18/04/2026
សូមសំណូមពរលើកដៃសំពះ🙏🏻🇰🇭
ដល់ កូនក្រមុំ កូនកំលោះ ត្រៀមចូលរោងជ័យទាំងអស់ សូមមេត្តា កុំរៀបចំដាក់អង្គុយកៅអី ក្នុង«ពិធីសំពះផ្ទឹមចងដៃ»អី 🙏🏻
សូមអង្វរដោយអស់ពីចិត្តបំផុត សូមរក្សានូវទំនៀមទំម្លាប់ ប្រពៃណីមង្គលការខ្មែរអោយបានល្អ ជាគំរូរដល់កូនចៅជំនាន់ក្រោយៗ 🙏🏻
វប្បធម៌យើងល្អផូរផង់ណាស់
•ពាក្យចាស់លោកថា «ក្រាបសំពះផ្ទឹមសែនចងដៃ» ✅
មិនមែន អង្គុយចងដៃទេ❌
•ពាក្យចាស់លោកថា «ក្រាបក្បាលដល់កន្ទេល» ✅
មិនមែន អង្គុយក្បាលដល់កន្ទេលទេ❌
សូមជួយរក្សាទាំងអស់គ្នា រួមទាំងបងៗសំអាងការ សូមជួយណែនាំដល់យោបលអោយកូនក្រមុំ កូនកំលោះផង ព្រោះយើងត្រៀមបញ្ចូលក្នុងបញ្ចីបេតិភ័ណ្ឌពិភពលោក យូនីស្កូហើយបងប្អូន 🙏🏻♥️