Kunthea Store168

Kunthea Store168 កម្រងរូបភាព របស់ខ្ញុំ

ជាពលរដ្ឋល្អ ចូលរួម អនុវត្ត ការពារ ស្វែងយល់ នឹង មិនបង្ករអស្ថេរភាពសង្គម ៚៚ថ្នាក់ដឹកនាំរវល់ រកពេលសម្រាក់ មិនចង់មាន ដើម្បីអ្...
09/04/2020

ជាពលរដ្ឋល្អ ចូលរួម អនុវត្ត ការពារ ស្វែងយល់ នឹង មិនបង្ករអស្ថេរភាពសង្គម

៚៚ថ្នាក់ដឹកនាំរវល់ រកពេលសម្រាក់ មិនចង់មាន ដើម្បីអ្នកណា គឺដើម្បីប្រជាពលរដ្ឋគ្រប់គ្នា លោកសំពះ លោកអង្វរ សូមមេត្តា យល់នៅបំណងដ៏ល្អមួយនេះផងចុះ

៚គ្រូពេទ្យ ធ្វើការដោយចំណាយពេលទាំងអស់នៅមន្ទីពេទ្យ ដើម្បី ជួយជិវិត មនុស្សគ្រប់រូប ជាទាហានជួរមុខ ប្រឈមនឹងគ្រោះថ្នាក់ តែមិនអាចដកថយ

៚កងកម្លាំងកាពារជាតិ កាពារប្រជាជន កាពារមនុស្សគ្រប់គ្នា ក្នុងគោលបំណងរក្សា ស្ថេរភាពសង្គម មិនអោយ មានការីករាលដាលនៃ ជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ

៚៚ សូមមេត្តា សូមអង្វរ សូមអនុគ្រោះ ពិចារណា នឹង យល់នៅគោលបំណងដ៏ល្អរបស់យើងទាំងអស់គ្នា ក្នុងការក្សាជិវិតមនុស្ស គ្រប់គ្នា ក្នុងគ្រាដ៏លំបាកមួយនេះ៕

Life with love
04/12/2019

Life with love

ប្រវត្តិ
29/11/2019

ប្រវត្តិ

សិល្បៈ
28/11/2019

សិល្បៈ

បើចូលចិត្ត ចែករំលែកផង ល្បុកត្តោខ្មែរ by Bro sophak
27/11/2019

បើចូលចិត្ត ចែករំលែកផង ល្បុកត្តោខ្មែរ by Bro sophak

៚៚៚៚Independence Monument៚៚៚៚៚——————————————————-By Bro Phak
18/11/2019

៚៚៚៚Independence Monument៚៚៚៚៚
——————————————————-By Bro Phak

Life
12/11/2019

Life

Has ha
11/11/2019

Has ha

មិត្តភាពគឺជាផ្នែក​មួយ​ដែលមានឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព និង​សុខុមាលភាព​របស់​មនុស្សយើងគ្រប់​រូប។ ប៉ុន្តែដើម្បី​រក្សារ ...
11/11/2019

មិត្តភាពគឺជាផ្នែក​មួយ​ដែលមានឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព និង​សុខុមាលភាព​របស់​មនុស្សយើងគ្រប់​រូប។ ប៉ុន្តែដើម្បី​រក្សារ និងបង្កើតវានោះគឺ​មិនមែន​ជាការងាយស្រួល​នោះ​ទេ។ ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​មិត្ត​ភាព​នៅក្នុង​ជីវិត​របស់​យើង​ នឹងធ្វើអោយ​យើងងាយស្រួល​ក្នុង​បង្កើត​មិត្ត​ភាព​ថ្មី និង​អភិវឌ្ឍ​ចំណង​មិត្ត​ភាព​នេះ។

តើ​មិត្តភាព​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច?

