សៀមរាបអង្គរ Siem Reap Angkor

សៀមរាបអង្គរ Siem Reap Angkor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សៀមរាបអង្គរ Siem Reap Angkor, Photography Videography, Bakong Temple, Siem Reap.

09/12/2025
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្ន...
09/12/2025

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖

យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖

យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។

ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

ទន្ទឹងនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន។

• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

09/12/2025

សេចក្តីអំពាវនាវ

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

សម្តីស៊ុនអ៊ូខុងមួយម៉ាត់នេះ ស្តាប់ហើយ ទើបខ្ញុំដឹងថា៖ “បើយើងខ្លួនឯងមិនខ្លាំងទេ គ្មានអ្នកណាសុខចិត្តមកជួយយើងឡើយ។  # ពេលដែលខ្...
15/06/2025

សម្តីស៊ុនអ៊ូខុងមួយម៉ាត់នេះ ស្តាប់ហើយ ទើបខ្ញុំដឹងថា៖ “បើយើងខ្លួនឯងមិនខ្លាំងទេ គ្មានអ្នកណាសុខចិត្តមកជួយយើងឡើយ។

# ពេលដែលខ្ញុំនៅជាស្វា ខ្ញុំបានត្រឹមតែលេងជាមួយស្វាគ្នាឯងប៉ុណ្ណោះ តែក្រោយពេលដែលខ្ញុំខំរៀន មានវិជ្ជាគុណពេញខ្លួន បានក្លាយជាស្តេចហនុមានហើយ សូម្បីតែស្តេចគោក៏ហៅខ្ញុំថាបងប្អូនល្អដែរ។ មុនពេលខ្ញុំអ៊ុកឡុកឋានលើ ទេវតាអស់នោះ មិនដែលយកខ្ញុំដាក់ក្នុងភ្នែកទេ តែក្រោយពេលដែលខ្ញុំអ៊ុកឡុកឋានលើហើយ សូម្បីតែព្រះឥន្ធក៏ស្គាល់ខ្ញុំដែរ។

# នៅពេលដែលយើងអន់ យើងដុនដាប គ្មានអ្នកណាមកព្រមជួយយើងទេ គេមិនចង់យកខ្លួនក្បែរយើងឡើយ ព្រោះគេមិនចង់នាំទុក្ខដល់ខ្លួន។ មានតែពេលដែលយើងខ្លាំងទេ ទើបមនុស្សគ្រប់គ្នាដើរមកកៀកយើង ហើយគេនិយាយថា៖ ខ្ញុំពិតជាមើលមនុស្សមិនខុសមែន។

ប្រាសាទបាគង  (bakong Temple)ដ៏ស្រស់ស្អាតអមជាមួយទេសភាពធម្មជាតិដ៏ ស្រស់បំព្រង ដែលដូនតា  បន្សល់ទុកអោយកូនចៅ❤️❤️❤️
07/07/2024

ប្រាសាទបាគង (bakong Temple)ដ៏ស្រស់ស្អាតអមជាមួយទេសភាពធម្មជាតិដ៏ ស្រស់បំព្រង ដែលដូនតា បន្សល់ទុកអោយកូនចៅ❤️❤️❤️

05/11/2023

Chipmunk 🐿️ eat banana 🍌

ជួយសៀរចែកគ្នាដឹង
11/06/2023

ជួយសៀរចែកគ្នាដឹង

ថ្ងៃទី ៦ ខែ តុលា ឆ្នាំ២០២២តាម ជំនឿរបស់ ប្រជាពលរដ្ឋ ក្នុងភូមិ ឪឡោកឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបតែងតែមាន មាន ជំនឿ អរូ...
06/10/2022

ថ្ងៃទី ៦ ខែ តុលា ឆ្នាំ២០២២
តាម ជំនឿរបស់ ប្រជាពលរដ្ឋ ក្នុងភូមិ ឪឡោកឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាប
តែងតែមាន មាន ជំនឿ អរូបី បួងសួងសុំសេចក្តីសុខនៅមុខប្រាសាទបាគង ( មិន ជឿកុំប្រមាថ ) នៅពេលដែលភូមិ មាន ទុកលំបាក

ជួយ ចែកចាយ បន្ត ផង បងប្អូន អោយបានដល់សម្ដេចបាន ឃើញថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សកម្មភាព ប្រជាពលរដ្ឋ នៅភូមិឪឡោក ឃុំបាគង😢💪💪💪ស្រ...
06/10/2022

ជួយ ចែកចាយ បន្ត ផង បងប្អូន អោយបានដល់សម្ដេចបាន ឃើញ

ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២
សកម្មភាព ប្រជាពលរដ្ឋ នៅភូមិឪឡោក ឃុំបាគង😢💪💪💪ស្រុកប្រាសាទបាគងខេត្តសៀមរាប តវ៉ាមិន ព្រម តាម សំណើរបស់ រាវរដ្ធាភិបាល ដែល អោយពួកគាត់ចាកចេញពី ភូមិកំណើត របស់ខ្លួនហើយ ទៅ តាំងទីលំនៅថ្មី នៅ ភូមិរុណតាឯក ខេត្តសៀមរាប

ទេសភាពធម្មជាតិស្អាតៗ គូរអោយចង់រស់នៅ Admin ស្រលាញ់ទេសភាពធម្មជាតិបែប នេះណាស់
07/06/2022

ទេសភាពធម្មជាតិស្អាតៗ គូរអោយចង់រស់នៅ
Admin ស្រលាញ់ទេសភាពធម្មជាតិបែប នេះណាស់

Address

Bakong Temple
Siem Reap

Telephone

+85511617785

Website

Alerts

Be the first to know and let us send you an email when សៀមរាបអង្គរ Siem Reap Angkor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សៀមរាបអង្គរ Siem Reap Angkor:

Share