កេសា - Kesa

កេសា - Kesa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from កេសា - Kesa, Camera/Photo, Phum Prek Thmey.

សង្រ្កាន្តវត្តជម្ពូវ័ន________________________________________ថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ...
05/04/2023

សង្រ្កាន្តវត្តជម្ពូវ័ន

________________________________________

ថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី14 ខែមេសា ឆ្នាំ2023

*វត្តជម្ពូវ័ន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល

09/08/2022
*រីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ________________________________________-សង្ក្រាន្តវត្តយើងសូមចូលឆ្នាំខ្មែរប្...
10/04/2022

*រីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

________________________________________

-សង្ក្រាន្តវត្តយើង

សូមចូលឆ្នាំខ្មែរប្រែមានរស្មី ទទួលសិរីកុំបីសាបសូន្យ
ជួបជុំសាច់ញាតិសង្គ្រោះបងប្អូន ម៉ែឪជួបកូនសប្បាយដោយធម៌

វត្តជម្ពូវ័ន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល

*ឆ្នាំនេះសង្ក្រាន្តចូលមកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទីព្រឹក—————————————...
05/04/2022

*ឆ្នាំនេះសង្ក្រាន្តចូលមកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទីព្រឹក
———————————————————————
+ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ គ.ស.២០២២ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ:

- ឆ្នាំនេះសង្ក្រាន្តចូលមកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទីព្រឹក ។
- ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃវ័នបត។
- ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃឡើងស័ក។ គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូរណ៍ ចូលឆ្នាំខាល ចត្វាស័ក តរៀងទៅ។
ឆ្នាំនេះទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី នឹងយាងមកឃុំគ្រងទឹកដីព្រះរាជាណាចក្រកម្ពុជា។

+ពិធីបុណ្យមាឃបូជា គឺជាបុណ្យមួយដែលប្រជាពុទ្ធសាសនិក ក្នុងដែនកម្ពុជរដ្ឋតែងតែប្រារឰឡើងដើម្បីរលឹកដល់ព្រឹត្តិការណ៍ធំៗ ៤យ៉ាងរបស...
14/02/2022

+ពិធីបុណ្យមាឃបូជា គឺជាបុណ្យមួយដែលប្រជាពុទ្ធសាសនិក ក្នុងដែនកម្ពុជរដ្ឋតែងតែប្រារឰឡើងដើម្បីរលឹកដល់ព្រឹត្តិការណ៍ធំៗ ៤យ៉ាងរបស់ព្រះបរមគ្រូនៃយើង។
ហេតុ៤ប្រការនោះគឺ:
១. ថ្ងៃទ្រង់ប្រជុំចតុរង្គសន្និបាត (ប្រកបដោយអង្គ៤)
- ថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ (ព្រះចន្ទចរចូលដល់មាឃនក្សត្រ)​
- មានព្រះភិក្ខុចំនួន ១២៥០អង្គ មកប្រជុំគ្នាដោយពុំមានការណាត់ទុកមុន
- ព្រះភិក្ខុទាំង ១២៥០អង្គនោះ សុទ្ធតែជាព្រះអរហន្តខីណាស្រព
- ព្រះខីណាស្រពទាំង ១២៥០អង្គ សុទ្ធតែជាឯហិភិក្ខុ ។

២. ថ្ងៃទ្រង់ប្រកាសសម្តែងឱវាទបាតិមោក្ខ
- សព្វបាបស្ស អករណំ កិរិយាមិនធ្វើនូវអំពើបាបទាំងពួង
- កុសលស្សូ បសម្បទា កិរិយាបំពេញកុសលធម៌
- សចិត្តបរិយោទបនំ កិរិយាជម្រះចិត្តឲ្យស្អាតផូរផង់។

៣. ថ្ងៃទ្រង់តែងតាំងព្រះអគ្គសាវ័កស្ដាំឆ្វេង
- ព្រះមហាសារីបុត្តត្ថេរ ព្រះអគ្គសាវ័កស្ដាំ
- ព្រះមហាមោគ្គលានត្ថេរ ព្រះអគ្គសាវ័កឆ្វេង។

៤. ថ្ងៃទ្រង់កំណត់ព្រះជន្មាយុសង្ខារចំពោះមុខមារ (នាបាវាលចេតិយ)​
ថ្ងៃអាទិត្យ ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
#អនុមោទនាបុណ្យមាឃបូជា…
______________________________________
វត្តជម្ពូវ័ន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល

Address

Phum Prek Thmey

Website

Alerts

Be the first to know and let us send you an email when កេសា - Kesa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category