31/12/2023
សូមស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2024 🎉🎬
365 ថ្ងៃនៃឆ្នាំ2023 ប្រហែលមានរឿងជាច្រើនដែលយើងបានឆ្លងកាត់ ទាំងរឿងរំភើបរីករាយ និង រឿងមិនសមបំណង។ រឿងដែលយើងចង់បានក៏មិនបានដូចបំណង បញ្ហាដែលយើងមិនបានអញ្ជើញក៏ចូលមក តែទាំងអស់នោះសុទ្ធតែមេរៀនដែលយើងបានឆ្លងកាត់ក្នុងការអភិវឌ្ឍខ្លួនឯងឲ្យបានល្អប្រសើរ។ អរគុណខ្លួនឯងដែលបានឆ្លងកាត់ពេលវេលាលំបាកនិងរីករាយជាមួយគ្នាពេញមួយឆ្នាំ។
សូមឲ្យឆ្នាំថ្មី ឆ្នាំ2024 ជាឆ្នាំដែលពោរពេញដោយក្ដីស្រឡាញ់ ភាពរីករាយ និង សុភមង្គលដល់ក្រុមគ្រួសារខ្ញុំ និងបងប្អូនគ្រប់គ្នា។