ខេត្តឧត្តរមានជ័យ-Oddar Meanchey Province

ខេត្តឧត្តរមានជ័យ-Oddar Meanchey Province ខេត្តឧត្តរមានជ័យ-ODDAR MEANCHEY PROVINCE

ច្បាស់ៗពីការបញ្ជាក់របស់ថ្នាក់ដឹកនាំកំពូល Peace Petroleum Cambodia ទាក់ទងនឹងដំណាក់កាល ក្នុងការនាំប្រេង ក៏ដូចជាឆ្លើយសំនួរថ...
11/03/2026

ច្បាស់ៗពីការបញ្ជាក់របស់ថ្នាក់ដឹកនាំកំពូល Peace Petroleum Cambodia ទាក់ទងនឹងដំណាក់កាល ក្នុងការនាំប្រេង ក៏ដូចជាឆ្លើយសំនួរថាសួរថា ហេតុអ្វីតម្លៃប្រេងមានការឡើងចុះ ?

មានបងប្អូនជាច្រើនបានសួរថា តម្លៃប្រេងកំណត់មកពីណា ហើយហេតុអ្វីបានជាវាឡើង ឬ ចុះ?
ខ្ញុំយល់ថា មុនពេលប្រេងអាចដាក់លក់ជូនបងប្អូនបាន វាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។

1️⃣ ទីផ្សារប្រេងពិភពលោក
ប្រេងត្រូវបានលក់នៅទីផ្សារអន្តរជាតិ តម្លៃអាចប្រែប្រួលតាម
• ស្ថានការណ៍ពិភពលោក
• ការផលិតប្រេង
• សង្គ្រាម ឬ វិបត្តិផ្សេងៗ

2️⃣ ការនាំចូលមកប្រទេសកម្ពុជា
មិនមានរោងចក្រចម្រាញ់ប្រេងដូច្នេះប្រេងដែលយើងប្រើ
ត្រូវតែនាំចូលពីក្រៅប្រទេស

3️⃣ ឃ្លាំងស្តុកប្រេង
ក្រោយនាំចូលប្រេង ត្រូវបានផ្ទុកក្នុងឃ្លាំងស្តុកមុននឹងបញ្ជូន
ទៅកាន់ស្ថានីយប្រេង

4️⃣ ការដឹកជញ្ជូនពីឃ្លាំង
ប្រេងត្រូវដឹកជញ្ជូនតាមរថយន្តស៊ីទែន
ទៅកាន់ស្ថានីយប្រេងនៅកាន់ទីក្រុង និងបណ្តាខេត្ត

5️⃣ ស្ថានីយប្រេង
ស្ថានីយគឺជាដំណាក់កាលចុងក្រោយ
ដែលលក់ប្រេងទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់

ដូច្នេះ មុនពេលប្រេងដែលអាចដាក់លក់ជូនបងប្អូនបាន វាត្រូវឆ្លងកាត់ប្រព័ន្ធជាច្រើន។
បើបងប្អូនយល់ពីប្រព័ន្ធនេះ ក៏នឹងជួយឲ្យយើងមើលឃើញពីបញ្ហាប្រេងបានច្បាស់ជាងមុន។

រាល់ដំណាក់កាលទាំងនេះ ក៏មានការចំណាយ និងភាពមិនច្បាស់លាស់ជាច្រើនផងដែរ ដូចជា តម្លៃប្រេងតាមទីផ្សារពិភពលោក ការដឹកជញ្ជូន ការផ្ទុក និងការប្រតិបត្តិការផ្សេងៗ។

ចុងក្រោយ តម្លៃប្រេងត្រូវបានកំណត់ដោយរដ្ឋាភិបាល ដើម្បីធានាថាប្រជាជននៅតែមានប្រេងប្រើប្រាស់ ហើយអ្នកធ្វើអាជីវកម្មក៏អាចបន្តធ្វើអាជីវកម្មបានផងដែរ។

សប្តាហ៍ទី១ ដើមខែមីនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៧០នាក់ បញ្ជូនទៅតុលាការក្នុងរយៈពេល ១សប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី១ រហូតដ...
11/03/2026

សប្តាហ៍ទី១ ដើមខែមីនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៧០នាក់ បញ្ជូនទៅតុលាការ

