BunChan

BunChan Photographer based in Cambodia

សម្រាកImage: Bun Chan | 2026
08/05/2026

សម្រាក
Image: Bun Chan | 2026

ជំនឿ​​បើនិយាយពីជំនឿគឺមានច្រើនប្រភេទដូចជា៖១. ជំនឿលើខ្លួនឯង (Self-belief)- ជាការជឿថាខ្លួនឯងអាចធ្វើអ្វីមួយបាន។២. ជំនឿសាសនា ...
30/04/2026

ជំនឿ​​

បើនិយាយពីជំនឿគឺមានច្រើនប្រភេទដូចជា៖

១. ជំនឿលើខ្លួនឯង (Self-belief)
- ជាការជឿថាខ្លួនឯងអាចធ្វើអ្វីមួយបាន។

២. ជំនឿសាសនា (Religious belief)​
- ជំនឿលើព្រះ ឬអំណាចអាថ៌កំបាំងជួយផ្តល់សេចក្ដីស្ងប់ចិត្ត និងទិសដៅជីវិត។

៣. ជំនឿផ្អែកលើបទពិសោធន៍ (Experiential belief)
- កើតឡើងពីអ្វីដែលយើងបានឃើញ ឬឆ្លងកាត់។

៤. ជំនឿសង្គម (Social belief)
ជំនឿដែលទទួលបានពីសង្គម ឬវប្បធម៌។

៥. ជំនឿវិទ្យាសាស្ត្រ (Scientific belief)
- ផ្អែកលើភស្តុតាង និងការស្រាវជ្រាវ។

៦. ជំនឿខុសឆ្គង (False belief / Limiting belief)
- ជំនឿដែលមិនត្រឹមត្រូវ ឬរារាំងការរីកចម្រើន។

សរុបសេចក្កីទៅជំនឿដែលល្អបំផុតគឺជាជំនឿ
ប្រកបដោយប្រាជ្ញា៕

Image: Bun Chan | 2026

23/12/2025
ទឹក (Water)Artwork: Bun Chan | 2024ទីលាននិម្មិត Nimith Art Space
09/09/2025

ទឹក (Water)
Artwork: Bun Chan | 2024
ទីលាននិម្មិត Nimith Art Space

Composition JuxtapositionJuxtaposition គឺជាបច្ចេកទេសដ៏មានឥទ្ធិពលមួយក្នុងការថតរូប Street photography គឺសំដៅទៅលើកប្រធានបទច...
22/07/2024

Composition Juxtaposition

Juxtaposition គឺជាបច្ចេកទេសដ៏មានឥទ្ធិពលមួយក្នុងការថតរូប Street photography គឺសំដៅទៅលើកប្រធានបទចំនួន ២ ដែលគ្មានទំនាក់ទំនងនិងគ្នាប៉ុន្តែអ្នកថតរូបបានព្យាយាមឆ្នៃយ៉ាងណាដើម្បីផ្សារភ្ជាប់រវាងប្រធានបទទាំង ២ បញ្ចូលគ្នា។

ក្នុងន័យមួយវិញទៀត Juxtaposition មានខ្លឹមសារសំខាន់គឺជាការផ្តោតទៅលើកការដាក់បញ្ចូលរវាលប្រធាន២ដែលផ្ទុយគ្នាអោយនៅក្នុងប្លង់តែមួយ។

Photos: BunChan

ខ្ញុំបាទសូមថ្លែងអំណរគុណ ទៅដល់ លោកគ្រូ ម៉ក់ រ៉េមីស្សា និង សុខ ម៉េង ដែលបានបង្តើត ទីលាននិម្មិត Nimith Art Space នេះឡើងដែលផ្...
21/04/2024

