Khmer today ខ្មែរថ្ងៃនេះ

Khmer today ខ្មែរថ្ងៃនេះ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khmer today ខ្មែរថ្ងៃនេះ, Photographer, Phnom Penh.

✍️ការដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូង👉ខេត្តណាមួយ...
21/02/2025

✍️ការដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូង👉ខេត្តណាមួយ

រូបភាព បឹងទន្លេសាប នៅវដូវប្រាំង និងរដូវវស្សាបឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។នៅរដូវប្រាំង ទឹកបឹង ...
17/02/2025

រូបភាព បឹងទន្លេសាប នៅវដូវប្រាំង និងរដូវវស្សា

បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។
នៅរដូវប្រាំង ទឹកបឹង មានជម្រៅពី១ទៅ២ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ២៥០០០០ហិកតា រីឯរដូវវស្សា ទឹកបឹង មានជម្រៅប្រមាណ ៨ទៅ១១ម៉ែត្រ និងមានផ្ទៃក្រឡាប្រមាណ ១៥០០០០០ហិកតា។

បឹងទន្លេសាប គឺជា បេះដូង និងសសៃឈាម នៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន លើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន៕

រូបភាព៖ SE Asia Geo

Join CambodiaMyHome

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស...
17/02/2025

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានានៅក្នុង វត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។

សេចក្តីជូនដំណឹង ស្តីពីការពង្វាងចរាចរក្នុងឱកាសដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវ...
02/02/2025

សេចក្តីជូនដំណឹង ស្តីពីការពង្វាងចរាចរក្នុងឱកាសដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥៕

អង្គរវត្តខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២
31/01/2025

អង្គរវត្តខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២

ក្រសួងបរិស្ថាន | គុណភាពខ្យល់តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអ...
27/01/2025

ក្រសួងបរិស្ថាន | គុណភាពខ្យល់តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះមានការកើនឡើង កំហាប់សារធាតុបំពុលខ្យល់ជាពិសេសការកើនឡើងកំហាប់ភាគល្អិត និចលដែលមាន វិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។

ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។

សេចក្តីណែនាំ ស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីច...
20/01/2025

សេចក្តីណែនាំ ស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ក្នុងរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕

07/01/2025

រូបភាពវីដេអូករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី បានកើតឡេីងរវាងរថយន្តម៉ាក LEXUS RX330 ពាក់ផ្លាកលេខ ខ.ម 2_4771 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកបរម៉ូ០១នាក់ដែលជាតារាចម្រៀងស្លាប់។បច្ចុប្បន្នអ្នកបើករថយន្តសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់ខ្លួនយកមកសួរនាំដើម្បីចាតើការតាមនីតិវិធី៕

#ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព្រះរាជក្រឹត្យ ស្ដីពី ការកែសម្រួលព្រះរាជក្រឹត្យលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិកថ្នាក់ក្រោមជាតិការតែងតាំង និងការបញ្ចប់មុខត...
18/12/2024

ព្រះរាជក្រឹត្យ ស្ដីពី ការកែសម្រួលព្រះរាជក្រឹត្យលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិកថ្នាក់ក្រោមជាតិ

ការតែងតាំង និងការបញ្ចប់មុខតំណែងបុគ្គលិកជា ៖
👉«មន្ត្រីរាជការស៊ីវិលនៃរដ្ឋបាលខេត្ត ស្រុក ឃុំ និង សង្កាត់ក្នុងស្រុក» ត្រូវធ្វើឡើងដោយ «ដីការបស់រដ្ឋបាលសាមីនីមួយៗ» តាមគោលការណ៍និងនីតិវិធីជាធរមាន។
👉«មន្ត្រីរាជការស៊ីវិលនៃរដ្ឋបាលរាជធានី ខណ្ឌ និង សង្កាត់ក្នុងខណ្ឌ» ត្រូវធ្វើឡើងដោយ «ដីការបស់រដ្ឋបាលរាជធានី» តាមគោលការណ៍និងនីតិវិធីជាធរមាន។
👉«មន្ត្រីរាជការស៊ីវិលនៃរដ្ឋបាលក្រុង និងសង្កាត់ ក្នុងក្រុង» ត្រូវធ្វើឡើងដោយ «ដីការបស់រដ្ឋបាលក្រុង» តាមគោលការណ៍និងនីតិវិធីជាធរមាន។

*រាជរដ្ឋាភិបាល អាចសម្រេចផ្សេងពីការកំណត់ខាងលើ ចំពោះការតែងតាំង និងការបញ្ចប់មុខតំណែង ផ្អែកលើសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធ។

🙏ព្រះរាជក្រឹត្យ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជា សម្តេចព្រ...
08/12/2024

🙏ព្រះរាជក្រឹត្យ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤
05/12/2024

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្...
29/11/2024

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ 🇰🇭🇨🇳

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤, សាធារណរដ្ឋប្រជាមានិតចិន

#សន្តិភាពនៅកម្ពុជា #កម្ពុជា

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Khmer today ខ្មែរថ្ងៃនេះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category