មាន​មិត្តភ័ក្ត​ល្អ​ច្រើន គឺធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ។ មិត្ត​ភ័ក្តគឺជាអ្នកដែល​ចេះ​ជួយ​យកអសារ ពោលគឺជួយ​អបអរ​នៅ​ពេល​ដែល​អ្នក​សប្បាយចិត្ត និង​ជួយរំលែក​ទុក្ខ​និង​គាំទ្រ​អ្នក​នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មិត្ត​ភ័ក្តគឺជា​អ្នកដែល​ជួយ​អោយ​អ្នក​បំបាត់​នូវភាព​ឯកោ និង​ផ្តល់​នូវ​ភាព​ស្និទ្ធ​ស្នាលដែល​អ្នក​ត្រូវ​ការ​ទៀតផង។ក្រៅពី​នេះ មិត្ត​អាចជួយ​អោយ​អ្នក៖

-​ កាត់បន្ថយ​នូវភាព​តប់ប្រមល់

– ធ្វើអោយ​អ្នក​យល់​ថា​ខ្លួន​មាន​តម្លៃ

– អាចជួយ​ដោះ​ស្រាយ​ទុក្ខលំបាក​របស់​អ្នក នៅពេលដែល​អ្នក​មាន​អាសន្ន

– លើកទឹកចិត្ត​អ្នក​អោយ​អ្នក​កែប្រែ​នូវ​ទម្លាប់​អាក្រក់ក្នុង​ជីវិត​រស់នៅ

– ជួយ​បង្កើនសេចក្តី​រីករាយ ។ល។

ហេតុអ្វី​នៅពេលខ្លះវាពិបាក​នឹងរកមិត្ត​ភ័ក្ត​ថ្មី និង​រក្សា​ចំណង​មិត្តភាព?

មានមនុស្ស​ជាច្រើន​ដែល​មាន​បញ្ហាលំបាកក្នុងការ​កសាង​មិត្តភាព​ថ្មី ឬ​ក៏​រក្សា​ចំណង​មិត្តភាព​ដែល​ពួកគេ​កំពុង​តែ​មាន។ ស្ថានភាព​នេះ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​មានការមមាញឹក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ហើយអ្នក​ភ្លេចគិត និង​រវីរវល់​អំពីចំណងមិត្តភាព។ នៅ​ពេលខ្លះ អ្នក​ត្រូវ​ផ្លាស់​លំនៅ​ឋានទៅ​កាន់ទី​កន្លែង​ថ្មី ដែល​ធ្វើអោយ​អ្នក​ពិបាករក្សារ​ទំនាក់ទំនង​ជាមួយ​មិត្តចាស់​របស់​អ្នក។ ហើយ​ពេល​ខ្លះទៀត ចំណង​មិត្ត​ភាព​របស់​អ្នក​ត្រូវ​បាន​ប្រេះឆា​ដោយ​សារ​តែ​មាន​ទំនាស់​បន្តិចបន្តួច ឬ​ក៏ទំនាស់​ផលប្រយោជន៍។ ចំណែក​ឯការ​រក​ចំណង​មិត្តភាព​ថ្មី​ក៏​មិន​មែន​ជា​ការងាយស្រួលផងដែរ។ ថ្វី​ត្បិតតែ​ក្នុងពិភព​លោក​នេះ​មាន​មនុស្សច្រើន​មែន ប៉ុន្តែ​មិត្ត​ដែល​ស្គាល់ចិត្ត​ ថ្លើម គឺពិបាក​នឹង​រក​ណាស់។ ហេតុនេះ​ហើយ អ្នក​ត្រូវ​តែ​ធ្វើការ​អត់ធ្មត់ និង​ព្យាយាម​ដើម្បីបង្កើន​ចំណងមិត្តភាព និង​រក្សា​វា។

ចំណងមិត្តភាព​គឺអាច​ផ្តល់​អោយ​អ្នក​នូវ​ភាព​សប្បាយរីករាយ បំបាត់​ភាព​ឯកាដែល​ជា​កត្តា​ដែល​ធ្វើ​អោយ​ផ្លូវ​ចិត្ត​របស់​អ្នក​មានសុខភាព​ល្អ។ ទោះបី​ជាការ​បង្កើតចំណង​មិត្តភាព​ថ្មី និង​រក្សារវា​មាន​ការ​លំបាក​បន្តិចមែន ប៉ុន្តែ​វា​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​ធ្វើ​រឿង​ទាំង​នេះ។

តើ​ត្រូវ​មាន​មិត្ត​ភ័ក្ត​ប៉ុន្មាន​អ្នក​ទើប​ល្អ?

