មនុស្សលាក់មុខ

មនុស្សលាក់មុខ Follow or Like មិនបង្ខំ, ពេញចិត្តនឹងអ្វីដែលបានបង្ហាញ ចាំ Follow. ខ្ញុំនឹងចែករំលែកនូវអ្វីដែលមានប្រយោជន៍ដល់មនុស្សគ្រប់គ្នា ទុកជាបទពិសោធន៍សម្រាប់ដោះស្រាយបញ្ហា

ទប់បានក៏ទប់សិន ទប់មិនបានក៏ត្រូវទប់
08/04/2025

ទប់បានក៏ទប់សិន ទប់មិនបានក៏ត្រូវទប់

15/09/2024

10 រឿងធ្វើឲ្យអ្នកខាតពេលឥតប្រយោជន៍1. ការបារម្ភ 2. រអ៊ូរ បន្ទោស លេស 3. មើលទូរស័ព្ទ លេងបណ្តាញសង្គមច្រើន4. គិតច្រើនពេក5. ការ...
03/07/2024

10 រឿងធ្វើឲ្យអ្នកខាតពេលឥតប្រយោជន៍
1. ការបារម្ភ
2. រអ៊ូរ បន្ទោស លេស
3. មើលទូរស័ព្ទ លេងបណ្តាញសង្គមច្រើន
4. គិតច្រើនពេក
5. ការពន្យារពេល
6. ខ្លាចបរាជ័យ
7. រងចាំឪកាស រងចាំពេលវេលាឥតខ្ចោះ
8. ចាំឲ្យខ្លួនឯងមានអារម្មណ៍ចង់ធ្វើ បានធ្វើ
9. ខ្វាយខ្វល់ពេកពីសម្តីអ្នកដទៃពេក
10. ធ្វើកំហុសដដែល
(បារម្ភច្រើន=ហត់មុនធ្វើ) (បើអត់ដូចចិត្ត រកវិធីខ្លួនឯង កុំរវល់តែបន្ទោសរឿងនេះរឿងនោះ រកលេសឲ្យខ្លួនឯង)។

Happy Chinese New Year!!
09/02/2024

Happy Chinese New Year!!

គិតមើលតិចសិន ចូលចុះអត់ថ្ងៃនឹង
30/12/2023

គិតមើលតិចសិន ចូលចុះអត់ថ្ងៃនឹង

មនុស្ស ម្នាក់ៗ មានតម្លៃ គឺ ផ្តើមចេញពី សមត្ថភាព នៃ គំនិត បញ្ញា សីលធម៌ គុណធម៌ សុចរិតធម៌ យុត្តិធម៌ និង ការរៀបចំ ជីវិត ក្នុង...
13/09/2023

មនុស្ស ម្នាក់ៗ មានតម្លៃ គឺ ផ្តើមចេញពី សមត្ថភាព នៃ គំនិត បញ្ញា សីលធម៌ គុណធម៌ សុចរិតធម៌ យុត្តិធម៌ និង ការរៀបចំ ជីវិត ក្នុង មាគ៌ា ត្រឹមត្រូវ មិនមែន ផ្ដើមពីការមានបាន ផ្នែកសម្ភារៈ ទ្រព្យសម្បត្តិ បុណ្យ ស័ក្កិ ឡើយ។

សូក្រាត (Socrate)🌹ការពូកែឆ្ងល់ គឺជាពន្លកនៃគតិបណ្ឌិត។🌹គតិបណ្ឌិតពិតប្រាកដ គឺការដឹងថា ខ្លួនមិនទាន់ចេះអស់។🌹លើលោកនេះ របស់ល្អប...
13/09/2023

