មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តមណ្ឌលគិរី

  • Home
  • Cambodia
  • Senmonorom
  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តមណ្ឌលគិរី

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តមណ្ឌលគិរី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តមណ្ឌលគិរី, Photographer, 76A, Senmonorom.

24/05/2026

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រួមជាមួយក្រុមគ្រួសារ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត ព្រមទាំងសូមជូនពរដល់បងប្អូនដែលរងរបួស ឲ្យឆាប់បានជាសះស្បើយ និងត្រឡប់មកជីវិតប្រក្រតីឡើងវិញ។

ទន្ទឹមនឹងនេះ យើងខ្ញុំសូមសម្ដែងនូវការគាំទ្រ និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ ប.ស.ស និងមន្ត្រីពាក់ព័ន្ធ ដែលបានចុះអន្តរាគមន៍ដោយផ្ទាល់ និងយកចិត្តទុកដាក់ជួយសង្គ្រោះជនរងគ្រោះយ៉ាងទាន់ពេលវេលា ដោយបង្ហាញពីស្មារតីទទួលខុសត្រូវ មេត្តាធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ និយោជិត និងប្រជាពលរដ្ឋ។

សេចក្តីប្រកាសព័ត៌មានស្តីពីករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វ...
23/05/2026

សេចក្តីប្រកាសព័ត៌មានស្តីពីករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦


#មន្ទីរការងារមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
#ណយច័ន្ទតារា

ស្របតាមផែនការយុទ្ធសាស្ត្រ និងទិសដៅដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការដឹក...
15/05/2026

ស្របតាមផែនការយុទ្ធសាស្ត្រ និងទិសដៅដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមហេង សួរ ក្នុងគោលបំណងពង្រឹងសុខដុមរមនា និងទំនាក់ទំនងការងារល្អរវាងនិយោជក និងកម្មករនិយោជិតក្នុងវិស័យកសិឧស្សាហកម្ម ព្រមទាំងជំរុញការអនុវត្តការងារស្របតាមច្បាប់ការងារ និងស្តង់ដារការងារល្អប្រសើរ។

នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ងូក សុវណ្ណ អនុប្រធានមន្ទីរ តំណាងដ៏ខ្ពង់ខ្ពស់លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារ ដែលមានការិយាល័យមុខរបរ និងហត្ថពលកម្ម និងការិយាល័យផែនការ ចូលរួមសហការជាមួយនាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតកម្ម-សិប្បកម្ម និងកសិឧស្សាហកម្ម ចំនួន ៣ក្រុមហ៊ុន នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

យុទ្ធនាការនេះ មានកម្មករនិយោជិតចូលរួមសរុបចំនួន ២២៣នាក់ ស្រី ៨១នាក់ ក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន ដាកឡាក មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ ចូលរួមចំនួន ៦០នាក់ ស្រី ២៣នាក់
២. ក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី ចូលរួមចំនួន ៨៧នាក់ ស្រី ៣៣នាក់
៣. ក្រុមហ៊ុន កូវីផាម៉ា ចូលរួមចំនួន ៧៦នាក់ ស្រី ២៥នាក់

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានសាខាបេឡាជាតិសន្តិសុខសង្គម លោកអភិបាលរងស្រុកពេជ្រាដា លោកអធិការរង លោកមេឃុំ និងលោកមេប៉ុស្តិ៍ពាក់ព័ន្ធផងដែរ។

ការចុះផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនៅទីតាំងក្រុមហ៊ុនផ្ទាល់ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងមានកិច្ចសហការល្អ ដោយផ្តោតសំខាន់លើការអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការការពារសិទ្ធិកុមារ ការលុបបំបាត់ពលកម្មកុមារ និងការរួមចំណែកកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព សមធម៌ និងសុខដុមរមនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភាក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»ខេត្ត...
13/05/2026

ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា
ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»

ខេត្តមណ្ឌលគិរី : នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្ត នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។

ពិធីនេះបានរៀបចំឡើងស្របតាមគោលនយោបាយជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ លក្ខខណ្ឌការងារ សុខុមាលភាព និងជីវភាពរស់នៅរបស់កម្មករ និយោជិត ឲ្យកាន់តែប្រសើរឡើង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងក្រុមហ៊ុន សហគ្រាស បងប្អូនកម្មករ និយោជិត ប្រជាពលរដ្ឋ បងប្អូនជនជាតិដើមភាគតិច និងបងប្អូនជនជាតិភាគតិច ក្រុមការងារយុវជន និងប្អូនៗក្មួយៗសិស្សានុសិស្សសរុបជាង ៥០០ នាក់ ដោយពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ «សន្តិភាព» រដ្ឋបាលខេត្តមណ្ឌលគិរី
ហើយអ្នកចូលរួមទទួលបានអាវ និងក្រម៉ា គ្រប់ៗគ្នា ដោយសេចក្តីគោរព 🙏🙏🙏

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរីបានន...
21/04/2026

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរីបាននាំយកទេយ្យទាន និងបច្ច័យ រួមជាមួយ សារលិខិតចូលរួមរំលែកទុក្ខ ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារឯកឧត្តម ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្ត មណ្ឌលគិរី។

យើងខ្ញុំទាំងអស់គ្នា និងក្រុមគ្រួសារសូមបង្ហាញនូវការគោរព ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ដ៏ធំធេងនេះ ហើយសូមឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធលោកជំទាវដែលបានទទួលមរណភាព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមថ្វាយព្រះពរ​ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ សូមព្រះអង្គមាន...
19/04/2026

