សម្លេងមហាជន

សម្លេងមហាជន បង្ហាញពីសេដ្ឋកិច្ច នយោបាយ​ វប្បធម៍ សង្គម

26/02/2026

ផែកំពង់កណ្តាល ទីតាំងប្រវត្តិសាស្ត្រ និងជាចំណុចសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងខេត្តកំពត

📍ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៦ កុម្ភៈ ២០២៦នេះ បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ...
26/02/2026

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៦ កុម្ភៈ ២០២៦នេះ បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ធ្នូ ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

On February 26, 2026, Cambodia's Ministry of National Defense facilitated the ASEAN Observer Team (AOT) to observe, verify, and report on the updated situation on the ground since the Ceasefire came into effect on December 27, 2025, in the area of Preah Vihear Temple in Choam Ksan District, Preah Vihear Province.

ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីការរំលោភបំពានរបស់ភាគីថៃ នៅតាមតំបន់ព្រំដែន បានបង្ខំឱ្យជនស៊ីវិលចាក...
25/02/2026

ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីការរំលោភបំពានរបស់ភាគីថៃ នៅតាមតំបន់ព្រំដែន បានបង្ខំឱ្យជនស៊ីវិលចាកចេញពីលំនៅឋាន បំផ្លាញផ្ទះសម្បែង និងប្រែក្លាយតំបន់ទាំងនោះទៅជាមូលដ្ឋានយោធា។ សកម្មភាពទាំងនេះ រួមមានការបិទខ្ទប់ផ្លូវដោយលួសបន្លា និងទូកុងតឺន័រ មិនត្រឹមតែរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៀតផង។

ជាលទ្ធផលនៃជម្លោះនេះ ប្រជាជនប្រមាណ ៦៥ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ ហើយរហូតមកដល់បច្ចុប្បន្ន នៅមានជនភៀសសឹកប្រហែល ៨ម៉ឺននាក់ទៀត ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយ។

“បុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល”ក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat For Humanity Ca...
25/02/2026

“បុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល”

ក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat For Humanity Cambodia) បានសហការគ្នាដើម្បីរៀបចំអនុវត្តគម្រោងរួមគ្នាចំនួន ៤ គម្រោងរួមមាន៖
១. ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំផែនការ និងអនុវត្តសកម្មភាពលំនៅឋានសង្គម ដែលនឹងផ្តល់ផលចំនួន ១២.០០០ ផ្ទះ/គ្រួសារ
២. គម្រោងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍សំណង់បណ្តោះអាសន្ន ដែលនឹងផ្តល់ផលផ្ទាល់ចំនួន ២.៥០០ ផ្ទះ/គ្រួសារ
៣. គម្រោងវិថីឆ្ពោះទៅរកជីវិតថ្មីដោយសង្ឃឹម ដែលនឹងផ្តល់ផលផ្ទាល់ចំនួន ៣០០ ផ្ទះ/គ្រួសារ
៤. លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារមានប្រាក់ចំណូលទាប ដែលនឹងផ្តល់ផលផ្ទាល់ចំនួន ២០០ ផ្ទះ/គ្រួសារ

២៥ កុម្ភៈ ២០២៦

រឿងសមុទ្រគ្រប់ប្រភេទស្រស់ៗ នៅផ្សារក្តាម ខេត្តកែប
24/02/2026

រឿងសមុទ្រគ្រប់ប្រភេទស្រស់ៗ

នៅផ្សារក្តាម ខេត្តកែប

របរធ្វើត្រីឆ្អើររបស់អ្នកបឹងទន្លេសាប 📍ឃ៉ំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបរូបភាព នាំផ្លូវ
24/02/2026

របរធ្វើត្រីឆ្អើររបស់អ្នកបឹងទន្លេសាប

📍ឃ៉ំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប

រូបភាព នាំផ្លូវ

23/02/2026

កីឡាទោចក្រយានយន្តផ្សារជាមួយតំបន់ទេសចរណ៍ធម្មជាតិ ខេត្តកំពត

វីដេអូ Gazette ប្រជាជន | Visit Kampot

ស.ស.យ.ក. បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ ដើម្បីកំណត់ទិសដៅរួមសម្រាប់ការពង្រឹង ស.ស.យ.ក. ឱ្យកាន់តែម...
23/02/2026

ស.ស.យ.ក. បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ ដើម្បីកំណត់ទិសដៅរួមសម្រាប់ការពង្រឹង ស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាពឆ្លើយតបទៅ នឹងបរិការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស។

ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ និងណែនាំដល់រចនាសម្ព័នចំនួន ៤ ចំណុច រួមមាន៖
១.សូមសមាជិក បន្ដពង្រឹង និងពង្រីករចនាសម្ព័ន្ធ
២.សូមសមាជិក ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេស ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឱ្យកាន់ទំនើបស្របទៅនឹងសម័យឌីជីថល និងបច្ចេកវិទ្យា
៣.ជំរុញអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០
៤.បន្ដផ្សព្វផ្សាយដល់សមាជិក ក្រោមចំណុៈខ្លួនឱ្យបានទូលំទូលាយ។

រាជធានីភ្នំពេញ l ២២ កុម្ភៈ ២០២៦

22/02/2026

លំនៅដ្ឋាន តាមដងទន្លេសាប

វីដេអូ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា-លី សុណ្ណា

ការនេសាទរបស់ប្រជានេសាទ នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
22/02/2026

ការនេសាទរបស់ប្រជានេសាទ នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

21/02/2026

ប្រាសាទបាយ័ន ជាប្រាសាទដែលមានចម្លាក់ដ៏ល្អប្រណីត រៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ និងរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when សម្លេងមហាជន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សម្លេងមហាជន:

Share