Piak

Call Directions Website Contact the business

Piak Enthusiast Photographer: Birds/Wildlife, Landscape, Travel and Droning.
(1)

ពុកម៉ែបងប្អូនដែលលឺចាស់ៗ តែងនិយាយទេថា: "បើចង់មកលេងអង្គរ កុំប៉ង បើប៉ងចង់មក អាចនឹងមិនបានមកលេងទេ ។ យើងអាចមានធុរៈចាំបាច់ណាមួយ...
09/10/2026

ពុកម៉ែបងប្អូនដែលលឺចាស់ៗ តែងនិយាយទេថា:
"បើចង់មកលេងអង្គរ កុំប៉ង បើប៉ងចង់មក អាចនឹងមិនបានមកលេងទេ ។ យើងអាចមានធុរៈចាំបាច់ណាមួយមករាំងមិនអោយមកលេងតាមគម្រោងមិនខាន។"

ប្រាសាទអង្គរវត្តស្អាតគ្រប់រដូវកាល អ្នកប្រាថ្នាចង់មកលេង នៅមិនទាន់បានមកលេង យើងម្ចាស់ផ្ទះត្រឹម 18លាននាក់ មិនអាចស្រែកលឺដល់ 8302លាននាក់ទាំងអស់នោះទេ ប៉ុន្តែយើងស្រែកផ្សាយបានប៉ុណ្ណា យើងបន្តស្រែកផ្សាយតាមលទ្ធភាព ឬចំណង់ចំណូលចិត្តរៀងៗខ្លួនប៉ុណ្ណឹង ។

ស្រុកគេៗនៅផ្សាយពីប្រាសាទរបស់គេតាម banner broucher.. លើវេបសាយទេសចរណ៍ធំៗ ម្តេចយើងត្រូវឈប់ផ្សាយពីអង្គរ?
#បន្តផុសពីអង្គរវត្ត

09/10/2026

Drone hungry for more travel footages

09/10/2026

ទំនេរបុណ្យក្នុងរដូវបុណ្យភ្ជុំ កុំភ្លេចមក អើតមើលដំរីនៅ Safari ផង


#ដំរី

06/10/2026

វិឌីអូខ្លី សត្វស្លាបថ្មី : Pied Avocet

សម្រាប់អ្នកចូលចិត្តថត និងមើលសត្វស្លាបក្តីស្រមៃរបស់ពួកយើងគឺថតបាន ឬបានឃើញសត្វថ្មី ដើម្បីជាកំណត់ត្រាសម្រាប់ប្រទេសរបស់ខ្លួនថ...
05/10/2026

សម្រាប់អ្នកចូលចិត្តថត និងមើលសត្វស្លាប
ក្តីស្រមៃរបស់ពួកយើងគឺថតបាន ឬបានឃើញសត្វថ្មី
ដើម្បីជាកំណត់ត្រាសម្រាប់ប្រទេសរបស់ខ្លួន

ថ្ងៃទី៤ តុលា ចាត់ទុកជាថ្ងៃសំណាងអស្ចារ្យ
ខ្ញុំបានមកលេងស្រុក១ថ្ងៃក៏ថតបានសត្វស្លាបថ្មី សម្រាប់ប្រទេសយើង ។

សត្វនេះមិនទាន់មានឈ្មោះជាភាសាខ្មែរនៅឡើយទេរង់ចាំអ្នកជំនាញដាក់ឈ្មោះ ។
ហើយឈ្មោះជាភាសាអង់គ្លេសគឺ: Pied Avocet

មានវត្តមាននៅតំបន់មេឌីទែរ៉ាណេ អឺរ៉ុប មជ្ឈិមបូព៌ា និងផ្នែកខ្លះនៅអាស៊ីចាប់ពី ទួរគី ដល់ភាគខាងជើងម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន ។ល។ សត្វនេះចូលចិត្តរស់ និងបន្តពូជតាមឆ្នេរទឹកប្រៃ វាលភក់ តំបន់ទឹកឡើងចុះ ជួនកាលក៏មានចុះតាមបឹង ស្រះ និងតំបន់ទឹកជន់ ។ល។

