Siem Reap's My Home - សៀមរាបផ្ទះខ្ញុំ

Siem Reap's My Home - សៀមរាបផ្ទះខ្ញុំ Siem Reap 🇰🇭✨ចូលរួមផ្សព្វផ្សាយអំពីខេត្តសៀមរាប

ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំ«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ...
26/02/2025

ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំ«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីផ្សព្វផ្សាយ ផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម។

សូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប ចូលរួមទស្សនាពិព័រណ៍ឱ្យបានច្រើនកុះករ និងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា។

#កម្ពុជា
#អរគុណសន្តិភាព

“រាត្រីវប្បធម៌” 🇰🇭 ដើម្បីចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ខួបលើកទី២៧ខាងមុខនេះ ផ្សារហេរីថេក វ៉ក យើងខ្ញុំនឹងរៀបចំការសំដែងល្ខ...
24/02/2025

“រាត្រីវប្បធម៌” 🇰🇭

ដើម្បីចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ខួបលើកទី២៧ខាងមុខនេះ ផ្សារហេរីថេក វ៉ក យើងខ្ញុំនឹងរៀបចំការសំដែងល្ខោនស្រមោលស្បែកធំ របស់ក្រុមសិល្បៈស្បែកធំវត្តរាជបូណ៍ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមិនា ឆ្នាំ2025។ អ្វីដែលពិសេសសំរាប់ឆ្នាំនេះ យើងខ្ញុំនឹងរៀបចំផ្ទាំងទស្សនីយ៍ភាពថ្មីមួយសម្តែងជូនដល់បងប្អូនទស្សនាទទួលបានចំនីអារម្មណ៍ប្លែកជាងរាល់ដង។ ចង់ដឹងថាពិសេសយ៉ាង កុំភ្លេចអញ្ជើញមកចូលរួមទស្សនាគាំទ្រ និងលើកស្ទួយសិល្បៈបុរាណខ្មែរយើងទាំងអស់គ្នា

🗓️ ថ្ងៃចន្ទ័ ទី០៣ ខែមិនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច តទៅ
📍ផ្សារហេរីថេក ជាន់ក្រោមដីទី១
Map: https://maps.app.goo.gl/HPTx6W5GLi3GE8xJ8?g_st=com.google.maps.preview.copy

ប្រភព: The Heritage Walk

សូមកុំមានការភ្ញាក់ផ្អើល! នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ស្អែកនេះ ការធ្វើលំហាត់សមយុទ្ធទ្រទ្រង់ទ្រាយធំ  (Full Scale Airport Emer...
24/02/2025

សូមកុំមានការភ្ញាក់ផ្អើល! នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ស្អែកនេះ ការធ្វើលំហាត់សមយុទ្ធទ្រទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) នឹងចាប់ផ្ដើមហើយ ចាប់ពីម៉ោង៧:០០នាទីព្រឹក រហូតដល់ចប់កម្មវិធី ។

លំហាត់សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងធ្វើ ការហ្វឹកហ្វឺននិងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប និងជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយនិងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាច កើតមានឡើងជាយថាហេតុ។

22/02/2025

ជំនួបត្រីកោណរវាងមនុស្ស វប្បធម៌រូបី និងវប្បធម៌អរូបី គឺជាអ្វីដែលអង្គរសង្ក្រាន្តតែងបានផ្ដល់ឱ្យតាំងពីពេលរៀបចំជាលើកដំបូង និងបន្តបន្ទាប់រហូតមក។ តាមរយៈជំនួបនេះ បានបង្កើតនូវស្នាមញញឹម សាមគ្គីភាព ភាពកក់ក្ដៅ ភាពសប្បាយរីករាយ និងមោទនភាពក្នុងនាមជាប្រជាពលរដ្ឋដែលរស់ក្រោមដំបូលតែមួយ។ អនុស្សាវរីយ៍ និងការចងចាំទាំងអស់នេះ បានដិតដាមជាប់ក្នុងអារម្មណ៍បងប្អូនប្រជាខេមរាគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ហើយតែងទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។❤️

