09/09/2026
អាត្មាភាពសូមថ្លែងអំណរគុណចំពោះញោមប្រុស ណាន ញោមស្រី តូច ក្រុមកូនៗដែលមានសទ្ធាជ្រះថ្លាចូលរួមចប្ច័យចំនួន (២០មុឺនរៀល) សម្រាប់ការរៀបចំប្រព័ន្ធភ្លើងវត្តឡើងវិញ។
សូមជូនពរញោមឆាប់ជាសះស្បើយពីជំងឺទាំងឡាយទាំងពួង និងសូមប្រសិទ្ធិពរជ័យ សិរីមង្គល កេីតមានដល់ញោមនឹងក្រុមគ្រួសារ ឲ្យជួបតែពុទ្ធពរ ៤ប្រការគឺ៖
- អាយុ សូមឲ្យមាន អាយុវែង។
- វណ្ណៈ សូមឲ្យមានពណ៌សម្បុរកាយល្អ។
- សុខៈ សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រុងរឿង។
- ពលៈ សូមឲ្យមានកម្លាំងកាយ កម្លាំងសទ្ធា កម្លាំងទ្រព្យកើតមាន កុំបីឃ្លៀងឃ្លាតឡើយ។
🥰សូមអនុមោទានា 🙏