្ដីសុខពិតប្រាកដគឺកើតចេញពីខ្លួនយើង
សប្បាយជាមួយរឿងតូចៗដែលខ្លួនឯងបានធ្វើ កុំចាំទាល់តែបានពានរង្វាន់ VMAs award ទើបសប្បាយចិត្តបាននោះ

ឲ្យហេតុផលដែលគួរឲ្យសប្បាយចិត្តមួយ»» ថ្ងៃនេះងើបមកនៅមានជីវិត នៅមើលឃើញពន្លឺថ្ងៃ នៅមានបាយញ៉ាំ នៅមានកន្លែងគេង នៅមានកម្លាំងសេសសល់សម្រាប់ធ្វើដំណើរទៅកាន់ថ្ងៃស្អែកទៀត 🌱
Be grateful for your own life.
Nothing will make you happy until you choose to be happy.

━━━━━✥◈✥━━━━━

Also Follow us on:
Instagram:
TikTok:

ថ្ងៃសៅរ៍ទី៩ខែឧសភាឆ្នាំ២០២៦🍃🍃📚 #មាត់ស្ទឹងសៀមរាប #បណ្ណាល័យតូច
09/05/2026

ថ្ងៃសៅរ៍ទី៩ខែឧសភាឆ្នាំ២០២៦🍃🍃📚
#មាត់ស្ទឹងសៀមរាប
#បណ្ណាល័យតូច

08/05/2026

#រាងកាយមួយនេះ

រាងកាយមួយនេះប្រហែលជាហត់ខ្លាំងហើយមើលទៅដែលត្រូវបានមាត់អ្នកផ្សេងប្រៀបធៀប ម្ដងបែបនេះម្ដងបែបនោះ ហត់ខ្លាំងណាស់មែនទេដែលត្រូវបានអ្នកផ្សេងយក ពណ៍សម្បុរ យករូបរាងកាយមកជាប្រធានបទក្នុងការជជែកនិងប្រៀបធៀបបែបនេះ ហត់ណាស់មែនទេដែលព្យាយាមម្ដងហើយម្ដងទៀតក្នុងការបំពេញចិត្ត
របស់អ្នកដទៃបែបនេះ ....។

ពណ៌សម្រាប់ស្បែកមួយនេះវាគួរតែបែបនេះ សម្បុរអ្នកគួរតែបែបនោះ រូបរាងកាយអ្នកគួរតែបែបនេះ ហេតុអ្វី?
ហេតុអ្វីបានជាយើងមិនអាចជាខ្លួនឯង?
ស្បែកពណ៌អ្វីមិនសំខាន់ឡើយ សំខាន់តើយើងស្រឡាញ់វាទេ រាងកាយមួយនេះ ទាប មានសាច់ ស្គមគឺជាជម្រើសរបស់យើងថាស្រឡាញ់បែបណា មិនមាននរណាកំណត់ស្ដង់ដានៃភាពស្អាតទេ ហេតុអ្វីមិនសាកធ្វើជាខ្លួនឯង ជួនកាលវាអាចប្លែកពីអ្នកដទៃតែ វាមិនមែនជារឿងដែលចម្លែកឡើយ....។ ជួនកាលភាពប្លែកគឺជាចំនុចពិសេស សម្រាប់រាងកាយក៏ថាបាន

ការវាយតម្លៃនរណាម្នាក់ដោយគ្រាន់តែសម្បកក្រៅ ឬត្រឹមមើលលើពណ៌សម្បុរគឺជារឿងដែលខុសបំផុត ជាពិសេសគឺការប្រៀបធៀបខ្លួនឯងជាមួយពណ៌សម្បុរអ្នកដទៃ។ បើស្រឡាញ់ខ្លួនឯងបែបណាក៏ទទួលយកទៅ វាមិនគួរស្ថិតលើមាត់នរណាម្នាក់ឡើយ។

អត្ថបទ៖ ប្រិយមិត្តអ្នកអាន

Address

Siem Reap
171108

Alerts

Be the first to know and let us send you an email when សួន វីយ៉ូឡែត- Suon Violet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share