ដូច្នេះដើម្បីជាការរំលឹកអនុស្សាវរីយ៍ និងត្រៀមខ្លួនទទួលស្វាគមន៍ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមអញ្ជើញរីករាយសណ្ដាប់ និងទស្សនាកម្រងវីដេអូអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងអស់គ្នា🫶
#អង្គរសង្ក្រាន្ត

#សសយក

22/02/2025

អ្នកណាខ្លះនឹកដល់ពេលចូលឆ្នាំ ហើយមាននឹកដល់អង្គរសង្ក្រាន្ត?🥰

ពុកម៉ែបងប្អូន ដែលធ្លាប់បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពិតណាស់តែងតែបានទទួលនូវ អារម្មណ៍រំភើប ស្នាមញញឹម ភាពរីករាយ និងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន🎉អនុស្សាវរីយ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

📌តស់! យើងត្រៀមខ្លួនទទួលស្វាមគមន៍ និងចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នាពេលខាងមុខនេះទាំងអស់គ្នា

Video: Gazette ប្រជាជន
#ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥សូមស្វាគមន៍!
#សហភាពសហព័ន្ធយុវជនកម្ពុជា
#សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប


#សៀមរាបផ្ទះខ្ញុំ

ត្រៀមខ្លួនហើយឬនៅ? សម្រាប់ព្រឹត្តិការណ៏ថ្ងៃស្អែកនេះ!🎊 📍ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្ស ឆ្នាំ២០២៥  ខេត្តសៀមរាបឆ្នាំនេះន...
21/02/2025

ត្រៀមខ្លួនហើយឬនៅ? សម្រាប់ព្រឹត្តិការណ៏ថ្ងៃស្អែកនេះ!🎊
📍ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្ស ឆ្នាំ២០២៥ ខេត្តសៀមរាប
ឆ្នាំនេះនឹងមានតុក្កតាយក្សចំនួន៩ ត្រៀមបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៥នេះផងដែរ ដែលជាព្រឹត្តិការណ៍បង្កើតភាពទាក់ទាញដល់អ្នកទេសចរ និងដើម្បីបង្ហាញពីការឆ្នៃប្រឌិតរបស់កុមារកម្ពុជា ព្រមទាំងបង្ហាញពីអត្ថន័យនៃរូបភាពនីមួយៗ។

☘️ក្បួនដង្ហែនឹងចាប់ផ្តើម វេលាម៉ោង១៨:៣០នាទីល្ងាច ដល់ម៉ោង ២០:០០នាទីយប់ ដែលត្រូវចេញដំណើរពីផ្លូវមុខវត្តដំណាក់ ទៅតាម បណ្តាផ្លូវសំខាន់ៗរួមមាន ផ្លូវអាចារ្យស្វា កំណាត់ផ្លូវលេខ២៦ កំណាត់ផ្លូវអាចារ្យហែមចៀវ កំណាត់ផ្លូវ លេខ២៤ ឆ្លងកាត់ផ្លូវជាតិលេខ៦ (ចំណុចស្តុបកោះកេរ្តិ៍) ឆ្លងកាត់ស្ពានថ្មព្រះរាជដំណាក់ និងបញ្ចប់នៅ ទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់។
#សៀមរាប #ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្ស

ការសាកល្បងបើកភ្លើងលើកទី១របស់គម្រោងតុក្កតាយក្ស ដែលត្រៀមនឹងដង្ហែតាមដងផ្លូវនៅក្នុងក្រុងសៀមរាបនាថ្ងៃទី២២ ខែកុម្ភៈ វេលាម៉ោង6:...
19/02/2025

ការសាកល្បងបើកភ្លើងលើកទី១របស់គម្រោងតុក្កតាយក្ស ដែលត្រៀមនឹងដង្ហែតាមដងផ្លូវនៅក្នុងក្រុងសៀមរាបនាថ្ងៃទី២២ ខែកុម្ភៈ វេលាម៉ោង6:30នាទីខាងមុខនេះ🇰🇭
, Siem Reap 2025

📸 Everlasting Trip
ប្រភព: មន្ទីរទេសចរណ៍ខេត្តសៀមរាប

#មន្ទីរទេសចរណ៍ខេត្តសៀមរាប

ទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តសៀមរាប (The Heritage Walk - ផ្សារហេរីថេក វ៉ក សៀមរាប)បងប្អូនដែលចង់ធ្វើលិខិតឆ្លងដែន អាចទៅ...
03/01/2025

ទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តសៀមរាប (The Heritage Walk - ផ្សារហេរីថេក វ៉ក សៀមរាប)
បងប្អូនដែលចង់ធ្វើលិខិតឆ្លងដែន អាចទៅទទួលសេវាបានហេីយចាប់ពីថ្ងៃទី ៨ មករា ២០២៥🙏🏻🥰

•ត្រៀមចិត្តត្រៀមបេះដូង សម្រាប់មកលេងសៀមរាបហើយ ឬនៅ? ក្នុងខែធ្នូ២០២៤នេះខេត្តសៀមរាបមានព្រឹតិ្តការណ៍ ៣ធំៗ :១- ព្រឹត្តិការណ៍រំ...
08/12/2024

•ត្រៀមចិត្តត្រៀមបេះដូង សម្រាប់មកលេងសៀមរាបហើយ ឬនៅ? ក្នុងខែធ្នូ២០២៤នេះខេត្តសៀមរាបមានព្រឹតិ្តការណ៍ ៣ធំៗ :

១- ព្រឹត្តិការណ៍រំលឹកគុណអង្គរ ( ១៤-១៥-១៦)
📍 ទីតាំង :ទីលានជល់ដំរី

២- ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ (២៧-២៨-២៩)
📍 ទីតាំង : អាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់)

៣-ព្រឹត្តិការណ៍បុណ្យចូលឆ្នាំសកល (៣១-០១)
📍 ទីតាំង : ក្នុងក្រុងសៀមរាប
#តោះទៅលេងសៀមរាប
#សៀមរាបផ្ទះខ្ញុំ

សូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្...
14/10/2024

សូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ឆ្នាំ២០១២ - ១៥ តុលា ឆ្នាំ២០២៤) នាថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

សេចក្តីជូនដំណឹង រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោ...
13/10/2024

សេចក្តីជូនដំណឹង រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាជ្រាបថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរយើង ដែលតែងតែប្រារព្ធធ្វើឡើង តាំងពីបរមបុរាណយូរលង់ណាស់មកហើយ ក្នុងន័យនេះ ដើម្បីលើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយក្នុងឱកាសនោះ រដ្ឋបាលខេត្តនឹងរៀបចំប្រារព្ធពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់រហូតដល់ស្ពានវត្តដំណាក់ ដែលមានកម្មវិធីដូចខាងក្រោម៖
១-ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង១៥:០០នាទី ៖ ពិធីបើកការប្រណាំងទូក-ង” ចាប់ដំណើរការ
២-ថ្ងៃសុក្រ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤
- ម៉ោង០៨:០០នាទី ៖ ការប្រណាំងទូកង” វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ម៉ោង១៤:០០នាទី ៖ ការប្រណាំងទូក”ង” វគ្គផ្តាច់ព្រ័ត្រ
ម៉ោង២០:០០នាទី ៖ ពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ "ស្នាមញញឹមនៃកម្ពុជា" ជាលើកទី២ រយៈពេលពីរថ្ងៃក្រសួងវប្បធម៌និង វិចិត្រស...
13/10/2024

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ "ស្នាមញញឹមនៃកម្ពុជា" ជាលើកទី២ រយៈពេលពីរថ្ងៃ

ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹតទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍នេះដោយមាន ភាពអស្ចារ្យនៃ អាណាចក្រខ្មែរសម័យអង្គររួមមាន :
- ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ
- ការសម្តែងនូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ
- ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស)
- ការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា
- ការប្រកួត «ទីងម៉ោង» ផងដែរ។

សូមអានខ្លឹមសារលម្អិតក្នុងកម្មវិធីដូចខាងក្រោម :

Address

Street 08, Krong Siem Reap
Siem Reap

Website

Alerts

Be the first to know and let us send you an email when Siem Reap's My Home - សៀមរាបផ្ទះខ្ញុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Siem Reap's My Home - សៀមរាបផ្ទះខ្ញុំ:

Share

Category