Kardamir Mountaineering

Kardamir Mountaineering Mountain Grit

កេសរកូល ផ្កាដូងសឆ្នូតមាស (Coelogyne trinervis)
05/12/2025

កេសរកូល ផ្កាដូងសឆ្នូតមាស (Coelogyne trinervis)

ឆាយខ្សែភ្លេីង
27/11/2025

ឆាយខ្សែភ្លេីង

កេសរកូល ប៉ារ៉ាលឿងអុជ(ស្បែកជើងជំទាវ) Paphiopedilum concolor
24/11/2025

កេសរកូល ប៉ារ៉ាលឿងអុជ(ស្បែកជើងជំទាវ) Paphiopedilum concolor

20/11/2025

តស់មករៀនពាក្យ​ភាសា​អង់គ្លេស​ជាមួយ​កាដាមា

១.​ បោះតង់​ - throw tent
២.​ ដេីរព្រៃ​ - walk forest
៣.​ បែកកង់​ - break tire

ថ្ងៃនេះ​ រៀន​ប៉ុណ្ណឹង​សិន Good night

ដំណើរផ្សងព្រេងនៅជួរភ្នំក្រវាញរយៈពេល៤យប់ ៥ថ្ងៃចេញដំណើរពីភូមិតាំងបំពង់ទៅកាន់តំបន់អារ៉ែង​ ក្នុងរយៈចំងាយផ្លូវ ៥០គីឡូម៉ែត្រ ថ...
09/11/2025

ដំណើរផ្សងព្រេងនៅជួរភ្នំក្រវាញ
រយៈពេល៤យប់ ៥ថ្ងៃ
ចេញដំណើរពីភូមិតាំងបំពង់ទៅកាន់តំបន់អារ៉ែង​ ក្នុងរយៈចំងាយផ្លូវ ៥០គីឡូម៉ែត្រ

ថ្ងៃទី១ -​ ភូមិតាំងបំពង់ ខេត្តកំពង់ស្ពឺ ទៅកាន់ភ្នំខ្នងក្រពើ
ក្រុមរបស់យើងចេញដំណើរពីភ្នំពេញពេលល្ងាច និងបានទៅដល់ភូមិតាំងបំពង់នាពេលយប់ម៉ោងប្រហែល១០។ យើងស្នាក់នៅភូមិមួយយប់ និងក្រោកពីព្រហាម ហូបអាហារពេលព្រឹក និងខ្ចប់សម្រាប់ពេលថ្ងៃត្រង់ទុកហូបតាមផ្លូវ។ ក្រុមរបស់យើងមានសមាជិកចម្រុះជាតិសាសន៍ ១០នាក់ ដូចជាខ្មែរ អូស្ត្រាលី អាមេរិក ណ័រវ៉េរ​ និង អាល្លឺម៉ង់។ ពួកគាត់មានវ័យចាប់ពីម្ភៃជាងទៅដល់ចិតសិប។ ទោះមានវ័យចាស់ ប៉ុន្តែពួកគាត់មានការតស៊ូ និងតាំងចិត្តខ្ពស់។ គោលដៅទីមួយក្រុមរបស់យើងបានគេងមួយយប់នៅខ្នងក្រពើ ដែលមានចម្ងាយ ១២ គីឡូម៉ែត្រពីភូមិ។ ការធ្វើដំណើរត្រូវប្រើពេល ៧ម៉ោង ក្នុងការធ្វើថ្ងៃទីមួយ មានភ្លៀងស្ទើរពេញមួយថ្ងៃ ធ្វើអោយការដើររបស់យើងមិនសូវប្រើប្រាស់ទឹកសម្រាប់ហូបច្រើន តែមានមានសត្វទៀកខ្លះៗនៅតាមផ្លូវ។ ខ្ញុំចូលចិត្តអាកាសធាតុបែបនោះខ្លាំងណាស់។ ក្នុងការធ្វើដំណើរក្នុងថ្ងៃទី១ ពេលទៅដល់ចាប់ផ្ដើម មានអ្នកខ្លះរៀបចំ បោះតង់ និងធ្វើម្ហូប ងូតទឹក ហូបបាយជុំគ្នា និងឆាប់ចូលសម្រាក់ព្រោះព្រឹកស្អែកត្រូវឆាប់ក្រោកពីព្រឹក។

ថ្ងៃទី២ ការធ្វើដំណើរ ចេញពីផ្ទះ CI (ខ្នងក្រពើ) ហើយគោលដៅដែលពួកយើងឈប់សម្រាក់បោះតង់គឺនៅអូរទឹកចេញ ដែលមានចម្ងាយ ១៦គីឡូគិតទាំងការចុះទៅលេងឆាយយោង។ មុនទៅដល់អូរទឹកចេញយើងត្រូវឆ្លងកាត់ អូរខ្មែរក្រហម វាលហាលសំពត់ ខ្នងភ្លឺស្រែ វាលតាសាច់ស និង ខ្នងដាច់រទេះ(ជាកន្លែងដែលរទេះដឹកដាច់ធ្លាក់ចុះពីផ្លូវនិងមានបន្សល់នៅរទេះចាស់ផងដែរ)។ នៅក្បែរអូរទឹកចេញ មានកន្លែង៤សំខាន់ៗគឺ រូងជំនាង រូងខៀវ រូងក្រហម និងឆាយយោង។ ការធ្វើដំណើរថ្ងៃទី២មានសភាពងាយស្រួលដោយសារស្ថានភាពផ្លូវរាបស្មើ និងមានទេសភាពវាលស្មៅធំល្វឹងល្វើយ។ តាមផ្លូវមានចុះអ័ព្វបែកផ្សេងប្រៀបបានដូចដើរក្នុងទីឋានសួគ៌ដូច្នោះដែរ។ ថ្ងៃនោះ​អាកាសធាតុអំណោយផល ត្រជាក់ មានធ្លាក់ភ្លៀងរលឹមតិចៗផងដែរ។ តាមផ្លូវចុះទៅឆាយយោងមានសភាពចោតបន្តិច និងមានទៀកខ្លះៗ ដែលកំដរការដើររបស់យើងអោយកាន់តែសប្បាយមួយកម្រិតថែមទៀត។​ ពេលទៅដល់ផ្លូវបំបែកឆាយយោង ក្រុមរបស់យើងត្រូវបែកជា២ក្រុម ដោយមួយក្រុមចុះទៅលេងឆាយយោង និងមួយក្រុមទៀតទៅរៀបចំជំរំនៅអូរទឹកចេញ។​

