JA DINA Photojournalist

JA DINA Photojournalist My name is Jadina Lon, I am a photojournalist and reporter in Cambodia from 2011 until today.

បាតុភូតថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត (Equinox) គឺជាព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យ ដែលកើតឡើងពីរដងក្នុងមួយឆ្នាំ គឺន...
11/03/2026

បាតុភូតថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត (Equinox) គឺជាព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យ ដែលកើតឡើងពីរដងក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា។

ខែមីនានេះគឺ នៅចន្លោះថ្ងៃទី ២០-២៣ ខែមីនា ជារៀងរាល់ឆ្នាំ ព្រះអាទិត្យនឹងរះចំកំពូលបាកានកណ្តាលនៅចន្លោះម៉ោង ៥:៣០ ដល់ ៧:០០ ព្រឹក ខែនេះគឺអំណោយផលសម្រាប់អ្នកថត។

#សៀមរាប #អង្គរវត្ត

៥ មេសា ២០២៦  #ប្រណាំងរទេះសាឡីគោលឿន ប្រចាំខេត្តកំពង់ស្ពឺ ព័ត៌មានបន្ថែមសូមអានសេចក្តីជូនដំណឹង
10/03/2026

៥ មេសា ២០២៦ #ប្រណាំងរទេះសាឡីគោលឿន ប្រចាំខេត្តកំពង់ស្ពឺ ព័ត៌មានបន្ថែមសូមអានសេចក្តីជូនដំណឹង

វត្ថុបុរាណខ្មែរ ចំនួន ៧៤រូប បានវិលត្រឡប់មកដល់ទឹកដីកំណើតកម្ពុជាវិញហើយវត្ថុបុរាណខ្មែរចំនួន ៧៤ ដែលទទួលបានពីគ្រួសារ ឌូគ្លាស ...
27/02/2026

វត្ថុបុរាណខ្មែរ ចំនួន ៧៤រូប បានវិលត្រឡប់មកដល់ទឹកដីកំណើតកម្ពុជាវិញហើយ

វត្ថុបុរាណខ្មែរចំនួន ៧៤ ដែលទទួលបានពីគ្រួសារ ឌូគ្លាស ឡាចហ្វដ (Douglas Latchford) មេជួញដូរវត្ថុបុរាណដ៏ល្បីទូទាំងពិភពលោក ត្រូវបានវិញត្រឡប់មកទឹកដីកំណើតកម្ពុជាវិញហើយ។

ពិធីទទួល និងថែរក្សានូវវត្ថុបុរាណខ្មែរ ចំនួន ៧៤បដិមា ដែលទទួលបានពីពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ មានការចូលជាអធិបតីពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វត្ថុបុរាណខ្មែរចំនួន ៧៤រូប ត្រូវបានទាម​ទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ចូនត្រឡប់មកកម្ពុជាវិញដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រួសារលោក ឡាចហ្វដ។

វត្ថុបុរាលទាំងនេះមានអាយុកាលតាំងពីសម័យមុនអង្គរ រហុទដល់សម័យរុងរឿងនៃចក្រភពអង្គរ ដោយក្នុងនោះមាន បដិមាដ៏ល្អឯកសាងពី ថ្មភក់ និងលោហធាតុ ប្រមទាំងវត្ថុប្រើប្រាស់ក្នុងពិធីផ្សេងៗ។
វត្ថុទាំង៧៤ដែលវិលត្រឡប់មកវិញនេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណ និងទេព្យកោសល្យរបស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ៕

ល្ខោនយីកេរឿង «អ្នកតាឃ្លាំងមឿង» ត្រង់ឈុត កែនទ័ពខ្មោចមកជួយច្បាំងយកឈ្នះទ័ពសៀម រូបថតសកម្មភាពល្ខោនយីកេ រឿង «អ្នកតាឃ្លាំងមឿង» ...
21/11/2025

ល្ខោនយីកេរឿង «អ្នកតាឃ្លាំងមឿង» ត្រង់ឈុត កែនទ័ពខ្មោចមកជួយច្បាំងយកឈ្នះទ័ពសៀម

រូបថតសកម្មភាពល្ខោនយីកេ រឿង «អ្នកតាឃ្លាំងមឿង» ត្រង់ឈុតតាឃ្លាំងមឿង កែនទ័ពខ្មោចមកជួយច្បាំងយកឈ្នះទ័ពសៀម ដែលសម្តែងដោយសិល្បករ សិល្បការិនីនាយកដ្ឋានសិល្បៈទស្សីយភាពក្នុងកម្មវិធីបើកមហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ នៅសាលសន្និសិទចតុមុខកាលពីល្ងាចថ្ងៃទី ២០ វិច្ឆិកា ២០២៥។

