11/01/2026
ឃើញរឿង គ្រូគប់សៀវភៅសិស្សចេញក្រៅ ថ្នាក់រៀន ហើយឃើញ អាអូនកូនសិស្សនោះចេញ ប្រតិកម្មដៀលគ្រូ សុទ្ធតែដើរមិនទាន់សម័យកាល។
អូនហ្អ៎ា មិនមែនគេដើរមិនទាន់ សម័យកាលនោះទេ
សួរខ្លួនឯងសិន បើគ្រូពន្យល់មេរៀន ហើយមិនកត់ត្រាទុក អូនឯងមានខួរក្បាលអច្ឆរិយៈអាចចាំមេរៀនអស់ មែន ? គេឲ្យកត់មេរៀនព្រោះ ខួរក្បាល យើង មិនអាចចាំរឿងគ្រប់យ៉ាងបានទាំងអស់នោះទេ។ កុំថាឡើយមេរៀនច្រើនៗមុខវិជ្ជានៅសាលារៀន សូម្បីតែកិច្ចការប្រចាំថ្ងៃនៅតែភ្លេចភ្លាំងញឹកញាប់ ចឹងហើយបានគេយើងឲ្យកត់ត្រាទុកព្រោះដើម្បីទុកមើល
នៅពេលត្រូវការ ដើម្បីរំលឹកមេរៀន ដើម្បីឲ្យមានចំណេះដឹង ។
ការកត់ត្រាគឺ ជារឿងសំខាន់បំផុត ព្រោះយើងដឹងអំពី រឿងរ៉ាវ ប្រវត្តិសាស្ត្រ រឿងរ៉ាវ ផ្សេង ៗ ជាច្រើន ជុំវិញពិភពនេះ ពីការកត់ត្រានេះ ឯង ។ គេបង្រៀនឲ្យចេះអានអក្សរ ព្រោះគេមានកត់ត្រាទុក ចំណេះដឹង ក្បួនខ្នាតផ្សេងបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយរៀនសូត្រ។