ភូមិ ត្រពាំងថ្ម-Trapeang Thmor Village

ភូមិ ត្រពាំងថ្ម-Trapeang Thmor Village ភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី កំពង់ស្ពឺ

យប់ថ្ងៃទី 15 ខែមេសា ឆ្នាំ 2026 ម៉ោងប្រមាណជា 10:10នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ (របួសស្រាល) បានកើតឡើងនៅភូមិត្រពាំង...
15/04/2026

យប់ថ្ងៃទី 15 ខែមេសា ឆ្នាំ 2026 ម៉ោងប្រមាណជា 10:10នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ (របួសស្រាល) បានកើតឡើងនៅភូមិត្រពាំងថ្ម ដោយម៉ូតូមួយគ្រឿងបានបុកសត្វឆ្កែ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាជននៅក្បែរនោះ។

សូមអំពាវនាវឲ្យបងប្អូនប្រុងប្រយ័ត្នជាពិសេសពេលយប់ ធ្វើដំណើរដោយបន្ថយល្បឿន និងយកចិត្តទុកដាក់ចំពោះសត្វដែលឆ្លងកាត់រឺដេកតាមផ្លូវ។

សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស ២៥៦៩សូមជូនឧទ្ទិសដល់ទេវតាឆ្នាំថ្មីជួយតាមបីបាច់ថែរក្សា ពុកម៉ែបងប្អូននៅក្នុងភូមិត្រពាំង...
13/04/2026

សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស ២៥៦៩

សូមជូនឧទ្ទិសដល់ទេវតាឆ្នាំថ្មីជួយតាមបីបាច់ថែរក្សា ពុកម៉ែបងប្អូននៅក្នុងភូមិត្រពាំងថ្មីក្ដី ជូនដល់លោក លោកស្រី បងប្អូនជនរួមជាតិក្ដី សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ ប្រាជ្ញាវាងវៃ អាយុយឺនយូរ មហាវិបុលសុខ សុភមង្គល និងប្រកបទៅដោយពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

15/03/2026

បុណ្យផ្កាប្រាក់មហាសាមគ្គី វត្តអង្គភែក 🪷
——
ព្រឹកថ្ងៃទី 15 ខែ មិនា ឆ្នាំ 2026
——

#វត្តអង្គភែក #ឃុំស្រង់ #ស្រុកគងពិសី #កំពង់ស្ពឺ

15/03/2026

បុណ្យផ្កាប្រាក់មហាសាមគ្គី វត្តអង្គភែក 🪷
——
រសៀលថ្ងៃទី 14 ខែមិនា ឆ្នាំ 2026
——

ចៅអធិការវត្តអង្គភែក ឃុំស្រង់
#វត្តអង្គភែក

បុណ្យផ្កាប្រាក់មហាសាមគ្គី វត្តអង្គភែក 🪷——រសៀលថ្ងៃ 14 ខែមិនា ឆ្នាំ 2026
15/03/2026

បុណ្យផ្កាប្រាក់មហាសាមគ្គី វត្តអង្គភែក 🪷
——
រសៀលថ្ងៃ 14 ខែមិនា ឆ្នាំ 2026

ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកនៅវត្ដអង្គភែក រស្មីសុវណ្ណពោធិ៍ដុះ។———————————-ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្...
05/11/2025

ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកនៅវត្ដអង្គភែក រស្មីសុវណ្ណពោធិ៍ដុះ។
———————————-
ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥

05/11/2025

ទោះបីជាភូមិត្រពាំងថ្មយើងមិនបានប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្តែបងប្អូនក៏អាចអញ្ជើញទៅលេងកម្សាន្តនៅឯ វត្តអង្គភែក បានផងដែរ។ នារាត្រីនេះ😚🌌

រកផ្ទះ Crush ឃើញទេ? 😜រូបភាពភូមិត្រពាំងថ្មមើលពីលើ កម្ពស់ 47ម៉ែត្រ📍
03/11/2025

រកផ្ទះ Crush ឃើញទេ? 😜

រូបភាពភូមិត្រពាំងថ្មមើលពីលើ កម្ពស់ 47ម៉ែត្រ📍

សេចក្ដីជូនដំណឹង៖អំពីការផ្អាកការប្រារព្ធពិធីបុណ្យអំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៥ នៅភូមិត្រពាំងថ្ម⸻យោងតា...
29/10/2025

សេចក្ដីជូនដំណឹង៖

អំពីការផ្អាកការប្រារព្ធពិធីបុណ្យអំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៥ នៅភូមិត្រពាំងថ្ម



យោងតាមការត្រៀមរៀបចំការប្រារព្ធពិធីបុណ្យអំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាប្រពៃណីវប្បធម៌ជាតិជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងឆ្នាំនេះអាជ្ញាធរភូមិត្រពាំងថ្ម សម្រេចផ្អាកដើម្បីចូលរួមរំលែកទុក្ខ កាន់ទុក្ខដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាដែលបានពាលី នៅខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងសម្រួលក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងស្ថានភាពបច្ចុប្បន្នក្នុងសហគមន៍។

ដូច្នេះ សូមអញ្ជើញមហាជនប្រជាពលរដ្ឋទាំងអស់មេត្ដាជ្រាបជាដំណឹង និងសហការយ៉ាងល្អជាមួយអាជ្ញាធរ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសាមគ្គីភាពក្នុងសហគមន៍របស់យើង។

សូមអរគុណចំពោះការយោគយល់ និងការសហការយ៉ាងល្អពីប្រជាពលរដ្ឋទាំងអស់។

#ភូមិត្រពាំងថ្ម #ឃុំស្រង់

Address

Kompong Speu

Website

Alerts

Be the first to know and let us send you an email when ភូមិ ត្រពាំងថ្ម-Trapeang Thmor Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share