ចំនួន​មិត្ត​ភ័ក្ត​ច្រើន​​ ឬ​តិច​គឺវា​មិន​សំខាន់នោះ​ទេ តែ​អ្វី​ដែល​សំខាន់នោះគឺគុណ​ភាព​នៃ​ចំណង​មិត្តភាព។ សម្រាប់​អ្នក​ខ្លះ គេ​ចូល​ចិត្ត​មាន​មិត្ត​ភ័ក្ត​ច្រើន រីឯអ្នក​ខ្លះ​ទៀត​គេ​និយម​មាន​មិត្ត​ភ័ក្ត​តិច តែ​ជិតស្និទ្ធ។ ចំណង​មិត្តភាព​ក៏​មាន​ប្រភេទ​ខុសគ្នា​ផងដែរ។ ក្នុង​នោះ​មាន​មិត្ត​ដែល​ជិត​ស្និទ្ធ​បំផុត​ដែល​អ្នកអាច​ចែករំលែក​នូវ​អារម្មណ៍ និង​ទុក្ខ​លំបាក​របស់អ្នក និង​មិត្ត​ភ័ក្តធម្មតាដែល​អ្នក​តែង​តែ​លែង​កីឡាជា មួយឬក៏​ធ្លាប់​ដើរកម្សាន្ត​ជាមួយ។

តើធ្វើយ៉ាង​ម៉េចដើម្បីអាចរក្សាចំណងមិត្តភាព​បាន?

ការអភិវឌ្ឍ​ន៍ និង​រក្សារ​ចំណង​មិត្តភាព​អោយគង់វង្ស​នោះគឺ​តម្រូវ​អោយ​មាន​ការ​ចេះ​យោគ​យល់​ និងការលះបង់ខ្លះៗ។ អ្នកត្រូវ​ធ្វើ​អោយ​មិត្ត​របស់​អ្នក​យល់​ថា អ្នកយកចិត្ត​ទុកដាក់​ចំពោះគេ។ ​ត្រូវ​តែចេះ​គោរពគ្នាទៅវិញ​ទៅមក និង​មិនត្រូវ​ប្រណាំង​ប្រជែង​គ្នាយក​ឈ្នះចាញ់ដូចជាអួតពីទ្រព្យសម្បត្តិ​ដាក់គ្នានោះទេ។ ត្រូវ​ចេះ​ស្តាប់​មិត្ត​របស់​អ្នកនិយាយ ហើយអ្នកត្រូវចៀសវាង​ការនិយាយ​តែ​ម្នាក់​ឯងដោយ​មិនទុក​ឱកាសអោយ​មិត្ត​របស់អ្នកនិយាយអ្វីទាល់តែសោះ។ អ្នកត្រូវ​ព្យាយាម​ផ្តល់​យោបល់ នៅ​ពេល​ដែល​មិត្ត​អ្នក​ត្រូវ​ការដោយ​មិន​ត្រូវ​គេចវេស​ឡើយ។ ក្រៅពីនេះ អ្នក​ត្រូវ​គោរព​ឯកជន​ភាពរបស់​មិត្ត​អ្នក ពោលគឺមិនត្រូវ​ទម្លាយនូវ​រឿងរាវ​ផ្ទាល់​ខ្លួន ដែល​គេបាន​ប្រាប់អ្នក ​ប្រាប់ទៅអ្នកដ៏ទៃ​នោះ​ទេ។

ចូរចាំ​ថា វា​នឹង​មិនយឺតពេល​ក្នុង​ការ​កសាង​មិត្តភាព​ឬ​ក៏​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​មិត្តចាស់​របស់​អ្នក​ឡើង​វិញ​នោះ​ទេ។ ការចំណាយពេលវេលា​ដើម្បីស្វែងរកមិត្តភ័ក្ត​ និងធ្វើអោយ​ទំនាក់​ទំនង​របស់​កាន់តែប្រសើរឡើងនោះ នឹងធ្វើអោយ​អ្នកមានជិវិត និងសុខភាព​កាន់តែប្រ​សើរ។
Share ទៅកាន់មិត្តភក្តិដែល តែងតែនៅក្បែរអ្នក

———————————————————————
———————————————៚៚ចៅក្របី៚៚

Best friends
11/11/2019

Best friends

Address

Phnom Penh
855

Telephone

+85512230095

Website

Alerts

Be the first to know and let us send you an email when Kunthea Store168 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category