14/04/2026
សារលិខិតជូនពរបងនាយអគារ លឿ វិបុល (Loeu Vibol)ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាងនាមអោយក្រុមការងារ 3 Photography ភូមិខ្ញុំថតរូប-My Village Photo សូមថ្លែងអំណរអរគុណបងដែលតែងជឿជាក់លើសេវាកម្មរបស់យើងខ្ញុំកន្លងមក និងនៅតែបន្តគាំទ្រ🙏🙏 🙏
សូមបងនាយអគារ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ សុខសុភមង្គល និងជោគជ័យគ្រប់ការងារ។
សូមបូងសួងដល់គុណបុណ្យរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និង ប្រោះព្រំនូវសព្ទសាធុកាពរជ័យជូន បងនាយអគារ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមជួបតែសេចក្តីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។