เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

Meta  fai អរគុណសម្រាប់ការស្រលាញ់ចូលចិត្តពីសំណាក់បងប្អូន🥰🥰🥰?

មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​🇰🇭❤️️💯🎉​ថៃ​លួច​របស់​គេ​សូម្បី​តែ​រូប​ថត​ប្រវត្តិសាស្ត្រ​😁😁
23/09/2026

មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​🇰🇭❤️️💯🎉​ថៃ​លួច​របស់​គេ​សូម្បី​តែ​រូប​ថត​ប្រវត្តិសាស្ត្រ​😁😁

កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់...
16/09/2026

កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំ នៅសាធារណរដ្ឋសិង្ហបុរី។

កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា និងមានការចូលរួមពីគណៈប្រតិភូថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស ព្រមទាំងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។
រូបថត៖ គល់ រ៉េននី

មេទ័ពការទូត  ចូលប្រជុំUNCLOSEទៀតហើយបងប្អូន សូមផ្តល់កម្លាំងចិត្តជូនពួកគាត់ផង ចោរសៀមចង់លេបទ្រព្យក្រោមសមុទ្រនឹងកោះគជ់តែតែឯង...
16/09/2026

មេទ័ពការទូត ចូលប្រជុំUNCLOSEទៀតហើយបងប្អូន សូមផ្តល់កម្លាំងចិត្តជូនពួកគាត់ផង ចោរសៀមចង់លេបទ្រព្យក្រោមសមុទ្រនឹងកោះគជ់តែតែឯង ពួករួមគ្នាឈប់ប្រើរបស់សៀម

របត់ក្នុងរបត់!ព្រឹកនេះមានរឿងគួរពិចារណា និងបន្តតាមដាន។ ក្នុងនោះ ទំព័រទី១ នៃសេចក្ដីថ្លែងការណ៍របស់ភ្នាក់ងារកម្ពុជា មានពាក្យ...
15/09/2026

របត់ក្នុងរបត់!

ព្រឹកនេះមានរឿងគួរពិចារណា និងបន្តតាមដាន។ ក្នុងនោះ ទំព័រទី១ នៃសេចក្ដីថ្លែងការណ៍របស់ភ្នាក់ងារកម្ពុជា មានពាក្យមួយដែលដាស់អន្តរជាតិថា កម្ពុជាមិនមែនកើតម្សិលមិញទេ ព្រោះ “ខ្មែរជាអាណាចក្រ” ដ៏ចំណាស់មួយ ក្នុងប្រវត្តិសាស្ត្រ។ នេះ គឺជាភាសាទូតចំហឱ្យសាធារណមតិពិចារណាថា “កម្ពុជាពុំចង់បានរបស់នរណា ក្រៅតែពីប្រឹងរក្សា និងអនុលោមតាមច្បាប់អន្តរជាតិឡើយ”។ ចុះភ្នាក់ងារថៃ ដែលមានលោក ស៊ីហាសាក់ កាន់ក្បាលមេក្រូវិញ?

ទី១- ក្នុងសេចក្ដីថ្លែងការណ៍របស់លោក ស៊ីហាសាក់ បានសង្កត់ធ្ងន់ថា “ថៃជាប្រទេសដែលគោរពច្បាប់” តែកម្ពុជាមិនស្ដាប់តាមខ្លួន និងបញ្ជាក់ថា “ការដោះស្រាយ UNCLOS នេះ មិនរាប់បញ្ចូលកោះគុត និងដីគោកឡើយ” ហើយថែមទាំងប្រើភាសាកម្សត់ បន្ទាប់ពីបានវាយឈ្លានពាន សម្លុត និងគំរាមកម្ពុជារួចមក។ ការទូតនេះ គឺជាក្បាច់ចាស់ ហើយមើលមួយភ្លែតទៅ ជាទម្រង់ “ដុតកំហឹងខ្មែរ” ដែលស្ដាប់ទៅហាក់ផ្ទុយពីការពិត (ជាមួយកម្ពុជាសម្ញែង ជាមួយអន្តរជាតិសម្តែង) បន្ទាប់ពីសម្លុត គំរាម និងវាយឈ្លានពាន ថៃនឹង ដុតកំហឹង បន្លំ បន្លោច និងបន្លប់សាធារណមតិ។

ទី២- ដែនទឹក ប្រសិនបើដល់ដៃអន្តរជាតិហើយ នោះនឹងមានទៅតាមដំណើរការ និងពេលវេលា (ដែនទឹក ជាផលប្រយោជន៍នៃប្រទេសទាំងសងខាង ស្របពេលដែលពិភពលោកអាចប្រឈមនឹងវិបត្តិថាមពល)។ ក្នុងនោះ ភាគីកម្ពុជាបានដៅទិសដៅចំដើម្បីដោះស្រាយ ស្របពេលដែលថៃនៅតែទទូចទម្លាក់កំហុសមកលើកម្ពុជា និងចោទថាកម្ពុជារឹងរូស។ បន្តតាមដាន នឹងមានរបត់ថ្មី!