#ល្ខោនយីកេ #យីកេ

ពិព័រណ៍វត្ថុបុរាណសិល្បៈចិនលើកដំបូងនៅកម្ពុជាពិព័រណ៍វត្ថុបុរាណសិល្បៈចិនលើកដំបូងនៅកម្ពុជា វត្ថុបុរាណសិល្បៈចិន សាងពី សំរឹទ្ធ...
20/11/2025

ពិព័រណ៍វត្ថុបុរាណសិល្បៈចិនលើកដំបូងនៅកម្ពុជា

ពិព័រណ៍វត្ថុបុរាណសិល្បៈចិនលើកដំបូងនៅកម្ពុជា វត្ថុបុរាណសិល្បៈចិន សាងពី សំរឹទ្ធ កុលាលភាជន៍ និងគ្រឿងលម្អសំណង់ពីឈើតាមផ្ទះ ឬទីសក្ការបូជាមួយចំនួនដែលសារមន្ទីរជាតិកម្ពុជារក្សាទុកមកជាច្រើនឆ្នាំ ត្រូវបានដាក់តាំងបង្ហាញ និងសម្ពោធនៅសារៈមន្ទីរជាតិកម្ពុជានាល្ងាចថ្ងៃទី១៩ វិច្ឆិកា ២០២៥។

ពិព័រណ៍វត្ថុបុរាណសិល្បៈចិនលើកដំបូងស្តីពី «ទំនាក់ទំនងខ្មែរ ចិនតាមរយៈវប្បធម៌និងសិល្បៈ»នេះត្រូវបានរៀបចំដោយសារមន្ទីរជាតិកម្ពុជា សហការជាមួយ បណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ក្រុមការងាររដ្ឋាភិបាលចិនកម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារស្រាវជ្រាវព្រះខ័នកំពង់ស្វាយ ដោយមានការគាំទ្រពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

គោលបំណងចម្បងនៃពិព័រណ៍នេះ គឺដើម្បីអបអរសាទរចំណងមិត្តភាពម៉ឺនឆ្នាំរវាងខ្មែរចិន ហើយចង់រំលេចពីទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រទេសទាំងពិរដែលបន្តឥតដាច់តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។ ពិព័រណ៍នេះអាចចាត់បានថាជាពិព័រណ៍ដំបូងនៅសារមន្ទីរជាតិកម្ពុជាដែលបានដាក់តាំងបង្ហាញនូវសមុច្ច័យនៃសិល្បៈចិនដែលប្រទៈឃើញនៅស្រុកខ្មែរតាំងពីសម័យអង្គរដល់បច្ចុប្បន្ន។

ពិព័រណ៍វត្ថុបុរាណសិល្បៈចិនលើកដំបូងនេះនឹងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០២៥ ដល់ ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ ២០២៦ នៅសារៈមន្ទីរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាច...
12/11/2025

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖

វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

BREAKING៖​ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមា...
12/11/2025

BREAKING៖​ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥ នាក់។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។

Thai soldiers opened fire on civilians in Prey Chan village, Ou Beychoan commune, Ou Chrov district, Banteay Meanchey province, at around 4pm, injuring five civilians, according to preliminary information from local authorities.

ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតនៃកងយោធពលខេមរភូ...
09/11/2025

ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

សូមអបអរសាទរ ខួបទី ២២ឆ្នាំ នៃការចុះបញ្ជី «របាំព្រះរាជទ្រព្យ»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូ។ «រប...
07/11/2025

សូមអបអរសាទរ ខួបទី ២២ឆ្នាំ នៃការចុះបញ្ជី «របាំព្រះរាជទ្រព្យ»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូ។ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៥

#របាំព្រះរាជទ្រព្យ #របាំក្បាច់បុរាណខ្មែរ

Address

Phnom Penh

Telephone

+85581968181

Website

https://www.facebook.com/ja.dina2/

Alerts

Be the first to know and let us send you an email when JA DINA Photojournalist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JA DINA Photojournalist:

Share