ខ្ញុំបាទសូមថ្លែងអំណរគុណ ទៅដល់ លោកគ្រូ ម៉ក់ រ៉េមីស្សា និង សុខ ម៉េង ដែលបានបង្តើត ទីលាននិម្មិត Nimith Art Space នេះឡើងដែលផ្តល់អាហារូបករណ៍ ១០០% ដល់ពួកខ្ញុំ និងបានជួយបង្រៀនឱ្យពួកខ្ញុំយល់កាន់តែច្បាស់អំពីការបង្កើតរូបទម្រង់បែបសិល្បៈ។ ពួកខ្ញុំពិតជាមិនមានអី្វសងគុណចំពោះការលះបង់របស់លោកគ្រូ និងក្រុមគ្រួសារ អី្វដែលពួកខ្ញុំអាចធើ្វបានគឺមានតែបន្តការធើ្វសា្នដៃថ្មីៗ និងចែករំលែងចំណេះដឹងទៅអ្នកជំនាន់ក្រោយក្នុងពេលវេលាដ៏សមស្របណាមួយ ហើយពួកខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ លោកពូ ខឹម ចន្ថា (រដ្ឋលេខាធិការក្រសួងវប្បធម៌) ដែលបានផ្តល់កិត្តិយសក្នុងឱកាសចែកវិញ្ញាបនបត្រជូនអ្នកដែលបានបញ្ចប់ការសិក្សាសិល្បៈនៃការថតរូបក្នុងជំនាន់ទី១។

សិល្បៈនៃការ Cropសិល្បៈនៃការ Crop គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រួលដល់អ្នកថតដោយហេតុថាស្ថានភាពខ្លះអ...
04/12/2023

សិល្បៈនៃការ Crop

សិល្បៈនៃការ Crop គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រួលដល់អ្នកថតដោយហេតុថាស្ថានភាពខ្លះអ្នកថតរូបគឺមិនអាចគ្រប់គ្រងអោយដូចនូវអី្វដែលអ្នកថតរូបចង់បាននោះទេ ពីព្រោះរឿងរ៉ាវមួយចំនួនដែលបានកើតឡើងហើយគឺមិនអាចកើតឡើងម្តងទៀតឡើយហើយវាតំរូវអោយអ្នកថតរូបត្រូវចេះបទបែន ដូច្នេះហើយការ Crop រូបមិនត្រឹមតែជួយដល់ការសម្អាតអី្វៗដែលរំខាស់ទៅដល់រូបភាព ប៉ុន្តែវាថែមទាំងជួយបង្ហាញលម្អិតនៃប្រធានបទ និងសាច់រឿង។

ខ្លឹមសារអត្តបទដកស្រង់ចេញពី លោកគ្រូ ម៉ក់ រ៉េមីស្សា
រូបភាព៖ Bun Chan

Silhouette PhotosSilhouette គឺជាការថតដែលខុសពីការថតរូបមួយចំនួន ដោយសារការថតរូបបែប Silhouette គឺតែផ្តោតទៅលើស្រមោលរឺភាពងងឹកន...
09/10/2023

Silhouette Photos

Silhouette គឺជាការថតដែលខុសពីការថតរូបមួយចំនួន ដោយសារការថតរូបបែប Silhouette គឺតែផ្តោតទៅលើស្រមោលរឺភាពងងឹកនៃទ្រងទ្រាយរបស់ប្រធានបទ។ វិធីងាយៗក្នុងការថតរូបភាពបែប Silhouette បានគឺដោយគ្រាន់តែអ្នកជ្រើសរើសប្រធានបទណាដែលមានទ្រងទ្រាយទាក់ទាញខ្លាំង (Strong Shape) ហើយសាកល្បងថតបញ្ច្រាសពន្លឺ ប៉ុន្តែអ្នកត្រូវតែរក្សាពន្លឺអោយបានស្មើរល្អសំរាប់ Background (correct exposure) ដោយទុកអោយប្រធានបទងងឹត (Under Exposure)។ អ្នកក៏ត្រូវចំាថា ពេលវេលាល្អសំរាប់ថត Silhouette អ្នកគួរតែថតនៅពេលព្រះអាទិត្យកំពុងរះរឺកំពុងលិច ពីព្រោះថាវេលានោះគឺជាពេលល្អដែលព្រះអាទិត្យបានបញ្ចេញពណ៍ដ៏ស្រល់ស្អាតនិងជួយលើករូបភាពកាន់តែមានឪជារសដល់រូបភាព។

