Admin Toch

Admin Toch Admin Toch posted only photos take from admin like people beautiful and photos natural.

13/02/2026

បារាំងចេះនិយាយកំប្លែងខ្មែរទៀត 🤣🤣

ខ្ញុំយល់ថាបំណុលអាចជាបន្ទុកដ៏ធំមួយ ប៉ុន្តែប្រសិនបើយើងព្យាយាមដោះស្រាយ វាតែងតែមានដំណោះស្រាយជានិច្ច។ ថ្ងៃនេះ ខ្ញុំនឹងចែករំលែ...
02/06/2025

ខ្ញុំយល់ថាបំណុលអាចជាបន្ទុកដ៏ធំមួយ ប៉ុន្តែប្រសិនបើយើងព្យាយាមដោះស្រាយ វាតែងតែមានដំណោះស្រាយជានិច្ច។ ថ្ងៃនេះ ខ្ញុំនឹងចែករំលែកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយអ្នកកាត់បន្ថយបំណុល និងត្រឡប់មកមានសុខភាពហិរញ្ញវត្ថុល្អឡើងវិញ។

១. វាយតម្លៃបំណុលរបស់អ្នក
ជំហានដំបូងគឺត្រូវដឹងច្បាស់ថាអ្នកជំពាក់អ្វីខ្លះ។

រៀបបញ្ជីបំណុលទាំងអស់: កត់ត្រាគ្រប់ប្រភេទបំណុលដែលអ្នកមាន ដូចជាបំណុលកម្ចីទិញផ្ទះ បំណុលកម្ចីផ្ទាល់ខ្លួន បំណុលកាតឥណទាន ឬបំណុលផ្សេងៗទៀត។
កត់ត្រាព័ត៌មានលម្អិត: សម្រាប់បំណុលនីមួយៗ សូមកត់ត្រា៖
ចំនួនទឹកប្រាក់ដើម
អត្រាការប្រាក់
ការទូទាត់អប្បបរមា ប្រចាំខែ
កាលបរិច្ឆេទកំណត់
ការធ្វើបែបនេះនឹងជួយអ្នកមើលឃើញរូបភាពរួមនៃបំណុលរបស់អ្នក និងរៀបចំផែនការបានត្រឹមត្រូវ។

២. រៀបចំថវិកា
ការបង្កើតគម្រោងថវិកាគឺជារឿងសំខាន់បំផុតដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។

តាមដានចំណូល-ចំណាយ: កត់ត្រារាល់ចំណូល និងចំណាយរបស់អ្នកប្រចាំខែ។ វានឹងជួយអ្នកដឹងថាលុយរបស់អ្នកទៅណា។
កំណត់ចំណាយដែលមិនចាំបាច់: កាត់បន្ថយចំណាយលើរបស់របរដែលមិនចាំបាច់ ដូចជាការកម្សាន្ត ការញ៉ាំអាហារក្រៅច្រើនពេក ឬការទិញទំនិញដែលមិនមានប្រយោជន៍។ លុយដែលសន្សំបានអាចយកទៅសងបំណុល។
កំណត់គោលដៅជាក់លាក់: កំណត់គោលដៅថាតើអ្នកចង់សងបំណុលប៉ុន្មានក្នុងមួយខែ ឬក្នុងរយៈពេលប៉ុន្មាន។
៣. ជ្រើសរើសយុទ្ធសាស្ត្រសងបំណុល
មានយុទ្ធសាស្ត្រល្បីៗពីរដែលអ្នកអាចប្រើបាន៖

វិធីសាស្ត្របំណុលដុំព្រិល (Debt Snowball Method):

ចាប់ផ្តើមសងបំណុលតូចបំផុតមុនគេ ដោយបង់ប្រាក់លើសពីការទូទាត់អប្បបរមា។
នៅពេលបំណុលតូចនោះសងរួចរាល់ សូមយកប្រាក់ដែលធ្លាប់បង់នោះទៅបន្ថែមលើបំណុលបន្ទាប់ដែលតូចជាងគេរហូតទាល់តែបំណុលទាំងអស់ត្រូវបានសងអស់។
វិធីនេះជួយបង្កើនកម្លាំងចិត្តព្រោះអ្នកនឹងឃើញបំណុលមួយចំនួនត្រូវបានសងរួចរាល់លឿន។
វិធីសាស្ត្របំណុល avalanche (Debt Avalanche Method):

