24/07/2026
ថ្ងៃនេះជាថ្ងៃដែលមិនអាចបំភ្លេចបានរបស់ប្រជាជនខ្មែរ! ស្មារតីរួបរួម គឺជាកម្លាំងដ៏រឹងមាំបំផុតរបស់ប្រជាជនខ្មែរ! 🇰🇭
ក្រុមហ៊ុន វឌ្ឍនៈ មានមោទនភាពយ៉ាងក្រៃលែង ក្នុងការចាប់ដៃសហការគ្នាជាមួយសិល្បករ និងសិល្បការិនី ដែលជា តារាតំណាងរបស់ពួកយើង ដើម្បីបង្កើតនូវស្នាដៃបទចម្រៀង «ស្មារតីខ្មែរតែ១» នេះឡើង។
បទចម្រៀងនេះ ត្រូវបានផលិតឡើងក្នុងគោលបំណងរំលេចនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះជាតិ ការចូលរួមថែរក្សាអត្តសញ្ញាណ និងវប្បធម៌ខ្មែរ ព្រមទាំងដាស់ស្មារតីសាមគ្គីភាព ឱ្យយើងបន្តឈរប្រកៀកស្មា និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។
ឆាប់ៗនេះ!
#ស្មារតីខ្មែរតែ១xវ
#ខ្មែររួបរួមខ្មែរខ្លាំង