ក្នុងរយៈពេល ១សប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបន្តប្រតិបត្តិការអនុវត្តច្បាប់ ដោយបង្ក្រាបក្មេងទំនើងបានចំនួន១៤ករណី និងបានឃាត់ខ្លួនជនបង្កសរុប៧៧នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅនោះ រួមមាន រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង ខណៈក្មេងទំនើងដែលរត់គេចខ្លួនផ្សេងទៀត សមត្ថកិច្ចបាននិងកំពុងសហការស្រាវជ្រាវ ដោយប្ដេជ្ញាក្របួចកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការឱ្យបានជាដាច់ខាត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការក្ដៅ បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈអាណាព្យាបាល ត្រូវបានសម្ដេចទទូចឱ្យយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅ ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច។

ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់យកការដោះស្រាយបញ្ហាក្មេងទំនើង ជាវិញ្ញាសាអាទិភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ខណៈកម្លាំងនគរបាលជាតិ ត្រូវបង្កើនសកម្មភាពល្បាតតាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានលឿនបំផុត។

សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលជាតិ បានបង្ក្រាប ក្មេងទំនើងចំនួន១០៤ករណី ឃាត់ខ្លួនជនបង្ក៣៧៦នាក់បញ្ជូនទៅស្ថាប័នតុលាការ ដើម្បីទទួលការផ្ដន្ទាទោស៕

ដោយលោក សេង បូលីន

លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិបង្ក្រាប...
11/03/2026

លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែកុម្ភ: និងលើកទិសដៅបន្ត

ឧត្ដរមានជ័យ ៖ រសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែកុម្ភ: និងលើកទិសដៅបន្ត ដោយមានអញ្ជើញចូលរួមពី លោកនាយ/នាយរងការិយាល័យ លោក/លោកស្រីជានាយ នាយរងផ្នែក និងមន្ត្រីទាំងអស់ចំណុះផែនព្រហ្មទណ្ឌ បានចូលរួមផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បាននាំប្រសាសន៍ណែនាំ ក្រើនរំលឹក របស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដែលបានលើកឡើង នៅក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅគឺណែនាំអោយមន្ត្រីជំនាញព្រហ្មទណ្ឌ បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ការអនុវត្តដីកា ករណីក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្តរមានជ័យ ឲ្យកាន់តែល្អប្រសើរឡើង ។

មិននឹកស្មានថា ការគាំទ្រ PEACE 🕊️ កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ 🚀 កុំភ្លេចណាបងប្អូន 🎁 រង្វាន់ជាច្រើន កំពុងរងចាំលោកអ្ន...
25/02/2026

មិននឹកស្មានថា ការគាំទ្រ PEACE 🕊️ កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ 🚀 កុំភ្លេចណាបងប្អូន 🎁 រង្វាន់ជាច្រើន កំពុងរងចាំលោកអ្នក នៅ PEACE សន្សំកុសល់ ❤️
ទីតាំង : https://maps.app.goo.gl/1o6HjTj5qvoWsbWg8

Wow, កាន់តែចាក់ កាន់តែឈ្នះរង្វាន់ 🎁 តោះបងប្អូនទាំងអស់គ្នា ចាក់សាំងដើម្បីឈ្នះរង្វាន់នៅ ស្ថានីយ៍ ភីស រកាកោង 🚀ទីតាំង📍 https...
21/02/2026

Wow, កាន់តែចាក់ កាន់តែឈ្នះរង្វាន់ 🎁 តោះបងប្អូនទាំងអស់គ្នា ចាក់សាំងដើម្បីឈ្នះរង្វាន់នៅ ស្ថានីយ៍ ភីស រកាកោង 🚀
ទីតាំង
📍 https://maps.app.goo.gl/eJsuiruxKSK35wYZ8?g_st=ic

#យេីងរួមយេីងខ្លាំង

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម...
21/02/2026

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង

ឧត្ដរមានជ័យ : នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងសំរោង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង។

ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ខូវ លី ក៏បានមានមតិសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្ដកោតសរសើរ ដល់មន្រ្ដីរាជការទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាការពារភូមិគ្រប់រូប ដែលតែងតែយកចិត្ដទុកដាក់បំផុត បំរើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសំរោងទាំងថ្ងៃយប់បានយ៉ាងល្អ ទោះក្នុងកំឡុងពេលប្រទេសជាតិកំពុងជួបការឈ្លានពានពីចោរសៀមយ៉ាងណាក្ដី។

លោកឧត្ដមសេនីយ៍ ក៏បានឧបត្ថមសំលៀកបំពាក់ដល់បងប្អូនប្រជាការពារភូមិក្នុងក្រុងសំរោង ម្នាក់ ១កំប្លេរ ចំនួន ៤១២នាក់ សរុបជាទឹកប្រាក់ ២៣.០០០.០០០រៀលផងដែរ។