ចាប់ផ្តើមសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតមុនគេ ដោយបង់ប្រាក់លើសពីការទូទាត់អប្បបរមា។
វិធីនេះជួយសន្សំប្រាក់លើការប្រាក់បានច្រើនជាងក្នុងរយៈពេលវែង។
ជ្រើសរើសវិធីសាស្ត្រណាមួយដែលសក្តិសមនឹងស្ថានភាពហិរញ្ញវត្ថុ និងកម្លាំងចិត្តរបស់អ្នក។

៤. ស្វែងរកប្រាក់ចំណូលបន្ថែម
ការងារក្រៅម៉ោង: រកការងារក្រៅម៉ោង ឬធ្វើអាជីវកម្មតូចតាចដើម្បីបង្កើនចំណូល។
លក់របស់របរចាស់ៗ: លក់របស់របរដែលអ្នកលែងប្រើប្រាស់ ប៉ុន្តែនៅមានតម្លៃ។ ប្រាក់ដែលបានមកអាចយកទៅសងបំណុល។
៥. ចរចាជាមួយម្ចាស់បំណុល
ប្រសិនបើអ្នកជួបការលំបាកក្នុងការទូទាត់ប្រាក់ សូមកុំស្ងៀម។
ទាក់ទងម្ចាស់បំណុល: ពន្យល់ពីស្ថានភាពរបស់អ្នក ហើយសុំចរចាលើលក្ខខណ្ឌបង់ប្រាក់ ដូចជាបន្ថយអត្រាការប្រាក់ ឬពន្យារពេលបង់។ ប្រសិនបើអ្នកមានឆន្ទៈ និងមានឥរិយាបថល្អ ខ្ញុំជឿថា ពួកគាត់ប្រាកដជាអនុគ្រោះ ឬរួមគ្នារកដំណោះស្រាយជូនអ្នក។
៦. ជៀសវាងការបង្កើតបំណុលថ្មី
ខណៈពេលដែលអ្នកកំពុងកាត់បន្ថយបំណុល សូមព្យាយាមជៀសវាងការបង្កើតបំណុលថ្មី។ បើអាច សូមបញ្ឈប់ការប្រើប្រាស់កាតឥណទាន ឬកម្ចីផ្សេងៗទៀតរហូតដល់អ្នកមានស្ថិរភាពហិរញ្ញវត្ថុ។
#បំណុល

មេរៀនខ្លះៗអំពីលុយ:ទី១ ត្រូវមានលុយបំរុងទុកនៅខ្លួន យ៉ាងហោចណាស់៦ខែនៃការចំណាយសម្រាប់ប្រចាំខែទី២ ត្រូវដកសន្សំមុនចាយ កុំចាយរួច...
02/06/2025

មេរៀនខ្លះៗអំពីលុយ:

ទី១ ត្រូវមានលុយបំរុងទុកនៅខ្លួន យ៉ាងហោចណាស់៦ខែនៃការចំណាយសម្រាប់ប្រចាំខែ

ទី២ ត្រូវដកសន្សំមុនចាយ កុំចាយរួចទើបសន្សំ

ទី៣ លុយមិនមែនជាអ្វីគ្រប់យ៉ាង តែត្រូវចាំថាយើងគ្រប់គ្នារស់ដោយសារលុយ

ទី៤ រៀនសន្សំមិនថាលុយកាក់សេន ព្រោះពេលពិបាកមិនអាចខ្ចីអ្នកដទៃបានឡើយ

ទី៥ កុំខ្ជះខ្ជាយលុយ លើរបស់មិនចាំបាច់ ត្រូវទិញរបស់ដែលអាទិភាពជាមុនសិន

ទី៦ កុំធ្វើពុតជាអ្នកមាន ព្រោះអាចឲ្យអ្នកក្របាន

ទី៧ រៀនគ្រប់គ្រងលុយ ចាត់ចែងចំណូលចំណាយ និងកត់ត្រាការចំណាយជាប្រចាំ

ទី៨ ត្រូវតែសន្សំទុកដើម្បីគោលដៅណាមួយដាច់ខាត បើមិនឆ្លៀតសន្សំ ទោះបីកន្លងផុត ៥ឆ្នាំ ១០ឆ្នាំក៏មិនសល់។