សូក្រាត (Socrate)
🌹ការពូកែឆ្ងល់ គឺជាពន្លកនៃគតិបណ្ឌិត។
🌹គតិបណ្ឌិតពិតប្រាកដ គឺការដឹងថា ខ្លួនមិនទាន់ចេះអស់។
🌹លើលោកនេះ របស់ល្អបំផុត មានតែមួយគត់ គឺចំណេះដឹង ហើយរបស់ដែលអាក្រក់បំផុតនោះ គឺអវិជ្ជា។
🌹ខ្ញុំអាចបង្រៀនមនុស្សនូវអ្វីៗគ្រប់យ៉ាង ដោយគ្រាន់តែបង្រៀនឲ្យពួកគេចេះគិតប៉ុណ្ណោះ។
🌹 ការយល់សំណួរ គឺស្មើរនឹងការដឹងចម្លើយពាក់កណ្ដាលរួចទៅហើយ។
🌹 ខួរក្បាល គឺជាអ្វីៗទាំងអស់ អ្នកគិតអ្វី អ្នកនឹងទទួលបានផលនោះ។
🌹 ខ្ញុំរើសយកចំណេះដឹងជាជាងទ្រព្យសម្បត្តិ ពីព្រោះទ្រព្យសម្បត្តិមិនស្ថិតថេរនោះទេ។
🌹 មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញនិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ។
🌹 មានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្ត តែប្រសិនបើមានប្រពន្ធមិនកើតវិញ អ្នកនឹងក្លាយទៅជាទស្សនវិទូ។
🌹 មនុស្សដែលចង់ផ្លាស់ប្ដូរពិភពលោក គួរតែផ្លាស់ប្ដូរខ្លួនគេជាមុនសិន។
ប្រភពៈ Kong Chhayleang

ង្កែបកំសត់ 🐸 និងកន្លង់ឆ្លាតវៃ 🐝 នៅក្នុងត្រពាំងមួយ មានសត្វកង្កែបមួយក្បាលរស់នៅអាស្រ័យនឹងត្រពាំងគ្រប់ប្រាំងគ្រប់វស្សា។ ម្យ៉...
13/09/2023

ង្កែបកំសត់ 🐸 និងកន្លង់ឆ្លាតវៃ 🐝

នៅក្នុងត្រពាំងមួយ មានសត្វកង្កែបមួយក្បាលរស់នៅអាស្រ័យនឹងត្រពាំងគ្រប់ប្រាំងគ្រប់វស្សា។ ម្យ៉ាងវិញទៀត នៅក្នុងត្រពាំងនោះ មានដើមឈូកជាច្រើនដុះពាសពេញមានផ្លែមានផ្កាយ៉ាងដេរដាស។

ថ្ងៃមួយ កង្កែបបាននិយាយទៅសត្វកន្លង់មួយដែលកំពុងតែក្រេបផ្កាឈូកយ៉ាងមានក្តីសុខថា៖ “តើអ្នកឯងមកពីទីណាបានជាមកអាស្រ័យផលផ្កាឈូកនេះដោយមិនចេះក្រែងយើងសោះ?”

សត្វកន្លង់នោះ ក៏បានពោលតបវិញថា៖ “ខ្ញុំមកពីទីឆ្ងាយណាស់ តែដោយសារនៅទីនេះសម្បូរចំណីល្អៗជាពិសេសក្លិនដ៏ក្រអូបផ្កាឈូកនេះតែម្តង។”

កន្លង់នោះ ក៏បានពោលបន្តទៀតថា៖ “អ្នកដឹងទេ! យើងអាចអាស្រ័យផលត្រពាំងនេះមិនចេះរីងស្ងួតទេ ជាពិសេសពីដើមឈូកនេះឯងតែម្តង។”

សត្វកង្កែបដែលតែងតែកំពុងអង្គុយលើឈ្លឹកឈូកនឹកឆ្ងល់នូវអ្វីដែលសត្វកន្លង់បាននិយាយថាទីកន្លែងដែលខ្លួនរស់នៅសម្បូរចំណីល្អៗ ជាពិសេសដើមឈូកតែម្តង។ សត្វកង្កែបក៏បានតបវិញថា៖ “អ៊ឹចឹងផង!”

