21/08/2026
នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានអញ្ជើញទស្សនកិច្ច និងដឹកនាំបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមប្រឹក្សា, លោក ចាន់ វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃក្រសួងការងារ និងជាអនុប្រធាន, លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងជាអនុប្រធាន និងលោក យ៉ាន់ សុខា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាប្រធានលេខាធិការដ្ឋាន
ព្រមទាំងលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំការិយាល័យ និងសិស្ស-សិក្ខាកាម ជាច្រើនរូប។