សូមថ្វាយព្រះពរ​ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរ​ណ៍ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា​ និងសូមព្រះអង្គចៀសចាកឆ្ងាយពីព្រះរោគាព្យាធិនានា ដើម្បី​បន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាយូរអង្វែងតរៀងទៅ។

នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក...
08/04/2026

នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom នៅរដ្ឋបាលសាលាខេត្ត ស្តីពីការជំរុញអនុវត្តការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង អនុប្រធានគណៈអចិន្ត្រៃយ៍ គ.ជ.ប.ជ ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យឲ្យមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងអាចទុកចិត្តបាន ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ជាពិសេសការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារ ដែលជាក្រុមងាយរងគ្រោះ។

លោកជំទាវបានបញ្ជាក់ថា ការប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យនេះ គឺស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតីហ៊ុន ម៉ាណែត ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងសន្តិសុខសង្គម និងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏អនុវត្តតាមយុទ្ធសាស្ត្រ និងផែនការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយ ឯកឧត្តមហេង សួរ ក្នុងការលើកកម្ពស់ការគ្រប់គ្រងទេសន្តរប្រវេសន៍ឲ្យមានសុវត្ថិភាព ស្របច្បាប់ និងមានសុចរិតភាព។

ក្នុងន័យនេះ រដ្ឋបាលមន្ទីរបានប្តេជ្ញាចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញការប្រមូលទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយ មានគុណភាព និងអាចប្រើប្រាស់បានជាក់ស្តែង ដើម្បីធានាថា ពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារនៅក្នុងគ្រួសារ ទទួលបានការការពារ ការថែទាំ និងឱកាសអភិវឌ្ឍសមត្ថភាពសមស្រប ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ជាតិ។

នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុន THACO AGRI ដែលមានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងក្រចេះ បាន...
08/04/2026

នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុន THACO AGRI ដែលមានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងក្រចេះ បានអញ្ជើញចូលសម្តែងការគួរសម និងជូនពរថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ក្នុងបរិយាកាសគោរព និងសាមគ្គីភាព។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហការល្អរបស់មន្ទីរ ដែលនៅក្នុងឆ្នាំ២០២៥ កន្លងមក បានសម្របសម្រួល និងបញ្ជូនកម្លាំងពលកម្មជាង ១០០ នាក់ ទៅបម្រើការងារនៅក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើសុំឲ្យមន្ទីរបន្តជួយផ្សព្វផ្សាយ និងបញ្ជូនកម្មករនិយោជិតបន្ថែម ដែលក្រុមហ៊នមានតម្រូវការ ប្រមាណជាង ១០០០ នាក់ ដែលមានអាយុចាប់ពី ១៨ ដល់ ៤៥ ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មកំពុងកើនឡើង។

ឆ្លើយតបនឹងសំណើនេះ លោក ណយ ច័ន្ទតារា បានមានប្រសាសន៍ថា រដ្ឋបាលមន្ទីររីករាយ និងតែងតែត្រៀមខ្លួនជាស្រេច ក្នុងការផ្សព្វផ្សាយ និងបន្តបញ្ជូនបងប្អូនកម្មករនិយោជិតឲ្យទទួលបានឱកាសការងារសមរម្យ មានប្រាក់ចំណូល និងលក្ខខណ្ឌការងារល្អប្រសើរ។ កិច្ចសហការនេះបានបង្ហាញពីការរឹតបន្តឹងទំនាក់ទំនងល្អរវាងភាគីពាក់ព័ន្ធ ដើម្បីធានាសុខដុមរមនា សុវត្ថិភាព និងស្ថិរភាពការងារ រវាងកម្មករនិយោជិត និងនិយោជក។

ទន្ទឹមនឹងនេះ មន្ទីរក៏បានណែនាំឲ្យក្រុមហ៊ុនបន្តគោរពយ៉ាងខ្ជាប់ខ្ជួន ច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍របស់កម្មករនិយោជិត ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវធិបតីហ៊ុន ម៉ាណែត និងការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលដឹកនាំដោយ ឯកឧត្តម ហេង សួរ ដែលផ្តោតលើការកែលម្អគុណភាពការងារ និងបង្កើនឱកាសការងារឲ្យប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានទទួលភេសជ្ជៈពីតំណា...
07/04/2026

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានទទួលភេសជ្ជៈពីតំណាងក្រុមហ៊ុន មេហ្គា ហ្វឺស ផ្លេនថេសិន (ខេមបូឌា) អិលធីឌី ដែលបាននាំយកមកជូនពរ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងមកដល់នាពេលខាងមុខ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា សកម្មភាពនេះ គឺជាការបង្ហាញពីការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងមន្ទីរ និងក្រុមហ៊ុន ដើម្បីរួមចំណែកលើកកម្ពស់សុខដុមរមនា និងសុវត្ថិភាពការងារ រវាងកម្មករនិយោជិត និងនិយោជក ស្របតាមប្រពៃណី និងវប្បធម៌ដ៏ល្អប្រពៃរបស់ជាតិខ្មែរ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន មេហ្គា ហ្វឺស ផ្លេនថេសិន (ខេមបូឌា) អិលធីឌី ដែលបាននាំយកភេសជ្ជៈមកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងការគាំទ្រ និងសហការល្អជាមួយមន្ទីរ ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខេត្តមណ្ឌលគិរី។

Address

76A
Senmonorom

Website

Alerts

Be the first to know and let us send you an email when មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តមណ្ឌលគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category