គំនិតអប់រំ 📝📌
🌺 មនុស្សល្ងង់នៅជាមួយបណ្ឌិតរាប់សិបឆ្នាំ បែរជាមិនបានទទួលបានអ្វីជាប្រយោជន៍បណ្ឌិតសោះ បីដូចជាវែកនៅជាមួយសម្លរាល់ថ្ងៃបែរជាមិនដឹងរសជាតិដូច្នេះដែរ។
🌺 ឱ្យតែមានឆន្ទៈរៀនសូត្រ ទោះជានៅទីណាក៏លែងសំខាន់ដែរ តែបែរគ្មានឆន្ទៈទេ ទោះបីជានៅក្បែរខ្លួនក៏មើលរំលងដែរ។
ប្រភពៈ Kong Chhayleang

10/01/2023

រឿងដែលអ្នកមិនគួរនិយាយទៅកាន់អ្នកដទៃ

១. រឿងរ៉ាវនៅក្នុងគ្រួសារ ពិតណាស់ការរស់នៅជាមួយគ្នាតែងតែមានភាពល្អក់កករជាក់ជាមិនខាន តែអ្នកមិនគួរយកទៅបង្ហាញអ្នកដទៃឡើយវាប្រៀបដូចជាហែកឱ្យគេស្តាប់អញ្ចឹង

២. អាថ៍កំបាំងផ្ទាល់ខ្លួន បើអ្នកនិយាយទៅកាន់អ្នកដទៃ តើអ្នកប្រាកដទេថាមនុស្សម្នាក់នោះជាមនុស្សដែលអ្នកអាចទុកចិត្តបាន តើគេអាចនិយាយប្រាប់អ្នកផ្សេងទៀតដែលឬទេ អ្នកត្រូវប្រាកដខ្លួនឯង។

៣. កុំនិយាយអាថ៍កំបាំងអ្នកដទៃឱ្យមនុស្សផ្សេងទៀតដឹង ព្រោះគេទុកចិត្តអ្នកជាមនុស្សសំខាន់ទើបប្រាប់អ្នក ដូច្នេះអ្នកត្រូវតែស្មោះត្រង់ជាមួយគ្នា។

៤. ប្រវត្តិមិនល្អរបស់អ្នកដទៃ ទោះបីជាអ្នកមិនសូវស្និតស្នាលនឹងគ្នាទៀតក៏ដោយ ក៏ពីមុនអ្នកជាធ្លាប់ស្គាល់គ្នាដែរ បើនិយាយទៅប្រាប់ភាគីម្នាក់ទៀតប្រាកដណាស់អ្នកមិនមែនជាមនុស្សគួរឱ្យទុកចិត្តទេ។

៥. អាថ៍កំបាំងរបស់ស្ថាប័នដែលអ្នកកំពុងធ្វើការរាល់ថ្ងៃ កុំទម្លាប់ខ្លួននិយាយឱ្យតែបាននិយាយឱ្យសោះ រឿងខ្លះមិនមែនចេះតែនិយាយបានគ្រប់រឿងនោះទេ។

គេមើលងាយអ្នក គឺជារឿងរបស់គេ តែការធ្វើខ្លួនឱ្យមានតម្លៃ និងមានប្រយោជន៍ គឺជារឿងរបស់អ្នក។ អ្នកដទៃគិតយ៉ាងម៉េចមកលើអ្នកវាមិនសំខា...
26/12/2022

គេមើលងាយអ្នក គឺជារឿងរបស់គេ តែការធ្វើខ្លួនឱ្យមានតម្លៃ និងមានប្រយោជន៍ គឺជារឿងរបស់អ្នក។ អ្នកដទៃគិតយ៉ាងម៉េចមកលើអ្នកវាមិនសំខាន់ ប៉ុន្តែអ្វីដែលសំខាន់តើអ្នកចង់ឃើញជីវិតអ្នកទៅជាយ៉ាងណា ព្រោះមានតែអ្នកម្នាក់គត់ដែលត្រូវទទួលខុសត្រូវផ្តាច់មុខលើជីវិតអ្នក គ្មានអ្នកផ្សេងឡើយ។ 🎯

Address

Phnom Penh
Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when មនុស្សលាក់មុខ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share