បុរសបៃតង - Green Men

បុរសបៃតង - Green Men Education, Photography, Personal blog

អនុមោទនាបុណ្យវិសាខបូជា ❤️❤️🙏🙏 ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦...
01/05/2026

អនុមោទនាបុណ្យវិសាខបូជា ❤️❤️🙏🙏

ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំ...
14/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

ព្រមជាមួយគ្នានេះ​ សូមផ្ញេីក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់​ ដែលកំពុងនៅបន្តឈរជេីងប្រចាំការគ្រប់ទីតាំង​ ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង​ រួមទាំងបងប្អូន​ អ៊ំពូមីង​ តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន​ សូមសមប្រកបដោយសេចក្តីសុខ​ សុវត្ថិភាព​ សុខភាពល្អប្រសេីរ​ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡេីយ។

❤️❤️❤️🎉🎉🙏🙏

សូមថ្វាយព្រះសព្ទសាធុពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏មហានក្ខត្តឬក...
14/04/2026

សូមថ្វាយព្រះសព្ទសាធុពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏មហានក្ខត្តឬក្សនៃ ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ - មហា​សង្រ្កាន្ត ម៉ោង ១០:៤៨ នាទីព្រឹក។

ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

❤️❤️❤️❤️🇰🇭🇰🇭🎉🎉🙏🙏🙏

https://www.facebook.com/share/p/18RuY1YzcL/
11/03/2026

https://www.facebook.com/share/p/18RuY1YzcL/

អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ « សំណេរ និងអំណានក្នុងបរិបទថ្មី » ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម និងជំរុញឱ្យកុមារ យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅ និងស្វែងយល់ចំណេះដឹងថ្មីៗជាបន្តបន្ទាប់។ ការអានជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។

១១ មីនា ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

02/03/2026

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ !

ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

ទិវានេះ បានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: 📃

21/12/2025

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when បុរសបៃតង - Green Men posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share