ទី៣- ចងមិត្ត! អ្នកវិភាគខ្លះ សង្កេតឃើញថា ក្រសែភ្នែកថៃមិនដែលគិតថាខ្លួនអន់ជាងកម្ពុជាម្តងណាឡើយ ដោយសារមនោគមន៍ប្រវត្តិសាស្ត្រ នៃការចាត់ទុកខ្លួនឯងជា “បងធំ” ក្នុងតំបន់។ ចំពោះការជ្រើសរើសវិធីសាស្ត្រដោះស្រាយបែបសន្តិវិធីរបស់កម្ពុជាកន្លងទៅ ថៃតែងតែប្រើវិធីបង្ខាំងសំឡេង តាមរយៈការគំរាមប្រើកម្លាំងតាមព្រំដែន និងប្រើប្រាស់លេសអូសកម្ពុជាចូលរឿងល្បែងឆបោក។ ក្នុងជំហរនេះ កម្ពុជាត្រូវពន្លឿនការទូត ជាមួយ ដៃគូអន្តរជាតិ ដើម្បីបន្តរាយការណ៍អំពីផលប៉ះពាល់ និងបន្តប្រុងប្រយ័ត្នជានិច្ច ពង្រឹងខ្លួនឯង។ ក្នុងនោះមានរឿងមួយដែលគួរតាមដាននោះគឺ ដំណើរទស្សនកិច្ចរបស់ស្ដេចថៃក្បែរផ្ទះ ដែលតម្រូវឱ្យកម្ពុជាឈរនៅលើភាពជាក់ស្ដែង! សូមបន្តតាមដាន!

ទី៤- ក្នុងផ្ទះ! យុវជនខ្មែរ គួរពិចារណា និងរៀនមើលរឿង ក្នុងរយៈពេលវែង។ យើងត្រូវតាមដាន និងឈ្វេងយល់រឿងទឹកដី រឿងជាតិ ជាជាងរឿងជម្លោះស្នេហារយៈពេលខ្លី។ ប្រាកដណាស់ ទំនោរ និងការស្រឡាញ់ជារឿងមួយ ប៉ុន្តែជាតិជារឿងធំ។ ភាពឈឺចាប់ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺជាភាពឈឺចាប់ដែលយើងត្រូវផ្លាស់ប្ដូរខ្លួនឯង ផ្លាស់ប្ដូររបៀបគិត និងផ្លាស់ប្ដូរសកម្មភាព បើពុំនោះទេ “ភាពជាក់ស្ដែង នឹងមិនឈរនៅខាងយើងទេ”! យើងត្រូវការកម្លាំងពិត និងផ្នត់គំនិតពិត ដើម្បីទប់ទល់នឹងការឈ្លានពាន និងរស់ឱ្យមាំទៅមុខសម្រាប់មនុស្សជំនាន់ក្រោយ។ យើងឈឺចាប់នឹងស្នេហា តែកុំភ្លេចសួរខ្លួនឯងថា “បើគ្មានជាតិ តើអនាគត និងស្នេហារបស់យើងអាចមានសេចក្តីសុខ និងមានតម្លៃបានដោយរបៀបណា?” សាមគ្ដីជាកូនសោ!

បងប្អូនដែលអានចប់ សូមសរសេរនៅខាងក្រោម។
ដោយក្ដីគោរពស្រឡាញ់ពី ចម្ងាយ!
ឡាំ ឡាយ ចុងប៊ិកអង្គរ!

🔴"បទល្មើស បទរំលោភលើទំនុកចិត្ត"បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្ដិ🚨មាត្រា ៣៩១ .និយមន័យនៃការរំលោភលើទំនុកចិត្តគឺជាអំពើគៃបំបាត់ម...
20/08/2026

🔴"បទល្មើស បទរំលោភលើទំនុកចិត្ត"
បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្ដិ
🚨មាត្រា ៣៩១ .និយមន័យនៃការរំលោភលើទំនុកចិត្ត
គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើ ប្រាស់ជាកំណត់។
🚨មាត្រា ៣៩២ .ទោសដែលត្រូវអនុវត្ដ
អំពើរំលោភលើទំនុកចិត្ដ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ។

14/07/2026

ផ្ញើឲ្យពូៗលួចស្រលាញ់គេម្នាក់ឯង😂

02/07/2026

ត្រីពង៣

29/06/2026

ឆ្កែមែន

28/06/2026

សារ៉េធ្វើសុីពូនិងមួយ

ที่อยู่

211
Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Meta fai โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Meta fai:

ทางลัด

แชร์