22/06/2024
សេចក្ដីជូនដំណឹង!
ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឲ្យក្រុមហ៊ុន TOYOTA (Cambodia) Co., Ltd. នាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៊ីន, ប្រេងរំអិល, គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក TOYOTA
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា «ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក TOYOTA របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION»៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