ជាកិច្ចបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរំលឹកដល់មន្រ្ដីរាជការមូលដ្ឋាន កងកម្លាំងទាំងបី និងប្រជាការពារភូមិគ្រប់រូប ត្រូវយកចិត្ដទុកដាក់ និងចាប់ដៃគ្នាជាធ្លុងមួយ រួបរួមគ្នាកំចាត់អំពើរអបាយមុខផ្សេងក្នុងមូលដ្ឋាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានទំនុកចិត្ដលើរាជរដ្ឋាភិបាល។

រូបភាព អត្ថបទ_ការិ.ផ្សព្វផ្សាយអប់រំ
https://t.me/policeoddarmeanchey

ការវិវត្តន៍របស់ Peace Petroleum Cambodia គឺកើតចេញពីការរួបរួមពិតប្រាកដ !!! សូមអរគុណសាទរបងថ្នាក់ដឹកនាំ និងម្ចាស់ស្ថានីយ៍ទា...
19/02/2026

ការវិវត្តន៍របស់ Peace Petroleum Cambodia គឺកើតចេញពីការរួបរួមពិតប្រាកដ !!! សូមអរគុណសាទរបងថ្នាក់ដឹកនាំ និងម្ចាស់ស្ថានីយ៍ទាំងអស់ ទីបំផុតផ្លែផ្កាចាប់ផ្តើមលូតលាស់ហើយ !!!

[English Below] គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​មានពលរដ្ឋភៀសសឹក៧០.៥១៦នាក់ទៀត ក្នុងនោះមានកុមារ​២៤.៩២៤នាក់ ...
19/02/2026

[English Below] គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​មានពលរដ្ឋភៀសសឹក៧០.៥១៦នាក់ទៀត ក្នុងនោះមានកុមារ​២៤.៩២៤នាក់ ពុំទាន់អាច​វិលទៅលំនៅឋានវិញនៅឡើយទេ។

As of the morning of 19 February 2026, there are 70,516 displaced persons remaining, including 24,924 children, who have not yet been able to return to their homes.

អបអរសាទរ ទីបំផុត ការិយាល័យរបស់ Peace Petroleum Cambodia បានសម្ភោធរួចរាល់ !!! សង្ឃឹមថា សាខា PEACE នឹងរួចរាល់ទាំងអស់ ក្នុង...
04/02/2026

អបអរសាទរ ទីបំផុត ការិយាល័យរបស់ Peace Petroleum Cambodia បានសម្ភោធរួចរាល់ !!! សង្ឃឹមថា សាខា PEACE នឹងរួចរាល់ទាំងអស់ ក្នុងពេលឆាប់ៗនេះ 🕊️

 #សកម្មភាពបង្រៀននិងរៀននៅទីទួលសុវត្ថិភាពនៅសាលារៀនបណ្ដោះអាសន្នជំរំសុវត្តិភាពវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័...
04/02/2026

#សកម្មភាពបង្រៀននិងរៀននៅទីទួលសុវត្ថិភាព
នៅសាលារៀនបណ្ដោះអាសន្នជំរំសុវត្តិភាពវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
@ចុងកាល់,03/02/2026

[English Below] គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ មានពលរដ្ឋភៀសសឹក៦.២២១នាក់ទៀតបានវិលទៅលំនៅឋាន។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជ...
04/02/2026

[English Below] គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ មានពលរដ្ឋភៀសសឹក៦.២២១នាក់ទៀតបានវិលទៅលំនៅឋាន។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជាង៦សែន៤ម៉ឺន​នាក់ មានប្រមាណ៨៥ភាគរយហើយបានវិលទៅលំនៅឋានវិញ៕

As of the morning of 4 February, an additional 6,221 displaced persons returned to their homes. As of now, approximately 85 percent of more than 640,000 displaced persons have reintegrated into their communities.

គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៦.២២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្...
04/02/2026

គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៦.២២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៥ម៉ឺននាក់ ឬជិត៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន៩៧.៨៧៨នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា៕

As of the morning of 4 February 2026, an additional 6,221 displaced persons returned to their homes. As of now, approximately 550,000 people, equivalent to about 85 percent of the total of more than 640,000 displaced persons, have reintegrated into their communities. Therefore, there are 97,878 displaced persons remaining in displacement camps.

Address

National Road 68
Phumi Puok

Website

Alerts

Be the first to know and let us send you an email when ខេត្តឧត្តរមានជ័យ-Oddar Meanchey Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share