ថ្ងៃទី៣ កន្លែងដែលត្រូវគេងបន្ទាប់ ខ្នងស្រងាំដែលមានចម្ងាយ ១៣គីឡូម៉ែត្រពីអូរទឹកចេញ។ ពេលព្រឹកយើងរៀបចំខ្ចប់បាយ ទៅមើលរូងជំនាង ដែលជាកន្លែងដែលបានរក្សារឆ្អឹងកាលពីសម័យបុរាណ ចន្លោះសតវត្សរ៍ ១៥-១៧ នៃគ្រិស្គសករាជ។ បន្ទាប់មកយើងដើរទៅរូងខៀវ ជារូងភ្នំដែលកើតឡើងដោយធម្មជាតិ ដែលបានសន្សល់ទុកនូវរូងដ៏ដំនៅកណ្ដាលព្រៃ។ នៅកន្លែងនោះពេលចូលទៅដល់ដំបូងប្រៀបដូចជាផ្ទះដ៏មួយសម្រាប់មនុស្សរស់នៅ និងប្រៀបបានជាកន្លែងមនុស្សបុរាណរស់នៅដែរ(រូងខៀវក៏ជាកន្លែងដែលសត្វចូលស្នាក់ផងដែរ)។ រូងក្រហម ជារូងដែលនៅបន្ទាប់ពីរូងខៀវ មានទឹកធ្លាក់ប្រៀបបាននិងទឹកផ្កាឈូក។ ផ្លូវពីអូរទឹកចេញទៅខ្នងជាំស្រងាំមិនសូវពិបាកទេ​ តែត្រង់កន្លែងខ្លះមានមែក និងដើមឈើបាក់រាំងផ្លូវ ដែលធ្វើអោយយើងត្រូវឆ្ការដើម្បីបើកផ្លូវបន្តទៅមុខទៀត។

ថ្ងៃទី៤ ខ្នងស្រងាំ-ភូមិប្រឡាយ ចម្ងាយ ៩គីឡូម៉ែត្រ។ ខ្នងស្រងាំជាខ្នងមួយដែលជាប្រភេទព្រៃល្បោះ មានដីរាបស្មើសម្រាប់បោះតង់ មានកន្លែងសម្រាប់ចងអង្រឹង និងមានវាលស្មៅពណ៌បៃតងនៅខែវស្សា។​ ការធ្វើដំណើរ ពីខ្នងស្រងាំមកភូមិប្រលាយ ស្ថានភាពផ្លូវពិបាកគួរសមដោយសារការធ្វើដំណើរត្រូវឆ្លងកាត់ទឹកច្រេីនកន្លែង ដែលកន្លែងខ្លះមានឈ្លើងទៀតផង។ ពេលជិតទៅដល់ភូមិ​ យេីងត្រូវឆ្លងស្ទឹង​អារ៉ែង​មួយទៀត​ (មានក្រពើភ្នំ និងឈ្លើង)។

សម្រាប់ដំណេីរផ្សងព្រេងមួយនេះ​ យេីងសូម​អរគុណដល់បងៗ​សហគមន៍តាំងបំពង់​ និងអរគុណដល់បងអ្នកភូមិ​អារ៉ែង​ដែលពួកយេីង​ប្រេីទូករបស់គាត់ឆ្លងស្ទឹង។

លេខ​សហគមន៍​តាំងបំពង់​ បងប៉ិប​ 096 912 2071។

អត្ថបទនិងរូបភាពដោយ​ Kardamir Mountaineering

Delicate Power, Quiet Beauty.🐉🌹
27/10/2025

Delicate Power, Quiet Beauty.🐉🌹

កេសកូល ប៉ារ៉ាឈ្មោល (Paphiopedilum Callosum)
26/10/2025

កេសកូល ប៉ារ៉ាឈ្មោល (Paphiopedilum Callosum)

រុក្ខជាតិនៅកម្ពុជា
07/10/2025

រុក្ខជាតិនៅកម្ពុជា

Techo International Airport - Krong Takhmau ✈️🇰🇭
26/08/2025

Techo International Airport - Krong Takhmau ✈️🇰🇭

បណ្តា​រុក្ខជាតិ​លម្អដែលមាន​អត្ថប្រយោជន៍​ច្រេីនសម្រាប់ដាំក្នុងសួន​ រឺក៏​ក្នុងផ្ទះ​ រឺកន្លែង​ធ្វេីការ។ រូបថតដោយ៖​ Thorn
19/08/2025

បណ្តា​រុក្ខជាតិ​លម្អដែលមាន​អត្ថប្រយោជន៍​ច្រេីនសម្រាប់ដាំក្នុងសួន​ រឺក៏​ក្នុងផ្ទះ​ រឺកន្លែង​ធ្វេីការ។

រូបថតដោយ៖​ Thorn

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Kardamir Mountaineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category