ថតនៅប៉ោយប៉ែត
04/10/26



ជយោ! ផុស ពីសត្វស្លាប ក៏អាចរកលុយបានដែរ ខំឡើងៗ
03/10/2026

ជយោ! ផុស ពីសត្វស្លាប ក៏អាចរកលុយបានដែរ ខំឡើងៗ

តោះមកស្គាល់សត្វចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលមានពណ៌ឆោមលោមស្រស់សោភា ទាំងអស់គ្នា ។ប៉ាក់ខ្ទៀវចិញ្ចើមវែង ~ Fairy Pittaជាសត្...
02/10/2026

តោះមកស្គាល់សត្វចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលមានពណ៌ឆោមលោមស្រស់សោភា ទាំងអស់គ្នា ។

ប៉ាក់ខ្ទៀវចិញ្ចើមវែង ~ Fairy Pitta

ជាសត្វចូលចិត្តរកស៊ីលើដី ចំណីរបស់វាមានពពួក ជន្លេន ដង្កូវ កូនកង្កែប កញ្ចែ កូនថ្លែន ជីងចង់ជាដើម ។ល។
បច្ចុប្បន្នស្ថិតនៅក្នុងប្រភេទងាយរងគ្រោះ (VU) ជាសាកល ។

សត្វនេះបន្តពូជនៅខែ មេសា - កញ្ញា នៅអាស៊ីភាគឦសានមានជប៉ុន តៃវ៉ាន់ កូរ៉េ ។ល។ រដូវរងារ ចន្លោះពីខែ តុលា ដល់ខែមិនា សត្វនេះធ្វើបន្លាស់ទីមកកាន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជាផងដែរ ។

ថ្មីៗសត្វនេះបានមកដល់កម្ពុជាយើង ហើយបាននឹងកំពុងបង្អួតរាងបង្ហាញសម្រស់ឲ្យអ្នកថត និងអ្នកមើលសត្វស្លាបបានថត និងគយគន់
យ៉ាងគាប់ចិន្តា ។

ការចូលរួមថែរក្សាសត្វស្លាប និងសត្វព្រៃមិនត្រឹមតែដើម្បីជាប្រយោជន៍ដល់ប្រព័ន្ធជីវៈចម្រុះរបស់យើងនោះទេ ប៉ុន្តែថែមទាំងទាក់ទាញទេសចរណ៍សត្វស្លាបសត្វព្រៃ ជាតិ និងអន្តរជាតិផងដែរ។

📍ខេត្តកណ្តាល
01/10/26

6 years apart, Preah Vihear temple
30/09/2026

6 years apart, Preah Vihear temple

29/09/2026

ភូមិពូតាំង មណ្ឌលគិរីក៏ជាទីទស្សនាថ្ងៃលិចយ៉ាងល្អផងដែរ ។

#ថ្ងៃលិច #មណ្ឌលគិរី
#ភូមិពូតាំង

29/09/2026

អត់មានអ្វីសប្បាយចិត្តជាងពេលថតសត្វថ្មីបាន សម្រាប់ខ្លួនឯងនោះទេ 🥰🦜

ប៉ាក់ខ្ទៀវចិញ្ចើមវែង ~ Fairy Pitta

អស់រយៈកាលជាច្រើនឆ្នាំ ចាប់តាំងពីមានវត្តមានចុះនៅភ្នំពេញ កាលខែ ឧសភា ២០២២ ផ្អើលអស់អ្នកថតសត្វស្លាបទូទាំងព្រះរាជាណាចក្រកម្ពុជា មកចោមរោមថតយ៉ាងគគ្រឹកគគ្រេង លើកលែងតែខ្ញុំអ្នកប៉ោយប៉ែតខកខានមកថតមិនទាន់ ។

ថ្ងៃនេះ ឱកាសក៏បានមកដល់ ថ្វីត្បិតជួបគ្នាលើកដំបូង ថតមិនទាន់ល្អ ក៏ចាត់ទុកថាជាកំណត់ត្រាសត្វថ្មីរបស់ខ្ញុំបន្ថែមទៅក្នុងបញ្ជីសត្វដែលថតបាន ។

Address

70b
Poipet
6011

Alerts

Be the first to know and let us send you an email when Piak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Piak:

Shortcuts

Share

Category