ចង់ឲ្យប្រពន្ធស្អាតកុំក្បត់ចិត្តចង់ឲ្យប្ដីអាណិតស្ដីពីរោះចង់កើតមង្គលចេះខ្ពើមពាក្យឈ្លោះចង់គ្រួសារខ្ពស់កុំក្បត់ចិត្តគ្នា។ចង់...
01/06/2025

ចង់ឲ្យប្រពន្ធស្អាតកុំក្បត់ចិត្ត
ចង់ឲ្យប្ដីអាណិតស្ដីពីរោះ
ចង់កើតមង្គលចេះខ្ពើមពាក្យឈ្លោះ
ចង់គ្រួសារខ្ពស់កុំក្បត់ចិត្តគ្នា។

ចង់ស្នាមញញឹមនៅក្នុងគ្រួសារ
ត្រូវស្មោះមេត្តាយោគយល់គ្រប់គ្រា
កុំប្រឹងឈ្លោះប្រឹងរកទ្រព្យធូរធារ
គ្រួសារសុខជារស់នៅសប្បាយ។
(និពន្ធដោយ ដួងសុវណ្ណ)

ដុំដែកទម្ងន់ 1,000 ក្រាម ដែលមានតម្លៃត្រឹមតែ 100 ដុល្លា តែប៉ុណ្ណោះ ✅បើយកវាទៅធ្វើជាក្រចកជើងសេះ តម្លៃរបស់វាឡើងដល់ 250 ដុល្ល...
01/06/2025

ដុំដែកទម្ងន់ 1,000 ក្រាម ដែលមានតម្លៃត្រឹមតែ 100 ដុល្លា តែប៉ុណ្ណោះ ✅

បើយកវាទៅធ្វើជាក្រចកជើងសេះ តម្លៃរបស់វាឡើងដល់ 250 ដុល្លារ។

យកវាទៅផលិតជាម្ជុលដេរ យើងអាចលក់បានសរុបប្រហែល 70,000 ដុល្លារ។

បើយកវាទៅធ្វើជាវត្ថុធាតុដើមផលិតនាឡិកាប្រណិត តម្លៃរបស់វាអាចឡើងដល់ 6 លានដុល្លារ។

ប៉ុន្តែ​បើចម្រាញ់​វា​ទៅជា​សមាសធាតុ​ឡាស៊ែរ​បច្ចេកវិទ្យា​ខ្ពស់​ដែល​ប្រើ​ក្នុង​បន្ទះ​សៀគ្វី​កុំព្យូទ័រ ដែកមួយដុំដូចគ្នា​ននេះ ស្រាប់តែ​មាមានតម្លៃ 15លាន​ ដុល្លារ​។

👉 តម្លៃពិតរបស់អ្នក មិនត្រូវបានកំណត់ដោយអ្វីដែលជាប្រភពរបស់អ្នកនោះទេ គឺវាកំណត់ដោយវិធីដែលអ្នកអភិវឌ្ឍជំនាញរបស់អ្នក និងអនុវត្តវា។

22/05/2025

⛔កម្ពុជារកឃើញអ្នកដាច់លុយក្នុងខែឧសភាថ្មី 16លានករណី ក្នុងនោះមានទាំងខ្ញុំផងដែរ🥹🥹🥹🥹

29/04/2025

លេងបាល់សុខៗ បបួលគ្នាវ៉ៃមួយស្មើរ 🥊🥊

27/04/2025

រឿងថ្មី #ណាចាការវិលត្រលប់អាទិទេពបិសាច ភាគ 05

27/04/2025

រឿងថ្មី #ណាចាការវិលត្រលប់អាទិទេពបិសាច ភាគ 04

27/04/2025

រឿងថ្មី #ណាចាការវិលត្រលប់អាទិទេពបិសាច ភាគ 03

27/04/2025

រឿងថ្មី #ណាចាការវិលត្រលប់អាទិទេពបិសាច ភាគ 02

26/04/2025

រឿងថ្មី #ណាចាការវិលត្រលប់អាទិទេពបិសាច ភាគ 01

Address

St. 11
Prey Vêng
14553

Website

Alerts

Be the first to know and let us send you an email when Admin Toch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share