14/10/2021
ភូមិឋានកេងកង គឺជាកន្លែងថ្មីមួយដែលទើបតែនឹងបង្កើតឡើងដែលមានទីតាំងនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ 🥰 ភូមិឋានមួយនេះ អមទៅដោយជ្រលងព្រៃភ្នំ នឹងទឹកជ្រោះមិនថាខួបប្រាំងឬខួបវស្សា អំណោយផលសំរាប់អ្នកដែលចូលចិត្តទេសភាពបែបនេះ ឬអ្នកចូលចិត្តលេងទឹក។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ សំរាប់អ្នកដែលមិនចង់ដើរឡើងភ្នំ ប៉ុន្តែត្រូវការបោះតង់ជាមួយអារម្មណ៌បែបព្រៃភ្នំ នេះគឺជាកន្លែងដែលសាកសម្យបំផុត មិនថាជាលក្ខណះគូរស្នេហ៌ ឬគ្រួសារ មិត្តភិក្តិ។ 🏕 បើមិនជឿទេ មើលតែរូបទៅដឹងថាសប្បាយប៉ុណ្ណាហើយ និយាយរួមមិនសប្បាយមិនយកលុយ ឆ្ងាយបន្តិចមែន ប៉ុន្តែអែមណាស់ មិនស្តាយក្រោយទេ។ បើខ្វះអ្នកទៅអី អាចហៅអេដមីនទំនេរអាចទៅជាមួយបាន ម្យ៉ាងទៀតអេដមីនមានខ្សែនៅទីនោះ ហាហា។ ⛰🚗
👉 សំរាប់ពត៌មានបន្ថែមពីតម្លៃការស្នាក់នៅ កក់កន្លែង ឬទីតាំងភូមិសាស្រ្ត សុំទាក់ទងទៅកាន់ page Keng Kang Village - ភូមិឋានកេងកង ឬលេខទូរស័ព្ទ 093 428 789
#ភូមិឋានកេងកង #ស្រុកថ្មបាំង #ខេត្តកោះកុង