13/05/2024
យើងខ្ញុំទាំងអស់គ្នា🙏🏻🙏🏻🥰 ដែលជាសមាជិកនៃក្រុមម៉ូតូ តូច ធំ ស្ព័រ ត្រៃ នៃខេត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ប៉ោយប៉ែត និងរាជធានីភ្នំពេញ បានរួមចំណែកផ្តួចផ្តើមគំនិតគ្នាឡើង ដើម្បីប្រារព្ធធ្វើនូវកម្មវិធីសប្បុរសធ៌មសង្គមមួយ ដើម្បីប្រមូលថវិការចូលរួមឆ្លើយតប តាមកម្មវត្ថុ ស្នើរសុំជំនួយឧបត្ថមពីលោកនាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សតាមរយះលោកមេភូមិ និងលោកមេឃុំ នៅមូលដ្ឋាន នៃសាលាបឋមសិក្សា ជន្លាសដៃ ដែលស្ថិតនៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៥- ១៦ ខែមិថុនា ២០២៤ ខាងមុខនេះ កម្មវត្ថុ៖ ស្នើរសុំជួយជួសជុល បន្ទប់សិក្សាចំនួន១អគារ មាន៣បន្ទប់ ដែលមានៈ សភាពចាស់ទ្រុឌ ទ្រោម យ៉ាងខ្លាំង បណ្តាលអោយសិស្សមិនអាច អង្គុយរៀនសូត្របាន នៅពេលមានខ្យល់ភ្លៀងធ្លាក់ម្តងៗ។
ដោយជញ្ជាំងធ្លុះធ្លាយ ឈើពុកផុយ អាចបង្ករជាគ្រោះថ្នាក់ដល់សិស្សានុសិស្ស ជាយថាហេតុ និងមានការខ្វះខាត សំភារះសិក្សា កីឡា មួយចំនួនផងដែរ ។ កំម្រិតសិក្សាពីមតេយ្យ ដល់ថ្នាក់ទី៦ ដោយ មានលោកគ្រូអ្នកគ្រូ៧នាក់ ប្រុស ៥នាក់ស្រី២នាក់ និងសិស្ស១៤០នាក់ប្រុស ៨១ស្រី៥៩នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ពួកយើងខ្ញុំទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថា៖ នឹងមានការចូលរួមនិងគាំទ្រ ពីសប្បុរសជនទាំងជិតទាំងឆ្ងាយ ទាំងថវិការ ឬ សម្ភារៈសិក្សា និងការចូលរួមក្នុងព្រឹត្តិការមនុស្សធម៌នេះផងដែរ។
សូមឯកឧត្តម លោកជំទាវលោក លោកស្រី និងបងប្អូនទាំងអស់ ជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លាងឃ្លាតឡើយ សូមអរគុណ!!!