01/06/2021
ឈ្មោះខ្មែរ ៖ ប្រទាលអន្ទង់
ឈ្មោះវិទ្យាសាស្ត្រ ៖ Curcuma Sparganifolia
Family : Zingiberaceae
Genus : Curcuma
Species : Sparganifolia
ឈ្មោះនៅថៃហៅ ៖ Siam Tulip 'Siam Ruby'
ឈ្មោះនៅអូស្ត្រាលីហៅ ៖ Pink Pearl
ឈ្មោះប្រទាលមួយប្រភេទ កំពស់ ៣០ ទៅ ៤០ស.ម មានស្លឹកតូចដូចស្លឹកស្រូវវែងៗ ផ្កាពណ៍ផ្កាឈូក រឺពណ៌ស ដុះជាបែងភាគ មានកំពស់ប្រហែលស្លឹក ។ ដើមផ្កាមានអំបូលដុះពីមើម ដូចដើមខ្ញីដែរ ប្រទាលនេះមានដុះក្រោមដើមឈើ និងតាមវាល តំបន់ភ្នំ ក្នុងព្រៃល្បោះនៃប្រទេសកម្ពុជាយើង ។ គេច្រើនឃើញផ្កាប្រទាលអន្ទង់ លក់ក្នុងផ្សារ ពេលរដូវភ្លៀង ។
គ្រូថ្នាំបុរាណ ស្ងោរដើមនេះអោយអ្នកមានជម្ងឺ ឡើងជាតិអាសីត ផឹកលាយជាមួយស្រា (ត្រូវពិគ្រោះយោបល់ជាមួយគ្រូថ្នាំមុនប្រើដោយចិត្តឯង ) ។
ភាគច្រើនយើងច្រើនច្រលំហៅផ្កានេះថា ផ្កាចាហួយ ។ សូមបញ្ជាក់ថា ផ្កាចាហួយក៏ជាអំបូលដុះពីមើម (Curcuma) ដូចប្រទាលអន្ទង់ដែរ ។ អ្នកអាចឃើញផ្កានេះនៅតាមជួរភ្នំក្រវាញ វាដុះច្រើននៅតាមភ្នំ ដូចជា គិរីរម្យ ទឹកធ្លាក់ចំបក់ ខ្នងក្រពើ ខ្នងផ្សា...។ អ្នកភូមិនៅជើងភ្នំគិរីរម្យច្រើនហៅ រំដួលជើងភ្នំ ។ អ្នកភូមិតែងបេះយកមកក្រងជាម្កុដផ្កាសំរាប់លក់ជូនភ្ញៀវដែលមកលេងនៅភ្នំ ។ ផ្កានេះរីកចាប់ពីខែឧសភា មិថុនា កក្កដា ។
#ប្រទាលអន្ទង់ #ខ្នងផ្សា #ខ្នងក្រពើ #ទឹកធ្លាក់ចំបក់ #គិរីរម្យ #រំដួលជើងភ្នំ