Photo: Bun Chan

ពន្លឺ និងស្រមោលការប្រើប្រាស់ពន្លឺ និងស្រមោលគឺជាវិធីសាស្ត្រមួយក្នុងការកំណត់កម្រិត contrast ទៅក្នុងរូបភាព។ ប្រសិនបើអ្នកប្រ...
03/10/2023

ពន្លឺ និងស្រមោល

ការប្រើប្រាស់ពន្លឺ និងស្រមោលគឺជាវិធីសាស្ត្រមួយក្នុងការកំណត់កម្រិត contrast ទៅក្នុងរូបភាព។ ប្រសិនបើអ្នកប្រើពន្លឺស្រាល (Soft Light) រូបភាពរបស់អ្នកស្ទើរតែមិនមានស្រមោលនិងមានកម្រិតពណ៌ទាប។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រើពន្លឺខ្លំាង (Hard Light) អ្នកអាចបង្កើតភាពទាក់ទាញនៃរូបភាពកាន់តែល្អ។

ពន្លឺ៖ ការកំណត់ពន្លឺបានត្រឹមត្រូវមិនត្រឹមតែជួយអោយរូបភាពមានគុណភាពតែប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយលម្អិតព័ត៌មានអំពី texture, tone និង mood ផងដែរ។ ដូច្នេះហើយវាគឺចាំបាច់ណាស់ក្នុងការគ្រប់គ្រង និងរៀបចំពន្លឺឱ្យបានត្រឹមត្រូវដើម្បីទទួលបានភាពរស់រវើកនៃពន្លឺនិងពណ៌ទៅលើប្រធានបទរបស់អ្នក។

ស្រមោល៖ ស្រមោលគឺបានផ្តល់នូវជម្រៅ និងវិមាត្រ (Dimension) ដល់រូបភាព។ រូបភាពដែលមានស្រមោលគឺវាជួយបង្តើតនូវរូបរាង (Shape) ដល់ប្រធានបទ ប៉ុន្តែប្រសិនបើរូបភាពរបស់អ្នកគ្មានស្រមោលនោះទេគឺវាពិបាកក្នុងការឆក់យកចិត្តរបស់អ្នកទស្សនាណាស់ ព្រោះថាស្រមោលគឺមានឥទ្ធិពលជួយអោយអ្នកទស្សនាអាចមើលឃើញរូបភាពជាទម្រង់ 3D (3 Dimension) ។

Staged photography Staged photography គឺជាទម្រង់នៃការថតរូបមួយដែលអាចអោយអ្នកថតរូបធើ្វការៀបចំសាច់រឿងនិងតួអង្គមុនពេលផ្តិតយករ...
18/09/2023

Staged photography

Staged photography គឺជាទម្រង់នៃការថតរូបមួយដែលអាចអោយអ្នកថតរូបធើ្វការៀបចំសាច់រឿងនិងតួអង្គមុនពេលផ្តិតយករូបភាពមកបង្ហាញដល់អ្នកទស្សនា បើនិយាយអោយងាយយល់ វាប្រៀរបានទៅនិងអ្នកដឹកនាំរឿង (Director)។ Staged photography គឺជាគោលបំណងនៃការបញ្ចេញទស្សនវិស័យរបស់អ្នកថតតាមរយៈរូបភាព។

Photos : Bun Chan

Address

Phnom Penh
85510986070

Alerts

Be the first to know and let us send you an email when BunChan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BunChan:

Share

Category