01/06/2026
បងដឹងអត់ថា... នៅពេលដែលអូនសម្រេចចិត្តជ្រើសយកបង មានបុរសច្រើនណាស់ដែលគេច្រណែនបង ហើយសើចចំអកអូនថា៖ "ហេតុអ្វីអូនឈ្នះចិត្តបុរសសឹងតែមួយពិភពលោក បដិសេធគេគ្រប់គ្នា តែចុងក្រោយ អូនជ្រើសយកបង ដែលគ្មានអ្វីសោះឱ្យអូន?" គេមិនដឹងទេថា បងអាចធ្វើឱ្យអូនប្រគល់ក្តីស្រឡាញ់ និងភាពស្មោះត្រង់អស់ពីបេះដូងដើម្បីបង ព្រមធ្វើគ្រប់យ៉ាងដើម្បីបង...។ មនុស្សច្រើនណាស់តែងចោទសួរថា ហេតុអ្វីក៏អូនស្រឡាញ់បងខ្លាំងម្ល៉េះ? បងមានអ្វីល្អណាស់ណា? អ្នកខ្លះថែមទាំងចង់ឱ្យអូនបែកពីបងទៅរកអ្នកដែលសង្ហាជាង មានជាង... តែសម្រាប់អូន អ្វីៗទាំងនោះគ្មានតម្លៃស្មើនឹងបងឡើយ។ក្តីស្រឡាញ់ដែលអូនមានចំពោះបង មិនមែនព្រោះទ្រព្យសម្បត្តិ តែព្រោះ "ក្តីស្រឡាញ់" តែម្យ៉ាងគត់។ ស្រឡាញ់បងនូវអ្វីដែលបងមាន ទោះបីថ្ងៃក្រោយបងគ្មានសល់អ្វី ក៏បងនៅតែជាបុរសអស្ចារ្យបំផុតសម្រាប់អូន។ អូនសន្យាថានឹងធ្វើជា "សំណាង" របស់បងរហូតដល់ដង្ហើមចុងក្រោយ។ រីឯបង... ចង់ធ្វើជាសំណាងឱ្យអូនវិញឬអត់ វាអាស្រ័យលើបងទេ ព្រោះអូនបានធ្វើគ្រប់យ៉ាងអស់ពីលទ្ធភាពដើម្បីស្នេហាពួកយើងហើយ។ 🫂🤍 តែបើថ្ងៃមួយបង មិនអាច ឬ មិនចង់ ធ្វើជាសំណាងឲ្យអូនបានតទៀត ឬ ធ្វើខុសចំពោះអូនដោយចេតនា ឬ អចេតនា ណាមួយ ហើយរឿងនោះអូនមិនអាចទទទួលយកបាន អូនក៏មិនឃាត់ មិនខឹងបងឡើយ សូមឲ្យបងដើរផ្លូវដែលបងជ្រើស ហើយគិតថា មានក្តីសុខចុះ សម្រាប់អូន #ក្តីស្រលាញ់ គឺមិនមែនរឿងឈ្នះចាញ់ តែគឺការលះបង់ ពាក្យថាលះបង់ និយាយវាអាចស្រួល តែវាមិនងាយធ្វើចិត្តបានឡើយ តែបើឲ្យអូនរស់នៅជាមួយគ្នាដោយការឈឺចាប់ នៃស្នាមរបួសដដែលៗ អូន ស៊ូដើរចេញទាំងឈឺចាប់ វាល្អជាជាង។ ចុងក្រោយ មិនថាបងសម្រេចចិត្តបែបណា អូនគោរពលើការសម្រេចចិត្តបងជានិច្ច ☺🌻 ហើយសូមឲ្យបង មានក្តីសុខ នូវអ្វីដែលបងបានជ្រើស 🫂 #មនុស្សស្រីម្នាក់នេះ នៅចាំមើលបង #ជោគជ័យ ជានិច្ច ទោះបីផ្កាដែលអូនខំថែ
មករាប់ឆ្នាំ មិនអាចនៅ ក្នុងសួនរបស់អូន ក៏ដោយ តែអូនសង្ឃឹមថា ផ្កាដែលអូនធ្លាប់ថែ បានទៅនៅក្នុងសួនផ្សេង ដោយភាពស្រស់បំព្រងដូចកាលនៅក្នុងសួនអូនទៅចុះ🥀🌹
#សម្រង់ជីវិត
fans